
ខាងក្រោមនេះ ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួបប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមានផ្ទុកកូវីដ-១៩។
១, សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

២, ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា

៣, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

៤, ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

៥, ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម

៦, ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

៧, លោក ជំទាវ ជាសិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ នៃកម្ពុជា

ក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយជុំវិញ នឹងករណីខាងលើនេះដែរ ដោយបានអះអាងថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី ៣ ខែវិច្ឆិកានោះ គឺបានធ្វើតេស្ដមុនចាកចេញពីកម្ពុជាទៅទីក្រុងបាកកប្រទេសថៃ តែលទ្ធផលអវិជ្ជមាន។
ទោះយ៉ាងណា បន្ទាប់ពីទទួលបានព័ត៌មាននេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងប្រតិភូនៅក្នុងពេលទស្សនកិច្ចធ្វើតេស្ដរកកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល។