ឥណ្ឌូនេស៊ី-កម្ពុជា

ឥណ្ឌូនេស៊ីកំពុងដាក់ចេញផែនការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយនឹងកម្ពុជា


ឥណ្ឌូនេស៊ីដែលមានប្រជាពលរដ្ឋប្រមាណជា២៧០លាននាក់កំពុងដាក់គោលដៅពង្រឹងកិច្ចព្រមព្រៀងសម្ព័ន្ធភាពរវាង កោះស៊ូម៉ាត្រាខាងលិច និង រាជធានីភ្នំពេញដើម្បីជំរុញទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ ។ ការលើកឡើងនេះ ស្របពេលដែលក្រសួងទេសចរណ៍កម្ពុជាបានអះអាងថា នៅឆមាសទី១ដើមឆ្នាំ ពលរដ្ឋឥណ្ឌូនេស៊ីបានក្លាយជាទីផ្សារទេសចរណ៍ធំលំដាប់ទី ៧នៅកម្ពុជា ។
ឥណ្ឌូនេស៊ីជំរុញទីផ្សារទេសចរណ៍ពីកោះស៊ូម៉ាត្រាខាងលិចមករាជធានីភ្នំពេញ

ទីភ្នាក់ងារព័ត៌មានឥណ្ឌូនេស៊ី Antara News បានរាយការណ៍ថា ឥណ្ឌូនេស៊ីបានកំពុង តែរៀបចំ លិខិតតូបករណ៍ដើម្បីឈានដល់ការ ចុះសម្ព័ន្ធភាពរវាងរាជធានីភ្នំពេញនិង កោះស៊ូម៉ាត្រាខាងលិចដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងបើកទំព័រថ្មីសម្រាប់វិស័យទេសចរណ៍ក្នុងតំបន់ ។

លោក លូហួរ ប៊ូឌីយ៉ានដា ( Luhur Budianda ) ប្រធានការិយាល័យទេសចរណ៍កោះស៊ូម៉ាត្រាខាងលិចបានអះអាងកាលពីថ្ងៃពុធកន្លងទៅនេះថា យើងត្រូវតែមានលទ្ធភាពទទួលបាន ឱកាសច្រើននៅក្នុងការជំរុញនិងលើកកំពស់កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍រវាងរាជធានីភ្នំពេញនិង កោះស៊ូម៉ាត្រាខាងលិច ។

តាមការអះអាងរបស់លោក លូហួរ បានឲ្យដឹងថា ទោះបីជាពលរដ្ឋកម្ពុជាតិចតួចបានមកកោះស៊ូម៉ាត្រាខាងលិចមែន ប៉ុន្តែពលរដ្ឋកម្ពុជាចាប់ផ្តើមស្គាល់កោះនេះហើយ ។

លោកបានបញ្ជាក់ថា តាមការកត់ត្រាកាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅតែមួយថ្ងៃកោះស៊ូម៉ាត្រាខាងលិចបានទទួល អ្នកទេសចរកម្ពុជាមួយក្រុមមានចំនួន ៨០នាក់ ដោយពួកគេ បានមកដល់កោះស៊ូម៉ាត្រាខាងលិច ហើយបាន ទៅទស្សនាតំបន់ទេសចរណ៍មួយចំនួន រួមទាំងរាជវាំងបុរាណ Pagaruyung នៅ តំបន់តាណាហ្វ ដាតា ( Tanah Datar)។

លោកបានអះអាង ថា ក្រុមអ្នកទេសចរកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងអំឡុងពេលរបស់ពួកគេមកដល់ កោះស៊ូម៉ាត្រាខាងលិច។ ពួកគេចូលចិត្តភាពស្រស់ស្អាតនៃធម្មជាតិ រីករាយនឹងវប្បធម៌ ហើយសំខាន់បំផុតពួកគេពេញចិត្តក្នុងការធ្វើម្ហូបនៃកោះស៊ូម៉ាត្រាខាងលិច ។

លោកបានបន្ថែមថា កត្តាទាំងនេះគឺជាដើមទុនសម្រាប់អភិវឌ្ឍទីផ្សារទេសចរណ៍នៅកម្ពុជា ជាពិសេសជាមួយនឹងកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពដែលគ្របដណ្តប់លើវិស័យទេសចរណ៍ ។

លោកបានអះអាងថា នៅពេលអនាគត លោកនឹងរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នសម្រាប់ទីផ្សារកម្ពុជា ដើម្បីត្រៀមចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងកោះស៊ូម៉ាត្រាខាងលិច និងរាជធានីភ្នំពេញ។

លោក ម៉ាហ្វ យេលឌី ( Mahyeldi) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច បានស្នើឱ្យស្ថាប័នពាក់ព័ន្ធក្នុងតំបន់ ចាប់ផ្តើមរៀបចំផែនការ ហើយនៅពេលដែល អនុស្សារណៈយោគយល់ត្រូវបានចុះ ជាមួយរាជធានីភ្នំពេញ ផែនការនោះនឹងត្រូវ អនុវត្តភ្លាមៗ។

លោកអភិបាលខេត្តរូបនោះ ក៏បានបង្ហាញក្តីសង្ឃឹមថា លិខិតតូបករណ៍ស្តីពីការចងសម្ព័ន្ធភាពរវាងកោះស៊ូម៉ាត្រាខាងលិច និង រាជធានីភ្នំបេញនឹងចុះហត្ថលេខាឆាប់ៗនេះ ។

នៅឆមាសទីមួយឆ្នាំ២០២៣នេះ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសសរុប ២,៥ លាននាក់ ដោយនៅក្នុងនោះ ឥណ្ឌូនេស៊ី គឺជាទីផ្សារទេសចរណ៍លំដាប់ទី ៧ ដែលមានចំនួនសរុបប្រមាណជាជិត៦៤ ០០០ នាក់ កើនឡើងជាង១៩៥ ភាគរយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញថា ការប្រកួតប្រជែងកម្លាំងពលកម្មកម្ពុជានៅមានកម្រិត ដែលទាមទារឱ្យលើកកម្ពស់ចំណេះជំនាញបន្ថែម

បើទោះបីជា បច្ចុប្បន្នប្រទេសកម្ពុជា មានភាពរីកចម្រើនលើគ្រប់វិស័យក៏ពិតមែន ប៉ុន្តែក្រុមអ្នកជំនាញយល់ឃើញថា សមត្ថភាព និងជំនាញធនធានមនុស្សនៅកម្ពុជ…

អ្នកយុទ្ធសាស្ត្រលើកហេតុផលប្រាំ ដែលអាចធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែន ក្លាយទៅជា «ជម្លោះនុយក្លេអ៊ែរ»

សង្គ្រាមបានចូលដល់ខែទីដប់ប្រាំបីហើយ ការវាយប្រយុទ្ធគ្នានៅតែបន្តអូសបន្លាយមិនដឹងថ្ងៃណាបិទបញ្ចប់។ មានមតិនិងទស្សនជាច្រើនលើកឡើងថា ជម្លោះប្រដាប់អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ