TOYOTA-GRAB

ក្រុមហ៊ុន TOYOTA វិនិយោគ ១ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន Grab នៅតំបន់អាស៊ីអាគ្នេយ៍


ក្រុមហ៊ុន TOYOTA Motor Corp បានព្រមព្រៀងវិនិយោគ ១ពាន់លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនផ្ដល់សេវាចែករំលែកយាន្តជំនិះ Grab ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រោយពីក្រុមហ៊ុន Grab ក៏ទើបតែបានទិញភាគហ៊ុនរបស់ក្រុមហ៊ុន UBER នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដែលបានចេញផ្សាយនៅថ្ងៃទី១៣ មិថុនានេះ។
Toyota វិនិយោគ១ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន Grab នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ដោយ

ការវិនិយោគ​របស់​ក្រុមហ៊ុន TOYOTA នាពេលនេះ គឺជាការ​វិនិយោគ​ធំជាង​គេបង្អស់​មិនធ្លាប់​មាន ក្នុងនាម​ជាក្រុមហ៊ុន​ផលិតរថយន្ដ ដែលបាន​វិនិយោគ​ចូលទៅ​ក្នុងវិស័យ​សេវាចែក​រំលែក​យាន​ជំនិះ។ ក្រោយពីទទួល​បានការ​វិនិយោគ ១ពាន់លាន​ដុល្លារ ពីក្រុមហ៊ុន TOYOTA ក្រុមហ៊ុន Grab នឹងមាន​តម្លៃ​ភាគហ៊ុន​សរុប ជាង ១០ពាន់​លានដុល្លារ​អាមេរិក។

បន្ថែមពីនេះ ការវិនិយោគនេះ នឹងជួយឲ្យ Grab ដែលគេ​ចាត់​ទុកថា ជាដៃគូ​ប្រជែងមួយ​របស់ក្រុមហ៊ុន​ Didi ដែលមាន ក្រុមហ៊ុន SoftBank ជប៉ុន ជាខ្នង​បង្អែក​នោះ អាចនឹង​ឈានទៅ​ពង្រីក​មុខមាត់​របស់​ខ្លួនកាន់តែ​ខ្លាំងក្លា​នៅក្នុង​តំបន់ ទាំងក្នុង​បណ្ដាញ​សេវា​ Online និង Offline ដូចជា សេវា​ដឹកជញ្ជូន​អាហារ និងការ​ទូទាត់តាម​ប្រព័ន្ធ​ឌីជីថល​ជាដើម។ 

ដោយឡែក សម្រាប់​ក្រុមហ៊ុន Grab នៅកម្ពុជា​វិញ បើគិតមកទល់​ពេលនេះ មានអ្នក​ប្រើប្រាស់​សេវា​របស់ ក្រុមហ៊ុន​នេះ សម្រាប់​ការធ្វើ​ដំណើរ​នៅកម្ពុជា មានប្រមាណ ១ម៉ឺននាក់ ខណៈដែល​អ្នកបើកបរ​ដែលជាភ្នាក់ងារ​របស់ Grab ក៏មាន​ប្រមាណ ១ម៉ឺននាក់ដែរ ដែល​ក្នុងនោះ មានដូចជា​អ្នកបើកបរ​រថយន្ដ រ៉ម៉ក និងម៉ូតូឌុបជាដើម។ នេះបើតាម​ការគូស​បញ្ជាក់​ពីនាយក​ប្រចាំតំបន់ ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Grab។

គួរជម្រាបថា កាលពី​ខែមុននេះ ក្រុមហ៊ុន​ផ្ដល់សេវា​ចែករំលែក​យាន្ដជំនិះ និងការទូទាត់​តាមអនឡាញ​ Go- Jek របស់ឥណ្ឌូនេស៊ី ក៏បានប្រកាស​ជំហររបស់​ខ្លួនផង​ដែរថា នឹងចូល​ប្រកួត​ប្រជែង​ការផ្ដល់​សេវានេះ នៅក្នុង​ទីផ្សារ​ប្រទេស​វៀតណាម ថៃ សាំងហ្គាពួរ និងភីលីពីន នៅ២ ទៅ៣ ខែខាង​មុខនេះ ដែលនឹងត្រូវ​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៥០០លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ណា​ខ្លះ​កំពុងប្រើ Viber? ឥឡូវនេះ Viber បង្កើតមុខងារ Chat Extensions ដ៏ទំនើប ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់

ព័ត៌មាន
Viber ដែលជាកម្មវិធីផ្ញើសារឈានមុខគេមួយនៅលើពិភពលោក បានប្រកាសពីកម្មវិធី Chat Extensions ថ្មីដែលមានលក្ខណៈច្នៃប្រឌិតដោយផ្តល់ឱ្យអ្នកប្រើប្រាស់ជ…

ដីនៅតាមតំបន់ព្រំដែនកូរ៉េខាងត្បូង ដែលជាប់នឹងកូរ៉េខាងជើង ចាប់ផ្ដើមហក់ឡើងថ្លៃខ្លាំង ក្រោយពីមានជំនួបកំពូល

ព័ត៌មាន
ក្រោយពីមានជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង កាលពីប៉ុន្មានខែមុននេះ គួបផ្សំនឹងជំនួបជាប្រវត្តិសាស្ត្ររ វាងមេដឹកនាំមហាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ