រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រោយរដ្ឋប្រហារក្រុមហ៊ុន Toyota ពន្យារពេលបើករោងចក្រថ្មីនៅភូមា


ក្រុមហ៊ុន Toyota កាលពីពេលថ្មីៗនេះបានប្រកាសពន្យារពេលបើករោងចក្រផលិតរថយន្តថ្មីរបស់ខ្លួនក្នុងប្រទេសភូមាជាបណ្តោះអាសន្ន ក្រោយមើលឃើញពីស្ថានការណ៍មិនល្អក្រោយរដ្ឋប្រហារយោធាក្នុងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Nikkei។
ក្រុមហ៊ុនរថយន្តToyota
ដោយ

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ ជប៉ុនមួយនេះគ្រោងនឹងបើកដំណើរការរោងចក្រផលិតរថយន្តថ្មីមួយនៅភាគខាងត្បួងទីក្រុង Yangon ដែលជាទីក្រុងធំជាងគេរបស់ភូមា។

រោងចក្រថ្មីនេះ បានចំណាយពេលសាងសង់អស់ជាច្រើនឆ្នាំមកហើយ ដែលចំណាយទឹកប្រាក់អស់ជាង ៥២លានដុល្លារអាមេរិក។ ជាមួយនឹងរោងចក្រថ្មី Toyota គ្រោងនឹងនាំយករថយន្តជាច្រើនប្រភេទរបស់ខ្លួនមកផលិតផនៅទីនេះ រួមមានប្រភេទ ភីកអាប់ ហាយឡាក់ (Hilux Pickup) ជាដើម។

ការចម្រេចចិត្តផ្អាកដំណើរការដូចនេះ ត្រូវបានក្រុមហ៊ុនអះអាងថា ប្រសិនបើ Toyota បើកដំណើរការរោងចក្រ នៅពេលដែលមនុស្សជាច្រើនកំពុងចេញតាមផ្លូវធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារបែបនេះ ក្រុមហ៊ុនអាចត្រូវបានគេមើលឃើញថា គាំទ្រដល់រដ្ឋាភិបាលយោធា។

ប្រតិកម្មប្រាកដជាកើតមានឡើង មិនត្រឹមតែពីសាធារណជនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមានការរិះគន់ពីក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជាពិសេសគឺអាចធ្វើឲ្យវិនិយោគិនមិនពេញចិត្តនោះទេ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនបន្ថែមថា ម៉្យាងវិញទៀត បច្ចុប្បន្នមានបុគ្គលិក និងកម្មករជាច្រើនបានធ្វើពហិការមិនទៅធ្វើការ ដោយសម្រេចចូលរួមធ្វើបាតុកម្មប្រឆាំងរបបសឹក។ ហេតុនេះហើយ ទោះក្រុមហ៊ុនដំណើរការក៏ពុំមានកម្មករមកបម្រើការដែរ។ 

សំណួរសួរថា ហេតុអ្វីគ្រាន់តែបើករោងចក្រសោះ Toyota ខ្លាចត្រូវគេចោទប្រកាន់ថាគាំទ្រពួកយោធា?

ច្បាស់ណាស់ ការបើកដំណើរការរោងចក្រ ទោះបីអាចផ្តល់ការងារដល់ពលរដ្ឋក៏ពិតមែន តែការរកប្រាក់ចំណូលរបស់ក្រុមហ៊ុន នឹងត្រូវបង់ពន្ធដល់រដ្ឋាភិបាល ដែលឥឡូវនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា។

គួររំឭកដែរថា Toyota មិនមែនជាក្រុមហ៊ុនដំបូងដែលបានផ្អាកដំណើរការស្របពេលមានរដ្ឋប្រហារនោះទេ ពោលកន្លងមកមានក្រុមហ៊ុនជាច្រើនទៀតទាំងតូចទាំងធំ បានសម្រេចផ្អាក និងពន្យារពេលដំណើរការរកស៊ី របស់ខ្លួននៅភូមាដែរ ក្នុងនោះរួមមានក្រុមហ៊ុនរបស់ថៃ អង់គ្លេស និង ចុងក្រោយថ្មីនេះ ក្រុមហ៊ុនផលិតស្រាបៀររបស់ជប៉ុនឈ្មោះ Kirin Beerជាដើម៕

None



អត្ថបទបន្ទាប់


មេពន្ធដារព្រួយបារម្ភថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈធ្វើឲ្យប៉ះពាល់ដល់ផែនការប្រមូលពន្ធ

ឯកឧត្តមគង់វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញក្តីបារម្ភចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលអាចធ្វ…

កូរ៉េខាងត្បូងជាប់លេខ៣ជាប្រទេសរក្សាបានសេដ្ឋកិច្ចគ្រាន់បើនៅឆ្នាំ២០២០

បើទោះបីជា នៅឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន ដោយសារតែរងផលប៉ះពាល់នៃមេរោគរាតត្បាតកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែ ប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ