ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតាបានកំណត់គោលដៅផលិតរថយន្តម៉ាក Toyota និង Lexus ឱ្យបានសរុបចំនួនជាង ១០ លានគ្រឿងនៅឆ្នាំ២០២៣ ដោយក្នុងនោះប្រមាណ ៣លាន៤សែនគ្រឿង សម្រាប់បំពេញតម្រូវការនៅក្នុងប្រទេសជប៉ុន ដើម្បីឱ្យកើនឡើង ៣០%បើធៀបនឹងឆ្នាំមុន និងប្រហែលជិត៧លានគ្រឿងទៀត សម្រាប់នាំចេញទៅក្រៅប្រទេស ដែលជាការកើនឡើងជិត១០%បើធៀបនឹងឆ្នាំមុនផងដែរ។
ក្រុមហ៊ុនតូយ៉ូតាជឿជាក់ថា ខ្លួនត្រូវការផលិតរថយន្តក្នុងស្រុកយ៉ាងហោចណាស់ឱ្យបាន ៣លានគ្រឿង ដើម្បីរក្សាការងារនៅប្រទេសជប៉ុន ហើយនេះជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ដែលក្រុមហ៊ុននេះបានឈានដល់កម្រិតខ្ពស់សម្រាប់ការផលិតរថយន្ដ។
ក្នុងអំឡុងពេល៧ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនតូយ៉ូតាបានបង្កើនបរិមាណផលិតកម្មបន្តពីឆ្នាំមុនបាន១២% ឡើងដល់៥លាន៧សែនគ្រឿង ហើយក្រុមហ៊ុននេះគ្រោងនឹងបង្កើនល្បឿននៃការផលិតរថយន្តឱ្យ បានជាមធ្យមចំនួន៩០ម៉ឺនគ្រឿងក្នុងមួយខែ ចាប់ពីចន្លោះខែសីហាដល់ខែធ្នូឆ្នាំនេះ។
ប្រសិនបើគោលដៅនេះបានសម្រេចពិតមែន នោះវាគឺជាលើកដំបូងហើយដែលរថយន្តម៉ាក Toyota និង Lexus ត្រូវបានផលិតចំនួនដល់ទៅ១០លានគ្រឿងក្នុងមួយឆ្នាំ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុននេះកំពុងជាប់កំណត់ត្រា នៃការផលិតរថយន្តបាន ៩លាន៥ម៉ឺនគ្រឿងនៅក្នុងឆ្នាំ២០១៩។
ផែនការរយៈពេលមធ្យមបានព្យាករពីបរិមាណផលិតកម្មប្រហែល១០.៧លានគ្រឿងនៅឆ្នាំក្រោយ និងប្រហែល១១លានគ្រឿងនៅឆ្នាំ២០២៥ខណៈដែលក្រុមហ៊ុនតូយ៉ូតាគ្រោងនឹងបង្កើនបរិមាណផលិតកម្មក្នុងស្រុកជា ឱ្យបានរហូតដល់ជាង ៣លាន៥លានគ្រឿងនៅឆ្នាំ២០២៥។