TOYTOA ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅលើពិភពលោក ដែលបានត្រួសត្រាយផ្លូវ និងបានអភិវឌ្ឍរថយន្តប្រើប្រាស់សាំង-អេឡិចត្រូនិក (HYBRID) តួយ៉ាង រថយន្ត Prius ដែលកំពុងពេញនិយម លើទីផ្សារនោះ កំពុងបោះជំហានទៅមុខយ៉ាងលឿន ដើម្បីភ្ជាប់នូវប្រព័ន្ធអគ្គិសនីដំបូងគេនៅឆ្នាំក្រោយ។
ក្នុងនោះ លោក Masahiko Maeda ប្រធានផ្នែកបច្ចេកវិទ្យាបានឱ្យដឹងថា សម្រាប់យានជំនិះ ក្រុមហ៊ុនមានបំណងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ថាមពល ដែលវាបានបង្ហាញថា បរិមាណអគ្គិសនីប្រើប្រាស់ត្រឹមតែ ៣០% ក្នុងមួយគីឡូម៉ែត្រ។
ទន្ទឹមនេះ តូយ៉ូតាបានផលិតអាគុយអេឡិចត្រូនិក ដែលជាឧបករណ៍ផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ព្រោះវាមានថាមពលខ្លាំងសាកបានលឿន។ ដូចនេះប្រសិនបើការអភិវឌ្ឍនេះទទួលបានជោគជ័យ ពួកគេនឹងអាចប្រើប្រាស់ជំនួសអាគុយរថយន្តធម្មតាបាន។
សូមបញ្ជាក់ថា ក្រុមហ៊ុន តូយ៉ូតា នៅតែស្វែងរកវត្ថុធាតុដើមល្អបំផុតដើម្បីប្រើប្រាស់ក្នុងការផលិតអាគុយអេឡិចត្រូនិចនេះ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផលិតអាគុយនេះបានបាត់បង់តុល្យភាពមួយរយៈ ដោយសារវាមានតំលៃថ្លៃក្នុងការផលិត ហើយងាយនឹងបែកនៅពេលវាពង្រីកថាមពលកំឡុងពេលប្រើ។
អត្ថបទ៖ ស៊ើង និមល់