Toyota បន្តឈរលេខ១ លើការលក់រថយន្តទូទាំងពិភពលោក

Toyota ឈរលំដាប់កំពូលសម្រាប់ក្នុងទីផ្សារលក់រថយន្ដសាកល ៣ឆ្នាំជាប់ៗគ្នា បើទោះបីជាមានបញ្ហាកង្វះខាតឈីប


ក្រុមហ៊ុន Toyota នៅតែបង្ហាញភាពខ្លាំងក្លារបស់ខ្លួន ដោយបន្តយកឈ្នះគូប្រជែងទាំងអស់លើចំនួនលក់រថយន្តនៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា បើទោះបីជាមានការជួបឧបសគ្គធំៗជាច្រើនដូចជាកង្វះខាតឈីបជាដើម។ ការលក់ដ៏ខ្លាំងរបស់ក្រមហ៊ុនយក្សជប៉ុននេះ គឺនៅទីផ្សារចិន និងអាស៊ីអាគ្នយ៍ ប៉ុន្តែជួបវិបាកនៅតំបន់អាមេរិកខាងជើង។ ទោះយ៉ាងណាក៏ដោយ ការលក់រថយន្តអគ្គិសនីរបស់ Toyota នៅមានកម្រិតទាបនៅឡើយ ខណៈទំនោរប្រើរថយន្តប្រភេទមិនបញ្ចេញផ្សែង កំពុងកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
Toyota ឈរលំដាប់កំពូលសម្រាប់ក្នុងទីផ្សារលក់រថយន្ដសាកល ៣ឆ្នាំជាប់ៗគ្នា បើទោះបីជាមានបញ្ហាកង្វះខាតឈីប

ក្រុមហ៊ុនរថយន្តជប៉ុននេះ បានលក់រថយន្តច្រើនជាងក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ដែលឈរលំដាប់ទី២ ចំនួន ២លាន ១៤ម៉ឺនគ្រឿង។ ការលក់រថយន្តរបស់ Toyota នេះ ក៏បូករួមបញ្ចូលនូវការលក់របស់ក្រុមហ៊ុន Daihatsu និង Hino ផងដែរ។ ដូច្នេះ ក្រុមហ៊ុន Volkswagen ត្រូវការលក់រថយន្តប្រចាំខែធ្នូនេះ ឱ្យបានកើនឡើងជាង ៣ដង ទើបអាចវ៉ាដាច់ Toyota វិញ សម្រាប់ការលក់ប្រចាំឆ្នាំនេះ។

ការលក់ដ៏ខ្លាំងនៅក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ បានផ្តល់ឱកាសឱ្យ Toyota នៅតែឈរជើងលេខ១ នាឆ្នាំនេះ ពិសេសលើការលក់រថយន្ត Corolla និង Camry បើទោះបីជាឧស្សាហកម្មយានយន្ត បានជួបនូវកង្វះខាតឈីប ដែលធ្វើឱ្យផលិតកម្មធ្លាក់ចុះក្តី។ ចំណែកប្រភេទរថយន្ដ SUV របស់ក្រុមហ៊ុនជប៉ុននេះ គឺទទួលបានការពេញនិយមនៅអាស៊ីអាគ្នេយ៍។

យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង បានសម្រាលគោលនយោបាយសូន្យកូវីដ ដែលនឹងធ្វើឱ្យការលក់រថយន្តរបស់ក្រុមហ៊ុន Toyota និង Volkswagen នឹងមានការប្រែប្រួលនៅក្នុងខែធ្នូនេះ។ ប៉ុន្តែ ករណីឆ្លងកូវីដ១៩ នឹងកើនឡើង ដូច្នេះវានឹងអាចប៉ះពាល់ដល់តម្រូវការក្នុងប្រទេសនេះផងដែរ។

ជាមួយគ្នានេះ Toyota ក៏បានជួបផលវិបាកនៅអាមេរិកខាងជើង និងជប៉ុន ជាកន្លែងដែលការលក់បានធ្លាក់ចុះប្រហែល ១០% ក្នុងទីផ្សារនីមួយៗ ខណៈកង្វះខាតឈីប បានកាត់បន្ថយការផ្គត់ផ្គង់នូវម៉ូឌែលរថយន្តម៉ាស៊ីនធំៗដែលនិយមប្រើប្រាស់ក្នុងតំបន់នេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Volkswagen នៅតែនាំមុខ Toyota លើការលក់រថយន្តអគ្គិសនី។ ក្រុមហ៊ុនអាល្លឺម៉ង់នេះ បានលក់រថយន្តអគ្គិសនីចំនួន ៣៦ម៉ឺនគ្រឿង នៅក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២២ ដែលកើនឡើង ២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែក Toyota លក់មិនបានដល់ ២ម៉ឺនគ្រឿងនោះទេ នោះក៏ដោយសារតែបញ្ហាធំនៃរថយន្ត bZ4X ដែលជារថយន្តអគ្គិសនីទីមួយរបស់ខ្លួន៕




អត្ថបទបន្ទាប់


ហេតុអ្វីកំណើនសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ាននៅឆ្នាំ២០២៣ នឹងថយលឿនជាងឆ្នាំ២០២២?

ការស្រាវជ្រាវថ្មីមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) បានបង្ហាញថា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៣ នៅប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ាន ដ…

អគារសន្និបាទ និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ នៅក្នុងរាជធានីភ្នំពេញ ភីអេច ហ្គ្រេនហល ( PH Grand Hall)

ភីអេច ហ្គ្រេនហល ជាអគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងស័ក្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ