ធនធានមនុស្ស

នាយករដ្ឋមន្ត្រីវៀតណាម ស្នើឱ្យសហគ្រាសរដ្ឋទាំងឡាយជួលនាយកប្រតិបត្តិ ឬ CEO បរទេសមកគ្រប់គ្រងដើម្បីជួយបណ្ដុះធនធានមនុស្ស


នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chinh) បានស្នើឱ្យសហគ្រាសរដ្ឋទាំងឡាយពិចារណាជួលនាយកប្រតិបត្តិ (CEO) ឬថ្នាក់ដឹកនាំកំពូលៗជាជនបរទេសដែលមិនមែនជាសមាជិកបក្សកុម្មុយនីស្តវៀតណាម ឱ្យមកគ្រប់គ្រងដើម្បីជួយបណ្ដុះធនធានមនុស្ស ដែលលោកវាយតម្លៃខ្ពស់ថាជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិ ខណៈដែលថ្នាក់ដឹកនាំក្នុងស្រុកនៃសហគ្រាសរដ្ឋទាំងនោះមានសមត្ថភាពមានកម្រិត និងប្រសិទ្ធភាពអាជីវកម្មទាប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ធនធានមនុស្ស
ដោយ

អំឡុងជំនួបជាមួយនាយកប្រតិបត្តិមកពីសហគ្រាសរដ្ឋធំៗជាង១៥០ កាលពីថ្ងៃទី១៦ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chinh) បានគូសបញ្ជាក់ថា ការបណ្ដុះធនធាន​មនុស្សជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិ ហើយលោកបានស្នើឱ្យសហគ្រាសរដ្ឋទាំងនោះពិចារណាជួលនាយកប្រតិបត្តិ (CEO) ឬថ្នាក់ដឹកនាំកំពូលៗជាជនបរទេសឱ្យមកគ្រប់គ្រង ដើម្បីជួយបណ្ដុះធនធានមនុស្ស។

លោកបានជំរុញឱ្យបណ្ដាសហគ្រាសរដ្ឋកែសម្រួលគោលនយោបាយប្រាក់បៀវត្សរ៍កាន់តែប្រសើរ ដើម្បីទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ពីក្រៅប្រទេស ខណៈអាជីវកម្មភាគច្រើនដែលត្រូវបានគ្រប់គ្រងដោយថ្នាក់ដឹកនាំក្នុងស្រុក ពោលគឺជនជាតិវៀតណាម មានសមត្ថភាពមានកម្រិត និងប្រសិទ្ធភាពអាជីវកម្មទាប។

ទន្ទឹមនឹងនេះនៅក្នុងកិច្ចប្រជុំមួយកាលពីខែមីនា រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគលោក ង្វៀន ជី ឌុង (Nguyen Chi Dung) បាននិយាយថា បច្ចុប្បន្នបណ្ដាសហគ្រាសរដ្ឋមិនមានស្វ័យភាពទេ ហើយកម្មករនិយោជិតជាពិសេសនៅថ្នាក់គ្រប់គ្រងមិនត្រូវបានលើកទឹកចិត្តឱ្យបង្កើនសមត្ថភាពរបស់ខ្លួនឱ្យអស់លទ្ធភាពនោះឡើយ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន ប្រាក់ចំណូលសរុបរបស់បណ្ដាសហគ្រាសរដ្ឋត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង៦៧ពាន់លានដុល្លារអាម៉េរិក និងទទួលបានប្រាក់ចំណេញមុនកាត់ពន្ធប្រមាណ៤,៩ពាន់លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អារ៉ាប៊ីសាអូឌីត ផ្ដល់ភ្លើងខៀវ ឱ្យថៃនាំចូលសត្វគោ ពពែ និងចៀមមកកាន់ទីផ្សារខ្លួន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភុមថាម វ៉េឆាយ៉ាឆៃ (Phumtham Wechayachai) បានអះអាងកាលពីពេលថ្មីៗនេះថា ក្រសួងបរិស្ថាន និងកសិកម្មរបស់ប្រ…

ក្រុមហ៊ុន Smart Axiata និង EBC ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីផ្ដល់ទិន្នន័យអ៊ិនធឺណិតដល់សិស្សានុសិស្ស និងអភិវឌ្ឍវិស័យអប់រំតាមប្រព័ន្ធឌីជីថលទូទាំងប្រទេស

ភ្នំពេញ៖ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Smart Axiata និង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ