Transfer to Visa card គឺជាមធ្យោបាយផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព, សាមញ្ញ និងមានភាពងាយស្រួលក្នុងការផ្ទេរ ដែលអតិថិជនទាំងអស់អាចផ្ទេរបានដោយខ្លួនឯងនៅលើកម្មវិធីទូរស័ព្ទ AMK Mobile ឬ មកកាន់ការិយាល័យណាមួយរបស់ អេ អឹម ខេ ទាំង ១៥១សាខា។
ក្នុងមួយប្រតិបត្តិការ លោកអ្នកអាចផ្ទេរប្រាក់រហូតដល់ 1,000.00 ដុល្លារ និងអាចវេរបានរហូតដល់ 5,000.00 ដុល្លារ ក្នុងមួយថ្ងៃ ហើយអាចវេរបានរហូតដល់ 20,000.00 ដុល្លារ ក្នុងមួយខែ។
របៀបផ្ទេរប្រាក់ជាមួយ AMK Mobile៖
- ចូលទៅកាន់ AMK Mobile App
- Tab Transfers បន្ទាប់មកជ្រើសរើស Transfer to Visa Card
- ជ្រើសរើសគណនីឥណពន្ធ បំពេញព័ត៌មានចាំបាច់ផ្សេងទៀត លេខ Visaកាត 16 ខ្ទង់ ឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងគោលបំណង។
- សូមផ្ទៀងផ្ទាត់រាល់ព័ត៌មានបញ្ចូល។
- បញ្ជាក់ និងបញ្ចូលលេខ PIN 6 ខ្ទង់របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។