វិស័យដឹកជញ្ជូន​ក្នុងស្ថានភាព​​គ្រោះទឹកជំនន់

អ្នកជំនាញ៖ វិស័យដឹកជញ្ជូនមានសកម្មភាពយឺតយ៉ាវ តែមិនប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់នោះទេ


នៅក្នុងស្ថានភាពនៃគ្រោះទឹកជំនន់នេះដែរ អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនបានអះអាង វិស័យដឹកជញ្ជូនទំនិញរបស់កម្ពុជា អាចនឹងជួបបញ្ហាយឺតយ៉ាវ ខ្លះប្រហែល ១សប្ដាហ៍ ទៅ២សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្ដែ បញ្ហានេះ ក៏នឹងមិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននោះទេ។
អ្នកជំនាញ៖ វិស័យដឹកជញ្ជូនមានសកម្មភាពយឺតយ៉ាវ តែមិនប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់នោះទេ (រូបភាព៖ ក្រសួងសាធារណៈការ)
ដោយ

លោក ស៊ិន ចន្ធី ប្រធានសមាគម​ភ័ស្ដុភារកម្ម​កម្ពុជា បាន​បញ្ជាក់​ថា ការដឹកជញ្ជូន​របស់​កម្ពុជា​បាន​ជួប​បញ្ហា​ដោយសារទឹកជំនន់នេះ ទើបតែ​រយៈពេល ២ ទៅ៣ថ្ងៃនេះប៉ុណ្ណោះ។ ទោះយ៉ាងណា លោកថា បញ្ហានេះ នឹងមិនធ្វើ​ឲ្យ​ការដឹកជញ្ជូន​ទំនិញ​របស់​កម្ពុជា​រងផល​ប៉ះពាល់ខ្លាំងនោះទេ គ្រាន់តែអាច​មានសកម្មភាព​ដឹកជញ្ជូន​យឺតយ៉ាវ​ប្រហែល​១ សប្ដាហ៍ ទៅ២សប្ដាហ៍ប៉ុណ្ណោះ។ មិនប៉ះពាល់ខ្លាំង ព្រោះតែគ្រោះ​ទឹកជំនន់នេះ នឹង​មិន​បង្ក​ជាបញ្ហា​អូសបន្លាយ​យូរនោះទេ​។

លោក ស៊ិន ចន្ធី បានគូស​បញ្ជាក់ទៀតថា ក្នុងស្ថានភាព​ទឹកជំនន់​នាពេលនេះ ក្រុមហ៊ុន​ដឹកជញ្ជូន​ក៏បាន​សម្រេច​បង្កក​ការដឹកជញ្ជូន​ទៅលើ​ទំនិញ​មួយចំនួន​ដែលមិនសូវ​ចាំបាច់ ខណៈដែល​កប៉ាល់ដឹកជញ្ជូន ទំនិញ​មួយចំនួនទៀត​ក៏មាន​ការព្យារពេល​ដឹកជញ្ជូន​ផងដែរ ដោយសារតែ​បញ្ហា​ភ្លៀងព្យុះ​នៅប៉ុន្មាន​ថ្ងៃមកនេះ។ ដោយឡែក សម្រាប់មុខ​ទំនិញ​ដែលត្រូវការ​ដឹកជញ្ជូន​ប្រញាប់វិញ​ ខាងក្រុមហ៊ុន​ដឹកជញ្ជូន​ក៏បាន​រៀបចំ​ដឹកតាម​ជើងយន្ដហោះ​ផងដែរ។ 

ថ្មីៗនេះ ដោយសារតែ​មាន​បញ្ហាទឹក​ជន់លិចខ្លាំង រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​បិទ​បណ្ដោះអាសន្ន នូវ​ផ្លូវ​ជាតិ​សំខាន់ៗ​មួយចំនួនផងដែរ។ 

គួរបញ្ជាក់ថា វិស័យដឹកជញ្ជូន​របស់​កម្ពុជា ទើបតែ​មានសកម្មភាព​ស្ទុះងើប​ឡើងវិញ​នៅប៉ុន្មានខែ​ចុងក្រោយនេះ បន្ទាប់ពី​បញ្ហា​មេរោគរាតត្បាត​កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា​ប្រទេស​មួយចំនួន​ហាក់មាន​ភាពធូរស្រាល​ឡើងវិញ។ បច្ចុប្បន្ននេះ ចំនួន​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែលបាន​ចុះបញ្ជី​នៅក្នុង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រមាណ​ជិត ៤០០ ក្រុមហ៊ុនហើយ ខណៈក្រុមហ៊ុន​ដឹកជញ្ជូន​ដែលជា​សមាជិក​របស់សមាគម​ភ័ស្ដុភារកម្ម​កម្ពុជា​មានជាង ១០០ ក្រុមហ៊ុន៕

None



អត្ថបទបន្ទាប់


វៀតណាម នឹងមាន GDP ដល់ជាង ៣៤០ ពាន់លានដុល្លារ កើនលើសសិង្ហបុរីជាប្រវត្តិសាស្រ្ត នៅឆ្នាំ២០២០នេះ!

ផលិតផលក្នុងស្រុកសរុប ឬហៅថា GDP របស់ប្រទេសវៀតណាម រំពឹងសម្រេចបានជាង ៣៤០ពាន់លានដុល្លារអាមេរិក គឺអាចនឹងឡើងលើស GDP របស់សិង្ហបុរី នៅក្នុង…

មូលនិធិ​គ្រោះ​ទឹក​ជំនន់​របស់​ Smart Axiata បើក​ឲ្យ​អតិថិជន​របស់​ខ្លួន​​ចូលរួម​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ

រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានប្រកាសនៅថ្ងៃនេះ ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ