ក្រុមហ៊ុន ទ្រូម៉ាន់នី

ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ដល់ជំនួយដល់ពលករខ្មែរនៅប្រទេសថៃ តាមរយៈសេវាផ្ទេរប្រាក់ឥតគិតថ្លៃមកកម្ពុជា


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា កំពុងជួយដល់ពលករខ្មែរនៅប្រទេសថៃ ដែលត្រូវការផ្ទេរប្រាក់ភ្លាមៗមកជូនគ្រួសាររបស់ពួកគាត់នៅកម្ពុជា។ សេវាផ្ទេរប្រាក់តាមឌីជីថលនេះ មិនគិតកម្រៃសេវាទេ។ ការផ្ដល់ជូននេះ មានគោលបំណងបង្ហាត់បង្ហាញប្រជាពលរដ្ឋខ្មែរឲ្យបានជ្រួតជ្រាបអំពីសេវាហិរញ្ញវត្ថុ និងសេវាទូទាត់ប្រាក់តាមឌីជីថល តាមរយៈកម្មវិធីទូទាត់ប្រាក់ក្នុងទូរស័ព្ទដៃដ៏ពេញនិយមរបស់ក្រុមហ៊ុនទ្រូម៉ាន់នី។
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា
ដោយ

គំនិតផ្ដួចផ្ដើមនេះ បានចាប់បើកដំណើរការនៅក្នុងដំណាក់កាលមួយដែល គេកំពុងចាប់អារម្មណ៍ច្រើនទៅលើស្ថានភាពដ៏លំបាកសម្រាប់បងប្អូនពលករខ្មែរ។

ដើម្បីជាការជួយដល់ពលករខ្មែរទាំងឡាយដែលមិនអាចឬពិបាកចេញទៅផ្ញើប្រាក់តាមភ្នាក់ងារនៅខាងក្រៅ ទ្រូម៉ាន់នី មានផ្ដល់សេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃភ្លាមៗ ពីប្រទេសថៃ មកកម្ពុជាតាមកម្មវិធីទូរស័ព្ទដៃទ្រូម៉ាន់នីនៅប្រទេសថៃ។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រង​ផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សេវាថ្មីរបស់ទ្រូម៉ាន់នីនេះ គឺបង្កើតឡើងដើម្បីផ្ដល់ជូនប្រជាជនខ្មែរ នូវប្រព័ន្ធទូទាត់ប្រាក់មួយ ដែលមានគុណភាពល្អ និងមានសុវត្ថិភាព។ ហើយទ្រូម៉ាន់នីសង្ឃឹមថា យើងអាចជួយសម្រួលដល់បងប្អូនខ្មែរ ដែលខិតខំរកប្រាក់យ៉ាងហត់នឿយ នៅឯប្រទេសថៃ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគាត់ ដែលរស់នៅឯស្រុកខ្មែរយើង។”

តាមរយៈប្រព័ន្ធទូទាត់ប្រាក់នៅទូទាំងអាស៊ី ដ៏មានគុណភាព គួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់​របស់ទ្រូម៉ាន់នី សេវាថ្មីនេះអាចប្រើប្រាស់បាន ដោយប្រជាជនកម្ពុជាដែលប្រើកម្មវិធីទូរស័ព្ទដៃទ្រូម៉ាន់នីរបស់ប្រទេសថៃ។

ប្រាក់ដែលផ្ញើតាមកម្មវិធីទូរស័ព្ទដៃទ្រូម៉ាន់នីរបស់ប្រទេសថៃ គឺអាចដកបាននៅតាមភ្នាក់ងារជាង១ម៉ឺនកន្លែង ទូទាំងប្រទេសកម្ពុជាដោយមិនគិតថ្លៃសេវា។

ជាការលើកទឹកចិត្តដល់អតិថិជនឲ្យសាកល្បងប្រើសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ ទ្រូម៉ាន់នី មិនគិតកម្រៃសេវានោះទេ។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រង​ផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនទ្រូម៉ាន់នី ចង់ឲ្យបងប្អូនខ្មែរយើងគ្រប់គ្នា អាចប្រើសេវានេះបានយ៉ាងងាយស្រួល ដោយបងប្អូនអាចវេរប្រាក់ភ្លាម នឹងទទួលបានភ្លាម។ ហើយយើងក៏មិនគិតថ្លៃសេវា ទាំងខាងអ្នកផ្ញើ និងអ្នកទទួលផងដែរ។”

ដោយផ្អែកលើបទពិសោធន៍ដ៏រឹងមាំផ្នែកផ្ដល់សេវាហិរញ្ញវត្ថុជាច្រើននៅទូទាំងទ្វីបអាស៊ីនាពេលកន្លងមក ទ្រូម៉ាន់នី រំពឹងថា ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ នឹងសាកល្បងប្រើប្រាស់សេវាផ្ទេរប្រាក់ឆ្លងប្រទេសយ៉ាងរហ័សដែលមិនគិតថ្លៃសេវានេះ។

ដោយគិតចាប់ពីពេលដែលក្រុមហ៊ុនបានចាប់ដំណើរការដំបូងនៅកម្ពុជាកាលពីឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតឲ្យមានបណ្ដាញភ្នាក់ងារផ្ទេរប្រាក់ ដ៏ទូលំទូលាយបំផុត នៅកម្ពុជា។

ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារដល់ទៅជាង១ម៉ឺនកន្លែង ដែលរង់ចាំផ្ដល់សេវាហិរញ្ញវត្ថុដ៏មានគុណភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។

 អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ​នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសន្យាឲ្យថៃ ៥លានដុល្លារ ដើម្បីបន្ដប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំង

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាមេរិកសន្យានឹងផ្តល់ជំនួយថវិកាចំនួន ៥ លានដុល្លារអាមេរិក ដល់ប្រទេសថៃ និងផ្ដល់ ៥០ លានដុល្លារទៀតដល់ដៃគូអង្គការមិនមែនរដ្ឋា…

កម្ពុជាត្រូវការវ៉ាក់សាំង AstraZeneca ២ ទៅ ៤ លានដូសបន្ថែមសម្រាប់ការចាក់ដូសទី៣ដល់ពលរដ្ឋ

ព័ត៌មាន
កម្ពុជាត្រូវការវ៉ាក់សាំងAstraZeneca ប្រមាណជាង ២ទៅ៤លានដូសបន្ថែមសម្រាប់ការចាក់ដូសទី៣ដល់ប្រជាជននៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ