ក្រុមហ៊ុន ទ្រូម៉ាន់នី ពង្រីកសេវាទូទាត់អគ្គិសនី

ក្រុមហ៊ុន ទ្រូម៉ាន់នី ពង្រីកសេវាទូទាត់អគ្គិសនីដោយមិនគិតថ្លៃសេវាដល់ ៧ខេត្ត/រាជធានី


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងពង្រីកការផ្តល់ជូនសេវាបង់ថ្លៃអគ្គិសនីដោយមិនគិតថ្លៃសេវារបស់ខ្លួនរហូតដល់ ៧ខេត្ត/រាជធានី ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទូទាត់ថ្លៃអគ្គិសនី។
ក្រុមហ៊ុន ទ្រូម៉ាន់នី ពង្រីកសេវាទូទាត់អគ្គិសនីដោយមិនគិតថ្លៃ

អ្នក​ប្រើប្រាស់សេវា​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី​ ក្នុង​ខេត្ត​កំពង់​ស្ពឺ កំពត បាត់ដំបង សៀមរាប បន្ទាយ​មានជ័យ រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល អាច​ធ្វើ​ការទូទាត់​ថ្លៃអគ្គិសនី​ជូន​អគ្គិសនី​កម្ពុជា (EDC) ដោយមិនគិតថ្លៃសេវា​គិត​ចាប់ពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២១ រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ២០២១។

ការ​ផ្តល់ជូនសេវាទូទាត់ថ្លៃ​អគ្គិសនី​ “ដោយ​មិនគិតថ្លៃសេវា” នេះ មានសុពលភាព​សម្រាប់​អ្នក​ដែល​ទូទាត់​ថ្លៃ​អគ្គិសនីជូន EDC តាមរយៈ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី តែប៉ុណ្ណោះ។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “ដោយ​សារ​​ការ​រាត​ត្បា​ត​ជំងឺ​កូវីដ-១៩ អ្នក​ខ្លះ​បាន​ជួប​បញ្ហា​ប្រឈម​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​​របស់ពួកគេ។ តាមរយៈការ​ផ្តល់ជូន​សេវា​បែប​នេះ យើង​សង្ឃឹមថា​នឹង​ធ្វើ​ឱ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់អតិថិជន​យើង​មាន​ភាព​កាន់តែ​ងាយស្រួល​ខ្លាំង និង​ចំណាយ​​​កាន់តែ​តិចផងដែរ​ដោយ​សារ​​ការ​លើក​លែង​ថ្លៃ​សេវា​លើ​ការទូទាត់​ថ្លៃ​អគ្គិសនី”។អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ទទួល​បាន​​ការ​លើកលែងថ្លៃ​​​សេវា​​នេះ​រួច​ហើយ​សម្រាប់​ការ​ទូទាត់​ថ្លៃ​អគ្គិសនី​ជូន EDC ​កាលពីឆ្នាំមុននៅ​រាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល។ គំនិតផ្តួច​ផ្តើម​ចុង​ក្រោយ​​បំផុត​នេះ បានដាក់​បញ្ចូល​​​ខេត្ត​ចំនួន៥ បន្ថែម​ទៀត​ទៅ​ក្នុងការ​ផ្តល់ជូនការ​លើកលែង​សេវា​ថ្លៃ​ទូទាត់​អគ្គិសនីនេះ។

លោក​ស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជា​ផ្នែកដ៏​សំខាន់​មួយ​រួចហើយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជនកម្ពុជា។ តាមរយៈការ​ផ្តល់ជូន​ការទូទាត់​នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​ពង្រីក​សេវា​របស់ខ្លួន​ដល់​អតិថិជ​ន​កាន់តែច្រើនថែមទៀតនៅទូទាំង​ប្រទេស​កម្ពុជា”។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។ពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទទួលបានកម្ចីទិញផ្ទះនៅបុរី ប៉េង ហួត រហូតដល់២០ឆ្នាំ ដោយរយៈពេលអនុម័តត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ពីធនាគារ BIDC

ព័ត៌មាន
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បុរី ប៉េង ហួត និងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BDIC) បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រ...

Urbanland ចាប់ដៃគូជាមួយធនាគារធំៗ ៣ ដើម្បី​ផ្តល់​ប្រាក់​កម្ចី​កាន់តែងាយស្រួល​និង​រហ័ស​ជាងមុន​ដល់អ្នកទិញផ្ទះ

ព័ត៌មាន
ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​​ជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិក​មួយ​នៃ​សហព័ន្ធ​ក្រុមហ៊ុន ISI GROUP ថ្មីៗនេះ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ