ធនាគារកណ្តាលអាម៉េរិក

តើមានហេតុផលអ្វីបានជាលោក ដូណាល់ ត្រាំ មិនបណ្តេញប្រធានធនាគារកណ្តាលអាម៉េរិកចេញពីតំណែង?


លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន NBC ថា លោកនឹងមិនបណ្ដេញលោក ជើរ៉ូម ផៅវែល (Jerome Powell) ចេញពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកណ្ដាលអាម៉េរិក មុនពេលអាណត្តិរបស់លោកបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦ នោះទេ ព្រោះលោកមិនអាចរកបានអ្នកមានសមត្ថភាពខ្លាំងជំនួសលោក ជើរ៉ូម ផៅវែល ក្នុងពេលដ៏ខ្លីបែបនេះ។ ជាមួយគ្នានេះ លោកត្រាំ បានឆ្លៀតស្នើឱ្យធនាគារកណ្ដាលអាម៉េរិកបញ្ចុះអត្រាការប្រាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ធនាគារកណ្តាលអាម៉េរិក
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនបណ្ដេញលោក ជើរ៉ូម ផៅវែល (Jerome Powell) ចេញពីតំណែងប្រធានធនាគារកណ្តាលអាម៉េរិក មុនអាណត្តិនោះទេ ទោះបីកន្លងមកលោកបានរិះគន់ខ្លាំងៗលើប្រធានធនាគារកណ្ដាលអាម៉េរិក រូបនេះ និងបានហៅលោកថា ជាមនុស្សមានះរឹងត្អឹងយ៉ាងណាក្ដី ហើយជាថ្មីម្ដងទៀតលោកបានអំពាវនាវឱ្យធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់តាមអ្វីដែលលោកចង់បាន។

ទន្ទឹមនេះ លោក ដូណាល់ ត្រាំ អះអាងពីវិធានការដែលខ្លួនបានដាក់ចេញកន្លងមកថា គោលនយោបាយពន្ធគយរបស់លោកនឹងធ្វើឱ្យពលរដ្ឋអាម៉េរិក មានទ្រព្យសម្បត្តិកាន់តែច្រើនកាន់តែសម្បូរសប្បាយក្នុងរយៈពេលវែង ហើយបានបន្ទោសការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះទៅលើគោលនយោបាយរបស់អតីតប្រធានាធិបតី ចូ បៃដិន។  

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន NBC លោក ដូណាល់ ត្រាំ រំពឹងថា នៅទីបំផុតធនាគារកណ្តាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់ក្នុងពេលវេលាណាមួយ ប៉ុន្តែបានអះអាងថា ប្រធានធនាគារកណ្ដាលអាម៉េរិករូបនេះនឹងមិនចាត់វិធានការបញ្ចុះអត្រាការប្រាក់ភ្លាមៗតាមអ្វី ដែលលោកចង់បាននោះទេ ព្រោះលោក ជើរ៉ូម ផៅវែល មិនមែនជាអ្នកគាំទ្ររបស់លោកនោះឡើយ ហើយបានហៅប្រធានធនាគារកណ្តាលអាម៉េរិករូបនេះថា ជាមនុស្សមានះរឹងត្អឹង។

នៅពេលសួរថា តើលោកនឹងដកតំណែងលោក ជើរ៉ូម ផៅវែល មុនអាណត្តិរបស់លោកដែលនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦ ឬយ៉ាងណា? លោក ដូណាល់ ត្រាំ បានឆ្លើយភ្លាមៗថា លោកនឹងមិនធ្វើបែបនេះទេ ព្រោះលោកមិនអាចរកអ្នកមានសមត្ថភាពមកជំនួសតំណែងលោក ជើរ៉ូម ផៅវែល បានឡើយក្នុងរយៈពេលដ៏ខ្លីបែបនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កំពុងរងសម្ពាឱ្យមានការរុះរើគណៈរដ្ឋមន្រ្តី

ដោយសារកត្តាខាងក្រៅ គួបផ្សំនឹងកត្តាខាងក្នុង រួមទាំងគ្រោះធម្មជាតិផ្ទួនៗ អ្នកដឹកនាំធុរកិច្ចមួយចំនួននៅក្នុងប្រទេសថៃ បានជំរុញឱ្យរដ្ឋាភិបាលថៃរុះ…

អាស៊ានរួមជាមួយជប៉ុន ចិន និងកូរ៉េខាងត្បូង រួមគ្នាប្រឆាំងនឹងការគាំពារនិយម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី

ប្រធានហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់បណ្តាប្រទេសផ្សេងៗនៅតំបន់អាស៊ី បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ