ហិរញ្ញវត្ថុ

លោក ត្រាំ ច្រានចោលសាលក្រម ដែលបញ្ជាឱ្យរដ្ឋបាលខ្លួនទូទាត់ជំនួយបរទេសទំហំ២ពាន់លានដុល្លារ


ដោយគ្មានឆន្ទៈចង់អនុវត្តតាមសាលក្រមរបស់សាលាដំបូងកម្រិតស្រុក ដែលសម្រេចឲ្យរដ្ឋបាលរបស់លោកទូទាត់ជំនួយបរទេសក្នុងទំហំប្រមាណ២ពាន់លានដុល្លារ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ បានដាក់បណ្តឹងឧទ្ធរណ៍បន្ទាន់មួយនៅតុលាការកំពូល។ ការប្តឹងឧទ្ធរណ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីច្រានចោលសាលក្រម ដែលប្តឹងដោយក្រុមអង្គការមិនរកប្រាក់ចំណេញ និងក្រុមអ្នកម៉ៅការគម្រោងកាលពីពេលថ្មីៗនេះ។
ហិរញ្ញវត្ថុ
ដោយ

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានដាក់បណ្តឹងឧទ្ធរណ៍បន្ទាន់មួយនៅតុលាការកំពូលប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងកម្រិតស្រុក ដែលបានយល់ព្រមតាមសំណើទាមទារដោយក្រុមអង្គការមិនរកប្រាក់ចំណេញ ដែលស្នើសុំឲ្យរដ្ឋាភិបាលទូទាត់ថវិការជំនួយ ដែលមានតម្លៃប្រមាណ២ពាន់លានដុល្លារ។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្នុងដៃរបស់តុលាការកំពូល ហើយក្រុមអ្នកច្បាប់កំពុងពិចារណាលើសំណើនេះ។

គួររំលឹកថា ក្រុមអង្គការមិនរកប្រាក់ចំណេញ និងអ្នកម៉ៅការ បានប្តឹងរដ្ឋបាលរបស់លោក ត្រាំ ជុំវិញការបង្កកមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងរបស់ក្រសួងការបរទេស ដែលគ្រោងចំណាយដល់ពួកគេ។ បើយោងតាមដីកាសម្រេច ចៅក្រមនៃសាលាដំបូងកម្រិតស្រុកបានបញ្ជាឱ្យក្រសួងការបរទេស និង USAID ស្តារមូលនិធិសម្រាប់កិច្ចសន្យាដែលព្យួរដោយរដ្ឋបាលរបស់លោក ត្រាំ ដែលមានតម្លៃប្រមាណ២ពាន់លានដុល្លារ។

ជុំវិញការទាមទារនេះ រដ្ឋបាលរបស់លោក ត្រាំ បានប្រាប់តុលាការកំពូលថា រដ្ឋាភិបាលមិនអាចធ្វើការទូទាត់ប្រាក់តាមការទាមទារដែលបានកំណត់តាមអំពើចិត្តតាមការសម្រេចរបស់សាលាដំបូងបានទេ។ ក្រុមអ្នកច្បាប់របស់រដ្ឋបាល ត្រាំ បានលើកឡើងថា ផែនការនៃការទូទាត់មិនអាចទទួលយកបាននោះទេដោយសារវាខុសពីកាតព្វកិច្ចរបស់ប្រធានាធិបតី ដែលមានតួនាទីការពារសិទ្ធិអធិបតេយ្យ នៃសារពើពន្ធសហព័ន្ធ និងវិនិច្ឆ័យសមស្របពីជំនួយបរទេស។

គួរបញ្ជាក់ថា រឿងក្តីក្តាំនេះបានកើតឡើងក្រោយលោក ត្រាំ បញ្ជាឱ្យផ្អាករាល់ប្រតិបត្តិការជំនួយបរទេសទាំងអស់ ដែលប្រតិបត្តិការដោយទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ រយៈពេល៩០ថ្ងៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក មិនធានាការពារសន្តិសុខដល់អ៊ុយក្រែន នោះទេ ទោះព្រមចុះកិច្ចព្រមព្រៀងបែងចែកធនធានរ៉ែ

អ៊ុយក្រែន បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយសហរដ្ឋអាម៉េរិក ដើម្បីរួមគ្នាអភិវឌ្ឍធនធានធម្មជាតិរបស់ខ្លួនរួមទាំងរ៉ែកម្រ ប្រេង…

អាជ្ញាធរថៃ កំពុងស៊ើបអង្កេតលើករណីជួលអគារខុនដូខុសច្បាប់របស់ជនជាតិចិន

អាជ្ញាធរថៃ កំពុងស៊ើបអង្កេតលើករណីជនជាតិចិន ជួលខុនដូដែលខ្លួនបានទិញទៅឱ្យជនបរទេសដទៃទៀត ដែលវាផ្ទុយនឹងច្បាប់របស់ប្រទេសថៃ និងករណីបង្កសំឡេងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ