អត្ថបទពាណិជ្ជកម្ម

រថយន្ត BYD ពីរម៉ូឌែលថ្មីដ៏ពេញនិយមចាប់ផ្តើម Pre-order ជាមួយតម្លៃប្រកួត ប្រជែងល្អជាងមុន!


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលំដាប់ពិភពលោក BYD កាលពីថ្ងៃទី ១៤ ខែកុម្ភៈ បានសហការជាមួយ Harmony Auto ដែលជាអ្នកចែកចាយផ្តាច់មុខនៅកម្ពុជា ដើម្បីប្រកាសជាផ្លូវការអំពីការPre-order និងចន្លោះតម្លៃPre-order នៃម៉ូឌែលថ្មីចំនួនពីរ BYD Sealion 5 និង ATTO 2។
រថយន្ត BYD ពីរម៉ូឌែលថ្មីដ៏ពេញនិយមចាប់ផ្តើម Pre-order ជាមួយតម្លៃប្រកួត ប្រជែងល្អជាងមុន!
ដោយ
អំពី BYD

ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចកក់រថយន្តតាមរយៈអ្នកចែកចាយផ្លូវការ Harmony Auto ដើម្បីទទួលបានបទពិសោធន៍​បច្ចេកវិទ្យារថយន្តអគ្គិសនីដ៏ឈានមុខគេ និងបទពិសោធន៍​បើកប​រដ៏អស្ចារ្យពី BYD។

ការប្រកាសតម្លៃ​ Pre-order – តម្លៃដ៏ល្អម្រាប់អតិថិជន

តម្លៃនៃម៉ូដែលទាំងពីរដែលដាក់ Pre-order ស្ថិតក្នុងចន្លោះពី៖

BYD Sealion 5: 26,XXX - 28,XXX ដុល្លារ

BYD ATTO 2: 21,XXX - 23,XXX ដុល្លារ

ម៉ូឌែលទាំងពីរបានបង្ហាញខ្លួនជាមួយតម្លៃប្រកួតប្រជែងល្អខ្លាំង ដើម្បីផ្តល់ជម្រើស តម្លៃ​ប្រកួតប្រជែង​កាន់តែប្រសើរជាងមុនសម្រាប់អតិថិជនកម្ពុជា ។

ការបង្ហាញខ្លួនដំបូងនៅពិព័រណ៍រថយន្តខែមីនា – កុំភ្លេចចូលរួម!

BYD Sealion 5 និង ATTO 2 នឹងបង្ហាញខ្លួនជាផ្លូវការនៅ ពិព័រណ៍រថយន្ត Sen Sok ដែលនឹងប្រារព្ធឡើងថ្ងៃទី 1-2 ខែមីនា ឆ្នាំ 2024។

អតិថិជននឹងមាន​ឱកាសឃើញដោយផ្ទាល់នូវការរចនាដ៏ទាក់ទាញ និងបច្ចេកវិទ្យា​និងការច្នៃប្រឌិតឈានមុខគេពី BYD។ សូមអញ្ជើញមកទស្សនា និងដើម្បីជាសក្ខីភាព​នៃពេលវេលាដ៏រំភើបមួយនេះ។

ខ្លាំងជាងគេក្នងកម្រិតតែមួយ ​តម្លៃប្រកួតប្រជែងល្អដាច់គេ!

BYD Sealion 5: ជាប្រភេទម៉ូឌែលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាDMI Super Hybrid ដែលអាចបើកបរដោយប្រើសាំងក៏បាន អគ្គិសនីក៏បាន។ អាចបើកបរបាន ឆ្ងាយដូច​រថយន្តប្រើសាំង សន្សំសំចៃដូចរថយន្តអគ្គិសនី ។ មិនថាជាការធ្វើដំណើរក្នុងទីក្រុង ឬការធ្វើដំណើរឆ្ងាយនោះទេ Sealion 5 អាចផ្តល់ឱ្យអ្នកប្រើប្រាស់នូវ​ការរួមបញ្ចូលគ្នា​ដ៏ល្អឥតខ្ចោះនៃថាមពលដ៏ខ្លាំងក្លា និងការប្រើប្រាស់សាំងទាបបំផុតដោយលែង​បារម្ភពីការបើកបរផ្លូវឆ្ងាយ។

BYD ATTO 2: ជាប្រភេទម៉ូឌែលរថយន្តអគ្គិសនីសុទ្ធ ដែលមានសមត្ថភាពបើកបរ​បានឆ្ងាយ មានបច្ចេកវិទ្យាឆ្លាតវៃ និងការរចនាទាន់សម័យ ក្លាយ​ជា​គោល​ដៅ​ក្នុងចំណោម​រថយន្ត​កម្រិតតែមួយ ។ វា​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​សន្សំ​សំចៃដល់អតិថិជនយ៉ាងច្រើន។

កាន់តែធំ កាន់តែខ្លាំង កាន់តែសន្សំសំចៃ តម្លៃប្រកួតប្រជែងកាន់តែល្អ

​នៅ​កម្រិត​ទីផ្សារតែមួយ ម៉ូឌែលទាំងពីរនេះ ជាជម្រើសដ៏ល្អសម្រាប់អ្នក​ប្រើប្រាស់ដោយ​មានទំហំ​ធំជាងមុន កំលាំងខ្លាំងជាងមុន សន្សំសំចៃជាងមុននិងតម្លៃប្រកួតប្រជែងល្អ, មិនថា ការធ្វើដំណើរលក្ខណៈគ្រួសារ ឬការបើកបរផ្ទាល់ខ្លួន Sealion 5 និង ATTO 2 អាចបំពេញតម្រូវការជាច្រើនរបស់អ្នកប្រើប្រាស់សម្រាប់ ទំហំខាងក្នុង សមត្ថភាព សន្សំសំចៃ និងគុណភាព ដោយកំណត់ឡើងវិញនូវស្តង់ដារសម្រាប់រថយន្តអគ្គិសនី។

ម៉ូឌែលរថយន្តជាប់ក្នុងតារាងកំពូល Pre-order​​​ ក្នុងតម្លៃពិសេស!

ក្នុងនាមជារថយន្តអគ្គិសនីក្នុងតារាងកំពូលដ៏សំខាន់នាពេលអនាគតរបស់ BYD, Sealion 5 និង ATTO 2 បន្តជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តអគ្គិសនីរបស់កម្ពុជា ជាមួយនឹងកម្លាំង​បច្ចេកវិទ្យាឈានមុខគេ និងកំលាំងផលិតផលដ៏ល្អឥតខ្ចោះ។ លើកនេះ BYD បានសហការជាមួយក្រុមហ៊ុន Harmony Auto ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់កម្ពុជា​នូវការបញ្ចុះតម្លៃជាមុន និងចេញតម្លៃកានតែប្រកួតប្រជែងបន្ថែមទៀត ដែលអនុញ្ញាតឱ្យ​អ្នកប្រើប្រាស់កាន់តែច្រើនអាចក្លាយជាមនុស្សដំបូងគេដែលបានទទួលបទពិសោធន៍បច្ចេកវិទ្យារថយន្ត​អគ្គិសនី BYD ដ៏ឈានមុខគេលើពិភពលោក។

កូតានៃការPre-orderមានចំនួនកំណត់ ចាប់យកឱកាសនេះអោយបានទាន់ពេល ដោយកក់ពីឥឡូវនេះទៅ!

ធានារយៈពេលវែងរហូតដល់ 8 ឆ្នាំ ឬ 160,000 គីឡូម៉ែត្រ, ប្រើប្រាស់រថយន្ត​ដោយគ្មានការបារម្ម។ BYD ផ្តល់នូវ​ការធានាបន្ថែមរយៈពេល 8 ឆ្នាំ ឬ 160,000 គីឡូម៉ែត្រ សម្រាប់ Sealion 5 និង ATTO 2 ដែលគ្របដណ្តប់យ៉ាងពេញលេញនូវគ្រឿងបន្លាស់ស្នូល និងធានាថាអតិធិជនអាចប្រើប្រាស់យានយន្តដោយគ្មានការព្រួយបារម្ភ។ គោលការណ៍ធានានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ BYD លើគុណភាព​ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាកយីហោ និងសេវាកម្មប្រកបដោយការគិតគូរដល់អ្នកប្រើប្រាស់ផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់បណ្តាញផ្លូវការរបស់ BYD ដើម្បីពិគ្រោះយោបល់!

តម្លៃផ្លូវការរបស់ BYD Sealion 5 និង ATTO 2 នឹងត្រូវបានប្រកាសនៅថ្ងៃទី 5 ខែមីនា ឆ្នាំ 2024។ ក្នុងនាមជាភ្នាក់ងារ និងអ្នកចែកចាយផ្តាច់មុខរបស់ BYD នៅកម្ពុជា Harmony Auto មានភ្នាក់ងារ និងសិទ្ធិចែកចាយផ្តាច់មុខដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ហើយនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេវាកម្មប្រឹក្សាការទិញរថយន្តយ៉ាងពេញលេញ និងការមានការគាំទ្រសេវាកម្មក្រោយពេលលក់។

អតិថិជនអាចទៅកាន់ BYD Showroom ដែលទទួលសិទ្ធិពី Harmony Auto នៅទីតាំងខាងក្រោមសម្រាប់ការប្រឹក្សា ឬកក់រថយន្ត៖

1.BYD 6A Chroy Changva 4S Center (100m from Chroy Changva Bridge)
2.BYD City Mall Showroom (Street 217, opposite City Mall Market)
3.BYD Chip Mong Mall 271 Showroom (Street 271, 2nd Floor, Chip Mong Shopping Mall)

4.BYD Monivong Showroom (Street 93, corner of Street 322, Boeung Keng Kang 1)
5.BYD Chbar Ampov NR1 Showroom (National Road No.1, 16f, Street 361, Phnom Penh)
6.BYD ORKIDE Showroom (Street 2004, Sleng Roleung Village, Ou Baek K’am, Sen Sok District)




អត្ថបទបន្ទាប់


អិលអូអិលស៊ី ណែនាំអត្ថប្រយោជន៍ថ្មីសម្រាប់មុខងារទទួលការទូទាត់ប្រាក់តាមរយៈ LOLC KHQR ជាមួយ Alipay+ សម្រាប់អាជីវករគ្រប់រូប

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានអភិវឌ្ឍនូវមុខងារ QR ស្គែន LOLC KHQR របស់ខ្លួនឱ្យក…

តើលោក ស៊ី សន្យាជួយគាំទ្រលោក ជេក ម៉ា និងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនយ៉ាងណាដែរ?

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសន្យាជួយផ្តល់ការគាំទ្រកំពូលមហាសេដ្ឋីចិនលោក ជេក ម៉ា និងក្រុមហ៊ុនបច្ចេកវិទ្យាឯកជនចិន ដើម្បីស្តារ និងជំរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ