គ្រោះរញ្ជួយដីនៅប្រទេសឡាវ

ប្រទេសឡាវជួបគ្រោះរញ្ជួយដី ២ដងផ្ទួនៗគ្នា ក្នុងកម្រិត ៥,៨ រ៉ិចទ័រ


មជ្ឈមណ្ឌលទិន្នន័យគ្រោះរញ្ជួយដីជាតិឡាវបានប្រកាសថាប្រទេសឡាវក្បែរខាងកម្ពុជាយើង បានជួបនឹងគ្រោះធម្មជាតិរញ្ជួយដីពីរលើកជាប់គ្នា នៅម៉ោង ៤ព្រឹក ថ្ងៃទី ២០ ខែធ្នូ នេះ នៅក្នុងខេត្ត សៃយ៉ាបូរី។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន VN Express។
គ្រោះរញ្ជួយដី ២ដងផ្ទួនៗគ្នា នៅខេត្តសយបុរីប្រទេសឡាវ
ដោយ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​នេះ ការ​រញ្ជួយ​ដី​លើក​ទី​១ មាន​កម្រិត ៣.៥ រ៉ិ​ច​ទ័​រ ដែល​កើតឡើង​នៅ​ម៉ោង ៤ និង ០២​នាទី ព្រឹក ក្នុងស្រុក​សាយ​សា​ថា​ន ដោយ​ចំណុច​ការ​រញ្ជួយ​ដី​នេះ​នៅ​ជម្រៅ​ប្រហែល ១០ គីឡូម៉ែត្រ ហើយ​រយៈពេល ៤​នាទី​ក្រោយមក ការ​រ​ញ្ជួ​លើក​ទី​២ ក៏​កើតឡើង​ម្តងទៀត ក្នុង​កម្លាំង ៥.៨ រ៉ិ​ច​ទ័​រ និង​មាន​ចម្ងាយ​ប្រហែល ៤ គីឡូម៉ែត្រ​ពី​ស្រុក​សាយ​សា​ថា​ន​។

ដោយឡែក ប្រជាជន​ដែល​រស់នៅ​ជាប់​តំបន់​នេះ បានឱ្យ​ដឹង​ថា ពួក​គេ​ក៏​ទទួល​រំ​ញ័រ​នៃ​គ្រោះ​រញ្ជួយ​ដី​នេះ​ដែរ​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ណាមួយ ស្តី​ពី​ការ​បំផ្លិចបំផ្លាញ នៃ​ការ​រញ្ជួយ​ដី​ទាំង​ពីរ​លើក​នៅ​ក្នុង​ប្រទេស​ឡាវ​ក្បែរ​ខាង​កម្ពុជា​នេះ​ទេ​។

សូម​ជម្រាប​ថា នៅ​ថ្មី​ៗ​នេះ ប្រទេស​ក្នុង​តំបន់​អាស៊ាន ២ ដូច​ជា ម៉ា​ឡេ​ស៊ី និង ហ្វី​លី​ភី​ន ក៏​បាន​ជួប​គ្រោះ​ធម្មជាតិ​ផង​ដែរ​។ ក្នុង​នោះ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ជួប​នៅ​គ្រោះ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ដោយសា​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់តាំងពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​អាទិត្យ​មុន​មក​ម្ល៉េះ​។ ខណៈ​ប្រទេស​ហ្វី​លី​ភី​ន​ឯណោះ​វិញ បាន​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ពី​ព្យុះ​ទី​ហ្វុ​ង​រ៉ៃ អម​ជាមួយនឹង​ភ្លៀង​យ៉ាង​ជោគ​ជាំ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១០០​នាក់ និង បំផ្លិចបំផ្លាញ ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងដំណំ​ក្នុង​ប្រទេស​នេះ​ផង​ដែរ​៕ 

None



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅធ្លាក់ចុះវិញភ្លាមៗ ក្រោយកំណើនករណីឆ្លងកូវីដ១៩អូមីក្រុង នៅអឺរ៉ុប និងនៅអាមេរិកហក់ឡើងខ្លាំង

តម្លៃប្រេងឆៅពិភពលោក នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានរអិលធ្លាក់ចុះវិញភ្លាមៗ ដោយសារតែមើលឃើញពីកំណើនករណីឆ្លងកូវីដ១៩ ពិសេសកូវីដ១៩បំប្លែងខ្លួន អ…

ឌីជីថលូបនីយកម្មមានសារសំខាន់សម្រាប់ការបន្តសកម្មភាពអាជីវកម្មនៅកម្ពុជាអំឡុងវិបត្ដិកូវីដ-១៩

សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSME) ជិតពាក់កណ្ដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់មុខងារឌីជីថលសម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ