លេខាធិការកងទ័ពជើងទឹកអាម៉េរិក

លោកត្រាំបន្តរុះរើថ្នាក់ដឹកនាំយោធា ខណៈប្រតិបត្តិការបិទខ្ទប់ច្រកសមុទ្រអ៊ីរ៉ង់កំពុងឡើងកម្ដៅជាថ្មី


រដ្ឋបាលលោក ដូណាល់ ត្រាំ បានបន្តរុះរើថ្នាក់ដឹកនាំយោធា ដោយបានបណ្តេញលោក ចន ហ្វីលេន (John Phelan) លេខាធិការកងទ័ពជើងទឹកអាម៉េរិកចេញពីតំណែងភ្លាមៗ។ ការសម្រេចចិត្តនេះកើតឡើងចំពេលដែលសហរដ្ឋអាម៉េរិក កំពុងបង្កើនសកម្មភាពយោធាកម្រិតខ្ពស់នៅមជ្ឈិមបូព៌ា និងស្របពេលមានការរុះរើផ្ទៃក្នុងមន្ទីរបញ្ចកោណ ដែលមិនធ្លាប់មានពីមុនមក។
លេខាធិការកងទ័ពជើងទឹកអាម៉េរិក
ដោយ

មន្ទីរបញ្ចកោណអាម៉េរិកបានបណ្តេញលោក ចន ហ្វីលេន លេខាធិការកងទ័ពជើងទឹកអាម៉េរិកចេញពីតំណែងភ្លាមៗកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ទោះបីជាគ្មានហេតុផលផ្លូវការត្រូវបានលើកឡើង ប៉ុន្តែប្រភពផ្ទៃក្នុងបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា ដើមចមពិតប្រាកដ គឺដោយសារភាពយឺតយ៉ាវក្នុងការអនុវត្តកំណែទម្រង់ផលិតនាវាចម្បាំង និងជម្លោះការងារដ៏រ៉ាំរ៉ៃជាមួយថ្នាក់ដឹកនាំកំពូលៗរបស់មន្ទីរបញ្ចកោណ។

លោក ចន ហ្វីលេន មានទំនាក់ទំនងមិនសូវល្អជាមួយរដ្ឋមន្ត្រីការពារជាតិលោក ភីត ហេកសេត (Pete Hegseth) និងអនុរដ្ឋមន្ត្រីលោក ស្ទីវ ហ្វេនប៊ឺក (Steve Feinberg)។ ការដកតំណែងលោក ចន ហ្វីលេន គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រផ្លាស់ប្ដូរមុខមាត់យោធាអាម៉េរិកថ្មីក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ។ កន្លងមកលោក ហេកសេត បានបណ្ដេញមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់ រួមមានលោកឧត្តមសេនីយ៍ឯក ស៊ី ឃ្យូ ប្រោន (C.Q. Brown) អតីតនាយអគ្គសេនាធិការចម្រុះ, មេបញ្ជាការកងទ័ពជើងគោក និងនាយរងសេនាធិការកងទ័ពអាកាស។

ការផ្លាស់ប្តូរមន្ត្រីកងទ័ពជើងទឹកនៅពេលនេះកើតឡើងចំពេលសហរដ្ឋអាម៉េរិកកំពុងពង្រាយកងនាវាចម្បាំងកាន់តែច្រើនទៅកាន់មជ្ឈិមបូព៌ា ដើម្បីអនុវត្តយុទ្ធសាស្ត្រឡោមព័ទ្ធ និងបិទខ្ទប់ច្រកសមុទ្រ និងកំពង់ផែសំខាន់ៗរបស់អ៊ីរ៉ង់។ គោលដៅចុងក្រោយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺប្រើប្រាស់អំណាចជើងទឹក ដើម្បីបង្ខំឱ្យទីក្រុងតេអេរ៉ង់ឱ្យចុះចាញ់ក្នុងលក្ខខណ្ឌចរចាបញ្ចប់ជម្លោះ៕អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


កម្ពុជា-ចិនបញ្ជាក់ពីភាពរឹងមាំនៃជំហរមិត្តភាពដែកថែប ទោះសណ្តាប់ធ្នាប់ពិភពលោកមានការប្រែប្រួល

ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវការប្រែប្រួល និងភាពមិនប្រាកដប្រជា កម្ពុជា និងចិន បានបង្ហាញទៅកាន់ពិភពលោកវិញនូវសាមគ្គីភាពជាមិត្តដែកថ…

តើការប្រើប្រាស់សន្លឹកបៀរសន្តិភាពបែបចិន អាចរំលត់ជម្លោះព្រំដែនកម្ពុជា-ថៃ បានដែរឬទេ?

​​វត្តមានរបស់ថ្នាក់ដឹកនាំកំពូលការបរទេស និងការពារជាតិរបស់ចិន នៅក្នុងយន្តការសន្ទនាយុទ្ធសាស្ត្រ ២+២ នៅភ្នំពេញ មិនត្រឹមតែជាការរឹតបន្តឹងចំណង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ