Advertisement
Advertisement
Advertisement
Huawei លក់​ជំនួញ​មួយផ្នែករបស់ខ្លួន

ក្រុមហ៊ុន​​ចិន Huawei សម្រេចចិត្ត​លក់​ជំនួញមួយផ្នែក​ចេញ​ដើម្បី​ធានា​​ការ​រស់រាន


ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំ​បំផុត​របស់ចិន គឺក្រុមហ៊ុន Huawei កំពុង​លក់​​ធុរកិច្ច​ផ្នែក​ស្មាតហ្វូន​យីហោ Honor របស់ខ្លួន ទៅឲ្យ​សម្ព័ន្ធ​ក្រុមហ៊ុនមួយ​ដែលគាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន ដែល​ការលក់នេះ គឺ​ដើម្បីធានាការរស់រាន​បន្ត​របស់​យីហោមួយ​នេះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក​កាត់ផ្ដាច់​​ Huawei ពី​អ្នកផ្គត់ផ្គង់​បច្ចេកវិទ្យា​ពិភព​លោក ។
ក្រុមហ៊ុន Huawei របស់ចិន។
ដោយ
Advertisement

អ្នកទិញ​ធុរកិច្ច​មួយ​ផ្នែកនេះរបស់ Huawei រួមមាន ក្រុមហ៊ុន​ចែកចាយ និង​ក្រុមហ៊ុនវិនិយោគ​ចំនួនជាង ៣០ និង​រដ្ឋ​អំណាច​ក្រុង​ Shenzhen ដែល​បានរួមគ្នា​បង្កើត​ជាក្រុមហ៊ុនថ្មី​មួយ ដែលពុំ​មាន​ភាគហ៊ុន ឬ​ការចូលរួម​ពាក់ព័ន្ធ​របស់​ Huawei ឡើយ ។ 

ជុំវិញ​ការ​លក់​នេះ ពុំ​មាន​សេចក្ដីរាយការណ៍​អំពី​តួលេខ​តម្លៃ​ឡើយ ។ 

ការលក់​ជំនួញ​មួយ​ផ្នែកចេញ​របស់​ Huawei នេះ កើតឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ធុរកិច្ច​ផ្នែក​លក់​សម្ភារ​-ឧបករណ៍​ទូរគមនាគមន៍​ និង​ធុរកិច្ច​ផ្នែក​លក់​ទូរសព្ទ​ស្មាតហ្វូន​របស់ក្រុមហ៊ុន​យក្ស​ Huawei ដែល​ធុរកិច្ច​ពីរ​ផ្នែក​នេះ​មានទំហំ​ស្មើនឹង​ជាង​ពាក់កណ្ដាល​នៃ​ចំណូល​សរុប​របស់​ Huawei ។ 

រដ្ឋាភិបាល​អាមេរិក​អះអាងថា Huawei គឺជា​ការគំរាម​កំហែង​ដល់សន្តិសុខជាតិរ​បស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ ការចោទ​ប្រកាន់នេះ ត្រូវបាន​ក្រុមហ៊ុន​ចិន​ដ៏ធំបំផុតមួយ​នេះ​បដិសេធ​ចោល ។ 

បន្ទាប់ពី​ទទួលរង​ផល​ប៉ះពាល់ពីទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ដែល​ចូលជាធរមាន​កាលពីខែ​កញ្ញា​ និងដែល​បាន​កាត់​ផ្ដាច់​ Huawei ពី​បណ្ដាញ​អ្នកផ្គត់ផ្គង់​បន្ទះ​ chip ស្មាតហ្វូន​ ធំៗនៅលើ​សាកលលោក កំណើន​ចំណូល​ពី​ការ​លក់​របស់ Huawei មានការ​ថមថយចុះ​គួរ​ឲ្យ​កត់​សម្គាល់ សម្រាប់ត្រីមាស​ទី៣ ឆ្នាំ​២០២០នេះ ។ 

Huawei បាន​និយាយថា ធុរកិច្ច​ផ្នែក​លក់​ស្មាតហ្វូនរបស់ខ្លួន​បាន​ទទួលរង​សម្ពាធ​យ៉ាងធ្ងន់​ធ្ងរ ដោយសារតែ​ការ​មិនអាច​រកបាន​នូវ​ធាតុផ្សំ​បច្ចេកទេស​មួយចំនួន ដែលត្រូវការចាំបាច់​សម្រាប់​ទូរសព្ទ​ស្មាតហ្វូន​របស់ខ្លួន ។ 

Advertisement

ក្រុមអ្នកច្បាប់​បាននិយាយថា នៅក្រោម​ម្ចាស់​ថ្មី ក្រុមហ៊ុន Honor អាច​ជៀសផុត​ពី​ទណ្ឌកម្មរបស់សហរដ្ឋ​អាមេរិក ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​ទិញ​បន្ទះ chip ដែល​ផលិត​ដោយ​បច្ចេកវិទ្យា​អាមេរិក ដោយមិន​ចាំបាច់​មាន​អាជ្ញាបណ្ណ ។

បន្ទាប់ពី​ត្រូវ​ទណ្ឌកម្ម​របស់សហរដ្ឋ​អាមេរិក ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹងថា ខ្លួនមានផែនការ​ដើម្បី​ផលិត​បន្ទះ chip ដោយ​ខ្លួន​ឯង នៅក្នុង​ទីក្រុង​សៀងហៃ នៅ​ឯរោងចក្រ​មួយ ដែលនឹងមិនប្រើ​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក ឡើយ ៕ 

(ប្រភព៖ Financial Times

Advertisement



អត្ថបទបន្ទាប់


ក្រុមហ៊ុន NagaCorp បង្ហាញគម្រោងអភិវឌ្ឍន៍​​រមណីយដ្ឋាន​តម្លៃ ៣៥០ លានដុល្លារ នៅសៀមរាប

ព័ត៌មាន
ក្រុមហ៊ុន NagaCorp Ltd ដែលជាម្ចាស់ និងជា​ប្រតិបត្តិករ សណ្ឋាគារ និងកាស៊ីណូ NagaWorld ក្នុង​រាជធានីភ្នំពេញ បានបង្ហាញ​ពីគម្រោងអភិវឌ្ឍន៍...

AirAsia ជប៉ុន ប្រកាស​ក្ស័យធនហើយ, ក្លាយជាអាកាសចរណ៍ដំបូងគេបំផុតនៅជប៉ុន​​ដែលដួលរលំ​ក្នុងពេល​​កូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជប៉ុន បានដាក់​ពាក្យ​សុំ​ប្រកាស​ក្ស័យធន​ហើយ នៅតុលាការ​ស្រុក​តូក្យូ នៅថ្ងៃអង្គារ (ទី១៧ វិច្ឆិកា)ម្សិលមិញនេះ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ