កម្ពុជា​-ចិន-ខេត្ត​កោះកុង

អង្គការសហប្រជាជាតិ​ត្រូវបានស្នើ​ឲ្យ​ស៊ើបអង្កេតការ​ចោទប្រកាន់អំពី"មូលដ្ឋានយោធាចិននៅកោះកុង"


អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅថ្ងៃ​អង្គារ​នេះ បាន​ជំរុញ​ឱ្យ​អង្គការ​សហប្រជាជាតិ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ​មួយ ដើម្បី​ស៊ើប​អង្កេត​ថា តើ​មាន​វត្តមាន​មូលដ្ឋាន​យោធា​ចិន​នៅ​ខេត្ត​កោះកុង ឬ​អត់។
រូបភាព​ផ្កាយរណប​នៃ​គម្រោង​សាងសង់​ព្រលានយន្តហោះ នៅខេត្ត​កោះកុង ប្រទេស​កម្ពុជា។ រូបភាព៖ South China Morning Post
ដោយ

កន្លងមក អាជ្ញាធរ​កម្ពុជា​ រួមទាំង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ធ្លាប់​បាន​បដិសេធ​រួច​មក​ហើយ​ថា មិន​មាន​វត្តមាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​ទេ ហើយ​ក៏​នឹង​មិន​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នោះ​ដែរ។

ក៏ប៉ុន្តែ លោក សម  រង្ស៊ី ដែល​និរទេស​ខ្លួន​ទៅ​​ប្រទេស​បារាំង​នោះ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​អ៊ីម៉េល ដូច្នេះ​ថា ៖ «កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​ត្រូវ​បាន​ចុះហត្ថលេខា​ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩១ ហើយ​ឥឡូវ​នេះ អង្គការ​សហប្រជាជាតិ​គួរតែ​ចាប់​ផ្តើម​គណៈកម្មាធិការ​អន្តរជាតិ​ ស៊ើបអង្កេត​លើ​វត្តមាន​ដែល​អាច​មាន​មូលដ្ឋាន​យោធា​ចិន។»

លោក សម រង្ស៊ី បាន​សរសេរ​បន្ត​ថា «មូលដ្ឋាន​យោធាបរទេស​បែប​នេះ​នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​គេ​សន្មត​ថា អព្យាក្រឹត នឹង​រំលោភ​សន្ធិ​សញ្ញា​អន្តរជាតិ ដែល​នៅ​ជា​ធរមាន ហើយ​វា​ជា​ការ​គំរាម​កំហែង​ដល់​សន្តិភាព​ពិភពលោក។»

កាលពី​ដើម​ឆ្នាំ​នេះ មន្ត្រី​ស៊ើបការណ៍​របស់​អាមេរិក បាន​និយាយ​ក្នុង​របាយការណ៍​សន្តិសុខ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា កម្ពុជា​អាច​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​នាំ​ឲ្យ​មាន​វត្តមាន​យោធាចិន​នៅ​ក្នុង​ប្រទេស។

ក៏ប៉ុន្តែ​នៅ​ពេល​នោះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ បាន​បដិសេធ​រួច​ហើយ​ថា មិន​មាន​ការ​ធ្វើ​វិសោធនកម្ម​នោះ​ទេ ហើយ​និយាយ​បន្ត​ថា កម្ពុជា​មាន​សន្តិភាព ដែល​ទទួល​បាន​មក​មាន​តម្លៃ​ខ្ពស់​ណាស់ ដូច្នេះ ប្រជាពលរដ្ឋ​មិន​ចង់​បាន​សង្គ្រាម​នោះ​ទេ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​បដិសេធ​ផង​ដែរ​ថា នឹង​មិន​មាន​មូលដ្ឋាន​ទ័ព​បរទេស​នៅ​កម្ពុជា​នោះ​ទេ បន្ទាប់​ពី​សារព័ត៌មាន អេស៊ា ថែមស៍ បាន​សរសេរ​ថា ចិន​ចង់​មាន​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​ខេត្ត​កោះកុង។ លោក ឈុំ សុជាតិ មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ពុធ (ទី១៥ ឧសភា ២០១៩) ​នេះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​តាម​សារ​តេឡេក្រាម ថា ការ​ចោទ​ថា មាន​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា ជា​ការ​គួរ​ឲ្យ​អស់​សំណើច។ 

លោក សុខ ឥសាន បាន​សរសេរ​ដូច្នេះ​នៅ​ថ្ងៃ​ពុធ​នេះ ថា «ចុះ​ប្រទេស​ខ្លះ មាន​មូលដ្ឋាន​ទ័ព​នៅ​ច្រើន​កន្លែង នៅ​គ្រប់​ជ្រុង​នៃ​ពិភពលោក ហេតុ​ម្ដេច​មិន​ចោទ​សួរ​ផង។ រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ទេ»៕

None



អត្ថបទបន្ទាប់


ធនាគារ និងវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ត្រូវបានស្ថាប័នអន្តរជាតិធំ២ ជ្រើសរើសសម្រាប់ចុះទស្សនកិច្ច

ថ្មីៗនេះក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក (World Bank) និងសារជីវកម្មអន្តរជាតិ (International Finance Corporation) បានចុះទៅទស្សនកិច្ច…

ក្រុមហ៊ុនជប៉ុន Agribuddy ជួយកសិករខ្មែរ ៦ខេត្ត ផលិតនិងនាំចេញ​អង្ករប្រណីតទៅកាន់ពិភពលោក

កាលពី​មុន កម្ពុជា​ធ្លាប់តែ​ជា​ប្រទេស​នាំ​ចេញ​ស្រូវ ប៉ុន្តែ​នៅ​ពេល​នេះ ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​មួយ​នៅ​ក្នុង​ពិភពលោក។ យោង​តាម​ទិន្នន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ