សន្តិសុខស្បៀង

UN ព្រមានពីការកើនឡើងវិបត្តិភាពអត់ឃ្លាន ខណៈមានមនុស្ស២នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារបញ្ហានេះ


អង្គការសហប្រជាជាតិ (UN) បានអះអាងថា មនុស្សរាប់លាននាក់កំពុងរងទុក្ខ និងខ្វះការយកចិត្តទុកដាក់ ដោយសារសង្រ្គាមដែលបានផ្ទុះឡើងស្ទើរគ្រប់ទ្វីបរាប់ចាប់តាំងពីអាហ្រ្វិក អឺរ៉ុប រហូតដល់អាស៊ី។ បើតាមការអះអាងរបស់អង្គការនេះ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ដោយអ្នកស្លាប់ភាគច្រើននៅតំបន់អាហ្រិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
សន្តិសុខស្បៀង
ដោយ

អង្គការសហប្រជាជាតិ បានអះអាងថា វិបត្តិនៃភាពអត់ឃ្លានបានឆក់យកអាយុជីវិតមនុស្សនៅលើពិភលោកជារៀងរាល់ថ្ងៃ ជាពិសេសនៅតាមបណ្តាប្រទេសក្រីក្រ និងប្រទេសរ៉ាំរ៉ៃដោយសង្គ្រាម ស្របពេលសង្រ្គាមបានផ្ទុះឡើងស្ទើរគ្រប់ទ្វីបរាប់ចាប់តាំងពីអឺរ៉ុប អាស៊ី រហូតដល់ទ្វីបអាហ្វ្រិក។ អង្គការនេះបានព្រមាននៅក្នុងរបាយការណ៍របស់ខ្លួនថា ប្រជាជនរស់នៅក្នុងតំបន់ ដែលមានភាពអត់ឃ្លានដូចជា តំបន់ហ្កាហ្សា សូដង់ សូដង់ខាងត្បូង ហៃទី និងម៉ាលីជាដើមកំពុងប្រឈមហានិភ័យ និងការស្លាប់កាន់តែខ្ពស់ហើយបញ្ហានឹងកាន់តែធ្ងន់ធ្ងរប្រសិនបើមិនមានការចាប់អារម្មណ៍ និងជួយអន្តរាគមន៍ទាន់ពេលវេលា។

ទីភ្នាក់ងារធំៗដែលទទួលបន្ទុកខាងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ដូចជា អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានស្តីបន្ទោសបញ្ហាទាំងនេះមកពីជម្លោះ វិបត្តិសេដ្ឋកិច្ច និងគ្រោះថ្នាក់ទាក់ទងនឹងអាកាសធាតុ។

នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភព លោកលោកស្រី ស៊ីនឌី ម៉ាកខេន (Cindy McCain) បានចាត់ទុករបាយការណ៍របស់អង្គការសហប្រជាជាតិ ជាការជូនដំណឹងពណ៌ក្រហម ដែលទាមទារឱ្យពិភពលោក បង្កើនការយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានទាន់ពេលវេលា។ លោកស្រីបានសង្កត់ធ្ងន់ថា ទោះបីគេដឹងពីកន្លែងដែលកើតមានភាពអត់ឃ្លាន និងដឹងអ្នកប្រឈមមុខនឹងហានិភ័យយ៉ាងណាក៏ដោយ តែបញ្ហានឹងមិនអាចដោះស្រាយបានឡើយ បើគ្មានថវិកា និងការចូលរួមជួយពីប្រទេសផ្សេងៗ។

បើយោងតាមរបាយាការណ៍របស់អង្គការសហប្រជាជាតិ មកទល់ពេលនេះគ្រោះទុរ្ភិក្សកំពុងគំរាមកំហែងមនុស្សយ៉ាងហោចណាស់២០% និងមានមនុស្សពីរនាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារការអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកត្ដាចម្បងអ្វីជំរុញឱ្យក្រុមហ៊ុននាំចេញបរទេសកាន់តែច្រើនលែងចង់បានការទូទាត់ជាប្រាក់ដុល្លារអាម៉េរិក?

ក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុពហុជាតិសាសន៍ខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក ដែលមានឈ្មោះថា US Bancorp បានទម្លាយឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០…

តើវិស័យណាខ្លះ ដែលអាចស្រូបទាញកម្លាំងពលកម្មរបស់ពលករខ្មែរ ដែលបានវិលត្រឡប់ពីថៃ?

ក្រោយមានការអំពាវនាវជាបន្តបន្ទាប់ពីសំណាក់ប្រធានព្រឹទ្ធសភាកម្ពុជា ឱ្យពលករខ្មែរចាកចេញពីប្រទេសថៃ បន្ទាប់ពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ កាន់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ