

ដើម្បីមានឱកាសឈ្នះលុយ រហូត៤លានរៀលភ្លាមៗ អតិថិជនដែលមានតម្រូវការប្រើប្រាស់សេវាវេរលុយគ្រាន់តែអនុវត្តដូចខាងក្រោម៖
• ទៅកាន់ទីតំាងភ្នាក់ងារដែលនៅជិតបំផុតដើម្បីវេរលុយ
• សូមពិនិត្យមើលផ្នែកខាងក្រោមនៃបង្កាន់ដៃបន្ទាប់ពីទទួលបានបង្កាន់ដៃផ្ទេរប្រាក់
• ប្រសិនបើឃើញសារអបអរសាទរ និងQRកូត នៅលើបង្កាន់ដៃអំពីការឈ្នះសាច់ប្រាក់ អតិថិជនអាចស្នើដកប្រាក់រង្វាន់ពីភ្នាក់ងារភ្លាមៗ បាន
• ភ្នាក់ងារនឹងធ្វើការស្កេន QRកូត ពីបង្កាន់ដៃរបស់អតិថិជន និងផ្តល់ប្រាក់រង្វាន់ជូនដល់អតិថិជន
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានលើកឡើងថា “ យើងបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងធំៗចំនួន ២ ដែល គោលបំណងទី១ គឺដើម្បីជម្រុញលើកទឹកចិត្តអ្នកមកប្រើប្រាស់សេវា ទាំងអតិថិជនចាស់ និងថ្មី ដើម្បីប្រើប្រាស់សេវាវេរលុយនៅភ្នាក់ ងារ យើង ជាពិសេសវាក៏នឹងផ្តល់ឱកាសឲ្យពួកគេ អាចស្វែងយល់ពីសេវាហិរញ្ញវត្ថុផ្សេងៗដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនៅទីនោះផង ដែរ។ គោលបំណងសំខាន់ទី២ គឺដើម្បីលើកទឹកចិត្តដល់អ្នកផ្តល់សេវាជាង៦ ពាន់កន្លែង ដែលជាភ្នាក់ងារ អេ អឹម ខេ តាមរយៈផល ចំណេញពី កម្រៃជើងសារនៃការប្រតិបត្តិការជូនអតិថិជន។ តាមរយៈ សេវាសម្បូរបែបនៅ ភ្នាក់ងារ យើង អតិថិជនអាចប្រើប្រាស់គ្រប់សេវាកម្មហិរញ្ញវត្ថុរបស់ អេ អឹម ខេ នៅគ្រប់ទីតំាំងនៃភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេស ដែលវាកំពុងតែផ្តល់ភាពងាយស្រួល សុវត្ថិភាព និងចំណេញច្រើនទាំងអ្នក ប្រើប្រាស់ និងភ្នាក់ងារខ្លួនឯងផ្ទាល់។”

តាមរយៈ ភ្នាក់ងារ អេ អឹម ខេ ដែលនៅជិតបំផុត អតិថិជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើនដូចជា សេវាវេរលុយ ដកលុយ បង់វិក្កយត្រផ្សេងៗ ដូចជា បង់ទឹកភ្លើង សំរាម ទិញកាតទូរស័ព្ទ សេវាបង់ប្រាក់កម្ចី បើកប្រាក់បៀវត្សន៍ ដកលុយចេញពីគណនី ABA ដោយគ្រាន់តែស្កេនតាម KHQRកូត ដាក់លុយចូលគណនីធនាគារក្នុងស្រុក២៥ស្ថាប័ន ដែលជាសមាជិកបាគង ដាក់លុយចូលវ៉ាឡេតបាគង និងសេវាហិរញ្ញវត្ថុផ្សេងៗ ជាច្រើនទៀតដែលកំពុងផ្តល់ភាពងាយស្រួល សុវត្ថិភាព និងចំណេញដល់អ្នកប្រើប្រាស់ផងដែរ។