កិច្ចប្រជុំអាស៊ាន

តើហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦ កំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ?


ការសិក្សាស្រាវជ្រាវថ្មីមួយបានអះអាងថា ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦ កំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏ស្រួចស្រាល់ ដែលកំពុងបង្កើតជាហានិភ័យដ៏គួរឱ្យព្រួយបារម្ភសម្រាប់ក្រុមធុរជន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Philippine Daily Inquirer បញ្ហានេះកំពុងធ្វើឱ្យក្រុមវិនិយោគិន ដែលមានបំណងពង្រីកអាជីវកម្មនៅហ្វីលីពីន មានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត និងឈរមើលស្ថានភាពដោយក្តីមន្ទិល។
តើហ្វីលីពីន_ដែលជាប្រធានអាស៊ានប្តូរវេន
ដោយ

យោងតាមរបាយការណ៍ស្តីពីទស្សនវិស័យនយោបាយ និងស្ថានភាពប្រទេសហ្វីលីពីន ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់ WR Advisory Group បានចាត់ថ្នាក់ប្រទេសហ្វីលីពីនចូលក្នុងក្រុមប្រទេស ដែលមានហានិភ័យខ្ពស់ ហើយអាចនឹងធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែអាក្រក់ ប្រសិនបើគ្មានដំណោះស្រាយទាន់ពេលវេលា ដើម្បីរំសាយបញ្ហានយោបាយ និងសេដ្ឋកិច្ច។ លោក រ៉ូប៊ីន ម៉ាយឃើល ហ្គាហ្សា (Robin Michael Garcia) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន WR Advisory Group បានគូសបញ្ជាក់ថា ហ្វីលីពីនកំពុងក្លាយជាដែនដី ដែលមានហានិភ័យខ្ពស់សម្រាប់បរិយាកាសធុរកិច្ច។

ផ្អែកតាមរបាយការណ៍ខាងលើ បញ្ហាសេដ្ឋកិច្ចដែលកំពុងគំរាមកំហែងដល់ប្រទេសហ្វីលីពីនខ្លាំងជាងគេ គឺបំណុលរដ្ឋ ដែលបានកើនឡើងដល់ជិត៣០០ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង៦៦% នៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមដំណាច់ខែមិថុនា។ ទន្ទឹមគ្នានេះ កំណើនសេដ្ឋកិច្ចបានទម្លាក់ល្បឿនមកនៅត្រឹម២,៣%ប៉ុណ្ណោះនៅក្នុងត្រីមាសទី២ ខណៈដែលលំហូរវិនិយោគផ្ទាល់ពីបរទេសបានស្រុតចុះយ៉ាងគំហុករហូតដល់ជាង៣៣%។
អ្នកជំនាញបានព្រមានថា កត្តាអវិជ្ជមានដែលកំពុងទាញទម្លាក់សេដ្ឋកិច្ចហ្វីលីពីន ពិបាកស្តារ ឬបង្វែរស្ថានការណ៍ឱ្យត្រឡប់មករកភាពល្អប្រសើរឡើងវិញក្នុងរយៈពេលខ្លីណាស់។ ក្រៅពីសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ភាពប្រេះឆាក្នុងសមរភូមិនយោបាយរវាងប្រធានាធិបតី និងអនុប្រធានាធិបតី ក៏ជាប្រភពបង្កឱ្យមានវិបត្តិនេះផងដែរ។ ជម្លោះនយោបាយផ្ទៃក្នុងនេះបានរំខានយ៉ាងធ្ងន់ធ្ងរដល់ដំណើរការកសាង និងអនុម័តគោលនយោបាយជាតិ ជាពិសេសលើវិស័យស្នូលដូចជាថាមពល រ៉ែ និងធនាគារ ដែលជាវិស័យត្រូវការជាចាំបាច់នូវស្ថិរភាពនយោបាយ និងភាពស៊ីសង្វាក់គ្នានៃច្បាប់ ដើម្បីដំណើរការទៅមុខបាន៕




អត្ថបទបន្ទាប់


តើអាជីវកម្មត្រូវបត់បែន និងផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មបែបណា ដើម្បីធានាការរស់រានក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា?

ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ច ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងរងសម្ពាធពីព្យុះវិបត្តិសកល បាននិងកំពុងរុញច្រានឱ្យម្ចាស់អាជីវកម្មជាច្រើន…

រដ្ឋាភិបាលហូឡង់គ្រោងកាត់បន្ថយការងាររដ្ឋ២៥,០០០កន្លែងជំនួសដោយ AI ដែលអាចជួយសន្សំថវិកាបាន៥ពាន់លានដុល្លារក្នុងមួយឆ្នាំ

រដ្ឋាភិបាលហូឡង់ គ្រោង​កាត់បន្ថយការងាររដ្ឋចំនួន២៥,០០០កន្លែង ហើយជំនួសដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអាចជួយប្រទេសនេះ​សន្សំប្រាក់​ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ