វិស័អាកាសចរណ៍

ហេតុអ្វីអាម៉េរិកអនុញ្ញាតឱ្យចិនបង្កើនជើងហោះហើរដឹកអ្នកដំណើរដល់៥០ជើងក្នុងមួយសប្តាហ៍?


ក្រុងវ៉ាស៊ីនតោននឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ចិន បង្កើនជើងហោះហើរដឹកអ្នកដំណើរផ្ទាល់របស់ពួកគេទៅកាន់សហរដ្ឋអាម៉េរិកបន្ថែមទៀត ដែលជាវិធានការមួយទៀតក្នុងការស្តារឡើងវិញជាបណ្តើរៗនូវសេវាកម្មអាកាសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័អាកាសចរណ៍
ដោយ

ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាម៉េ​រិក (DOT) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈថា ចាប់ពីថ្ងៃទី៣១ ខែមីនា ក្រុមហ៊ុនដឹកជញ្ជូនរបស់ចិន នឹងអាចហោះហើរ៥០លើកប្រចាំសប្តាហ៍ទៅនិងមកពីសហរដ្ឋអាម៉េ​រិក ពោលគឺកើនឡើងពីចំនួន៣៥ជើងក្នុងពេលបច្ចុប្បន្ននេះ។ ទោះបីជាមានការបង្កើនចំនួនជើងហោះហើរក៏ដោយ តែវានៅតែជាចំនួនដ៏តូចមួយនៃការធ្វើដំណើរសរុបជាង១៥០ជើងប្រចាំសប្តាហ៍ ដែលត្រូវបានអនុញ្ញាតដោយភាគីនីមួយៗនៅមុនពេលការទប់ស្កាត់ត្រូវបានអនុវត្តកាលពីដើមឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

ក្រសួងដឹកជញ្ជូននេះបាននិយាយថា ការសម្រេចចិត្តបង្កើនជើងហោះហើរនេះបានធ្វើឡើងបន្ទាប់ពីបានវាយតម្លៃពីស្ថានភាពទីផ្សារ និងបានពិចារណាពីផលប្រយោជន៍ជាសាធារណៈ។ ក្រសួងនេះបានបន្ថែមថា នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការធ្វើឱ្យមានលក្ខណៈធម្មតាបន្ថែមទៀតនៃទីផ្សារសហរដ្ឋអាម៉េ​រិក-ចិន នៅក្នុងការរំពឹងទុកពីរដូវកាលធ្វើដំណើរនៅ​​រដូវក្តៅឆ្នាំ២០២៤។ នេះគឺជាចំណាត់ការលើកទីប្រាំហើយដែលក្រុមនិយ័តករអាម៉េរិក បានបង្កើនចំនួនកូតាផ្តល់ទៅឱ្យក្រុមហ៊ុនដឹកជញ្ជូនរបស់ចិនបន្ទាប់ពីការបើកដំណើរការឡើងវិញរបស់ប្រទេសចិន ក្រោយពីការឆ្លងកូវីដដោយលើកទីមួយត្រូវបានធ្វើនៅក្នុងខែឧសភា ឆ្នាំ២០២៣។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Citi បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយកាលពីថ្ងៃអង្គារទី២៧ ខែកុម្ភៈថា ការស្ទុះងើបឡើងវិញបន្តិចម្តងៗនូវចំនួនជើងហោះហើរអាម៉េ​រិក-ចិននេះ គឺជាកត្តាជំរុញដ៏វិជ្ជមានដល់ការធ្វើដំណើរចេញក្រៅដ៏ច្រើនបំផុតក្នុងរដូវក្តៅឆ្នាំនេះ និងដល់ការកែលម្អតម្លៃ ដោយសារវាបានបង្កើនការប្រើប្រាស់ដ៏ធំទូលាយ។ ក្រសួងដឹកជញ្ជូនអាម៉េ​រិក បាននិយាយថា ក្រសួងនេះក៏កំពុងពិភាក្សាជាមួយនឹងរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន (CAAC) ជុំវិញ«ការបើកជាបណ្តើរៗ»នូវសេវាកម្មផ្លូវអាកាសទ្វេភាគីផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ធនាគារធំៗបំផុតរបស់ចិន ត្រៀមពង្រីកបន្ថែមពីលើការផ្ដល់កម្ចី១៨ពាន់លានដុល្លារអាម៉េរិក ដើម្បីស្រោចស្រង់គម្រោងអចលនទ្រព្យជាប់គាំង

ប្រភពច្បាស់ការថ្មីៗបានទម្លាយឱ្យដឹងថា ធនាគារពាណិជ្ជធំៗបំផុតរបស់ប្រទេសចិន កំពុងត្រៀមខ្លួនពង្រីកបន្ថែមពីលើការផ្ដល់កម្ចី១៨ពាន់លានដុល្លារអាម៉េរ…

ការព្យាករបង្ហាញថា ពលរដ្ឋអង់គ្លេសមិនអស់ចិត្តនឹងការវិវន្តន៍ចុងក្រោយនៃសេដ្ឋកិច្ចរបស់ប្រទេសខ្លួន

តើអ្វីទៅជាការសោកស្ដាយផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតក្នុងចំណោមពលរដ្ឋរបស់អង់គ្លេស? ការស្ទង់មតិថ្មីមួយបានបង្ហាញពីការសោកស្តាយផ្នែកហិរញ្ញវត្ថុដ៏ធំបំផ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ