អាមេរិកផ្តល់ការប្តេជ្ញាចិត្តថ្មីសម្រាប់កោះនៅប៉ាស៊ីហ្វិកទាំង១៨!

អាមេរិកប្រកាសផ្តល់ជំនួយបន្ថែមដល់កោះប៉ាស៊ីហ្វិក និងទទួលស្គាល់ការទូតកោះប៉ាស៊ីហ្វិកពីរ នៅចំពោះមុខការកើនឡើងឥទ្ធិពលចិន


នៅក្នុងជំនួបលើកទីពីរនៅសេវិតមានជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាផ្តល់ជំនួយ២០០លានដុល្លារសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សុខភាពសាធារណៈ និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។
អាមេរិកផ្តល់ការប្តេជ្ញាចិត្តថ្មីសម្រាប់កោះនៅប៉ាស៊ីហ្វិកទាំង១៨!

ក្នុងនោះ លោក ក៏បានប្រកាសទទួលស្គាល់ផ្លូវការទូតកោះប៉ាស៊ីហ្វិកចំនួនពីរ និងប្តេជ្ញាធានារក្សាឲ្យបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី រីកចម្រើន និងបើកចំហរ។ ការប្តេជ្ញាឡើងវិញរបស់អាមេរិកចំពោះកោះប៉ាស៊ីហ្វិកនេះ ធ្វើឡើងចំពេលដែលឥទ្ធិពលចិនកំពុងកើនឡើងកាន់តែខ្លាំងក្នុងតំបន់យុទ្ធសាស្ត្រមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។

យោងតាមឯកសារដែលបានព្រមព្រៀងក្រោយកិច្ចប្រជុំនៅសេតវិមាន លោកចូ បៃដិន សន្យាធ្វើការជាមួយសភាដើម្បីផ្តល់ប្រាក់២០០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ដល់ប្រទេសកោះទាំង១៨នៅប៉ាស៊ីហ្វិក។ តាមរយៈជំនួយថវិកានេះ បានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់អាមេរិកចំពោះកោះប៉ាស៊ីហ្វិក លើកិច្ចសហប្រតិបត្តិការនានា។ បើតាមសេចក្តីថ្លែងការណ៍រួម ភាគីទាំងអស់យល់ព្រមបើកកិច្ចប្រជុំខាងមុខនៅឆ្នាំ២០២៥ និងជារៀងរាល់ពីរឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះ លោក ចូ បៃដិន បានប្រកាសទទួលស្គាល់កោះ Cook Islands និងកោះ Niue ជារដ្ឋផ្លូវការ។ នាយករដ្ឋមន្ត្រីកោះខុក លោក ម៉ាក ប្រោន (Mark Brown) បាននិយាយថា ជំនួបនេះ គឺជាឱកាសមួយ ដើម្បីអភិវឌ្ឍភាពជាដៃគូ និងជំរុញឱ្យអាមេរិកចូលរួមជាមួយកោះប៉ាស៊ីហ្វិកឱ្យកាន់តែសកម្ម។

គួរជម្រាបថា កាលពីឆ្នាំមុន លោក ចូ បៃដិន ក៏បានអញ្ជើញមេដឹកនាំប៉ាស៊ីហ្វិកមកប្រជុំនៅសេតវិមានដែរ និងបានប្តេជ្ញាចំពោះតំបន់នេះទប់ទល់ពីការជិះជន់ផ្នែកសេដ្ឋកិច្ចពីសំណាក់ចិនទៀតផង។ ក្នុងនោះ មេដឹកនាំទាំងនោះបានចេញសេចក្តីប្រកាសរួមគ្នាថា «ចក្ខុវិស័យអនាគតតំបន់ គឺប្រជាធិបតេយ្យនឹងរីកស្គុសស្គាយ»។

ទោះបីអ្នកតំណាងកោះប៉ាស៊ីហ្វិកទាំង១៨បានអង្គុយជុំគ្នានៅសេតវិមានក៏ដោយ តែមិនមែនគ្រប់មេដឹកនាំប្រទេសនោះទេ។ ជាក់ស្តែង មេដឹកនាំកោះសូឡូមុនលោក ម៉ាណាសេ សាហ្កាវ៉ែ (Manasseh Sogavare) មិនបានចូលរួមទេ ដែលធ្វើឱ្យមន្ត្រីអាមេរិកមានការខកចិត្ត។ កោះសូឡូមុន ដែលមានទំនាក់ទំនងជិតស្និតជាមួយចិន និងកោតសរសើរទីក្រុងប៉េកាំងមិនដាច់ពីមាត់ ត្រូវបានគេមើលឃើញថាកំពុងងាកចេញពីវ៉ាស៊ីនតោន។

ដោយឡែក លោក ហេនរី ពូណា (Henry Puna) បានប្រាប់ព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុនថា លោកសង្ឃឹមកិច្ចប្រជុំនេះនឹងនាំមកនូវសកម្មភាពជាក់ស្តែងលើបញ្ហា រួមទាំងវិបត្តិអាកាសធាតុ។ លោកថា តំបន់កោះប៉ាស៊ីហ្វិកបានឆ្លងកាត់ពីដំណាក់កាល ដែលគ្មានតម្លៃ និងត្រូវបានបោះបង់ចោលកាលពីមួយទសវត្សរ៍មុន មកជាដំណាក់កាល នៃសារៈសំខាន់ជាយុទ្ធសាស្ត្រ ការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ គឺដោយសារតែឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់សហរដ្ឋអាមេរិក និងប្រទេសចិន៕




អត្ថបទបន្ទាប់


អាមេរិកដាក់កម្រិតលើការនាំចូលរបស់ក្រុមហ៊ុនចិនចំនួន៣ទៀត ទាក់ទងនឹងការប្រើកម្លាំងពលកម្មដោយបង្ខំ

ព័ត៌មាន
សហរដ្ឋអាមេរិកបានរឹតបន្តឹងការនាំចូលផលិតផលដោយក្រុមហ៊ុនចិនចំនួន៣បន្ថែមទៀត កាលពីថ្ងៃទី២៧ ខែកញ្ញា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ ទ…

រដ្ឋាភិបាលថៃនឹងខ្ចីបំណុលថែមជាង ៥ ពាន់លានដុល្លារ នៅឆ្នាំសារពើពន្ធ២០២៤

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃអង្គារ៍ទី២៦កញ្ញាថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃដឹកនាំដោយលោក ស្រ៊ីថា ថាវេស៊ីន បានអនុម័តឲ្យរដ្ឋាភិបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ