ចិននិងកូរ៉េខាងជើងចូលជិតគ្នាកាន់តែខ្លាំង ខណៈព្យុងយ៉ាងបន្តបាញ់មីស៊ីល

លោកស៊ី ជីនពីង ប្រាប់លោក គីម ជុងអ៊ុនថា ចិនចង់ធ្វើការជាមួយកូរ៉េខាងជើងដើម្បីស្វែងរកសន្តិភាព


ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកូរ៉េខាងជើងថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងព្យុងយ៉ាងដើម្បីសន្តិភាព និងស្ថិរភាពពិភពលោក។ នេះបើយោងតាមការរាយការណ៍សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
លោកស៊ី ជីនពីង ប្រាប់លោក គីម ជុងអ៊ុនថា ចិនចង់ធ្វើការជាមួយកូរ៉េខាងជើងដើម្បីស្វែងរកសន្តិភាព

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា នៅក្នុងសាររបស់លោក ស៊ី ជីនពីង ទៅកាន់លោក គីម ជុងអ៊ុន ដោយលោក Xi បាននិយាយថា៖ ទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការរួមគ្នាដើម្បី «សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល»។ លោក ស៊ី បន្តថា «លោកមានឆន្ទៈក្នុងការសហការជាមួយទីក្រុងព្យុងយ៉ាង ស្របពេលដែលពិភពលោកកំពុងមានការផ្លាស់ប្តូរ ជាមួយនឹងពេលវេលាដែលមិធ្លាប់មានពីមុនមក»។

ការលើកឡើងបែបនេះរបស់លោកស៊ី ធ្វើឡើងមិនយូរប៉ុន្មានក្រោយលោក ស៊ី ជីនពីង បានជួបជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅក្រៅកិច្ចប្រជុំG20 ដើម្បីសម្តែងការជឿជាក់ថា ទីក្រុងប៉េកាំងមិនចង់ឃើញការកើនឡើងនៃភាពតានតឹងបន្ថែមទៀតនោះ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបសាជាថ្មី។

ក្នុងនោះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា «លោកមានបំណងនិងសច្ចាធ្វើឱ្យប្រទេសរបស់លោកក្លាយជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរខ្លាំងក្លាបំផុតក្នុងពិភពលោក»។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកត្រួតពិនិត្យការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដោយបានសន្យាថានឹងទប់ទល់នឹងអ្វីដែលលោកហៅថា ការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ លោកបានពណ៌នាមីស៊ីលHwasong-17 ថាជា «អាវុធយុទ្ធសាស្ត្រដ៏ខ្លាំងបំផុតរបស់ពិភពលោក» ហើយនេះគឺជាការតាំងចិត្ត និងសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការកសាងកងទ័ពខ្លាំងបំផុតរបស់ពិភពលោក។

បុរសខ្លាំង គីម ជុងអ៊ុន បានបន្ថែមយ៉ាងដូច្នេះថា អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើងបានធ្វើឱ្យមាន «ការលោតផ្លោះដ៏អស្ចារ្យមួយឆ្ពោះទៅមុខក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានៃការដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលផ្លោង» ហើយនឹងរំពឹងថានឹងបន្តពង្រឹង និងពង្រីកសមត្ថភាពបន្ថែមឱ្យខ្លាំងជាងនេះទៀត។

ទន្ទឹមគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកការជាបន្ទាន់មួយការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ ដោយមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងឥណ្ឌា ក្នុងចំណោមប្រទេសចំនួន ១៤ បានចេញសេចក្តី «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះសកម្មភាពរបស់ទីក្រុងព្យុងយ៉ាងនេះ។ ដោយឡែក ប្រទេសចិន និងរុស្ស៊ីមិនបានធ្វើការថ្កោលទោសទីក្រុងព្យុងយ៉ាងនោះទេ។

មែនទែនទៅ មកទល់នឹងពេលនេះ ទីក្រុងព្យុងយ៉ាងបានរងនូវមការដាក់ទណ្ឌកម្មអន្តរជាតិជាច្រើនស្ទើររើខ្លួនពុំរួចចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដោយប្រទេសចិនមានចំណែកពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសក្រីក្រនេះជាង ៩០% ទៅហើយ។ ម្យ៉ាងទៀត កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូថាបានការពារទីក្រុងព្យុងយ៉ាងដាក់ទណ្ឌកម្មបន្ថែមទៀតពីអង្គការសហប្រជាជាតិក្រោយមិនព្រមថ្កោលទោស៕




អត្ថបទបន្ទាប់


ការបើកសម្ពោធអគារ 313 QUAYSIDE របស់ក្រុមហ៊ុន HONGKONG LAND ផ្តល់ជីវិតថ្មី និងភាពសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យ

ព័ត៌មាន
ការបើកសម្ពោធដាក់ឱ្យដំណើរការអគារ “313Quayside” ដែលជាគម្រោងអភិវឌ្ឍន៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Hongkong Land នៅកម្ពុជា កំពុងផ្តល់ជីវិត…

អ៊ុយក្រែន និងប្រទេសដៃគូ ចាប់ផ្តើមផែនការនាំចេញគ្រាប់ធញ្ញជាតិក្នុងតម្លៃ១៥០លានដុល្លារជួយដល់ប្រទេសងាយរងគ្រោះ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានរៀបចំកិច្ចប្រជុំកំពូលមួយនៅទីក្រុងកៀវ ជាមួយប្រទេសសម្ព័ន្ធមិត្តកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ