អាមេរិក-កោះតៃវ៉ាន់

សហរដ្ឋអាមេរិកយល់ព្រមលក់ឧបករណ៍យោធាក្នុងតម្លៃ ៩៥ លានដុល្លារ ដល់ប្រព័ន្ធការពារដែនអាកាសកោះតៃវ៉ាន់


មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារ ទី៥ ខែមេសា ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ឧបករណ៍ផ្នែកយោធាទៅឱ្យកោះតៃវ៉ាន់ រួមជាមួយការផ្ដល់ការហ្វឹកហាត់ និងរបស់របរផ្សេងទៀត ដើម្បីគាំទ្រប្រព័ន្ធការពារដែនអាកាសតៃវ៉ាន់ ដោយកិច្ចព្រមព្រៀងមានតម្លៃជាទឹកប្រាក់រហូតដល់ ៩៥ លានដុល្លារអាមេរិក។ កញ្ចប់ថវិកានេះ នឹងរួមបញ្ចូលការហ្វឹកហ្វឺន ការធ្វើផែនការ ការដាក់ពង្រាយប្រតិបត្តិការ ការថែទាំ និងនិរន្តរភាព នៃប្រព័ន្ធការពារដែនអាកាស Patriot និងឧបករណ៍ដែលពាក់ព័ន្ធសម្រាប់តៃវ៉ាន់ផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNA។
មន្ទីរបញ្ចកោណ អនុម័តការលក់ឧបករណ៍ផ្នែកយោធាទៅឱ្យកោះតៃវ៉ាន់
ដោយ

អា​មេ​រិ​កបាន​និយាយ​ថា "​ការ​លក់​ដែល​បាន​ស្នើ​ឡើង​នេះ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ សេដ្ឋកិច្ច និង​សន្តិសុខ ដោយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ត​ដល់​កោះ​តៃវ៉ាន់ នឹង​ដើម្បី​ធ្វើ​ទំនើប​កម្ម​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន និង​ដើម្បី​រក្សា​បាន​នូវ​សមត្ថភាព​ការពារ​ដ៏​គួរ​ឱ្យ​ជឿជាក់​"​។ ជា​ពិសេស ការ​លក់​នេះ នឹង​ជួយ​រក្សា​ដង់ស៊ីតេ​មី​ស៊ី​លកោះ​តៃវ៉ាន់ និង​ធានា​បាន​នូវ​ការ​ត្រៀមខ្លួន​សម្រាប់​ប្រតិបត្តិការ​ផ្លូវអាកាស​។ តៃវ៉ាន់ អាច​នឹង​ប្រើប្រាស់​សមត្ថភាព​នេះ ជា​ការ​រារាំង​ដល់​ការ​គំរាមកំហែង​ក្នុង​តំបន់ និង​ពង្រឹង​ការ​ការពារ​ដែនដី​របស់​ខ្លួន​ផង​ដែរ​។

សូម​ជម្រាប​ថា កោះ​តៃវ៉ាន់​ជា​រឿយ​ៗ​តែងតែ​លើក​ឡើង​ពី​ការ​កើនឡើង​សម្ពាធ​យោធា ដោយ​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ព្យាយាម និង​បង្ខំ​កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ឱ្យ​ទទួលយក​អធិបតេយ្យភាព​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​កំណត់​ដោយ​ច្បាប់ ដើម្បី​ផ្តល់​ឱ្យ​កោះ​តៃវ៉ាន់​នូវ​មធ្យោបាយ​ការពារ​ខ្លួន ទោះបីជា​មិន​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ក៏​ដោយ ហើយ​ការ​ខឹងសម្បារ​តែងតែ​កើត​មាន​ពី​សំណាក់​ទីក្រុង​ប៉េ​កាំ​ង ចំពោះ​សកម្មភាព​របស់​អា​មេ​រិ​ក​នេះ​។ លើស​ពី​នេះ បើ​យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយសារ​ព័ត៌មាន AFP បានឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​បង្កើន​ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំងក្លា​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដោយ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចិន​ចំនួន ៩៦៩ គ្រឿង ហោះ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០២១​។

ប្រទេស​ចិន ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន ហើយ​បាន​ប្តេជ្ញា​ម្តង​ហើយ​ម្តងទៀត​ថា នឹង​ធ្វើការ​បង្រួបបង្រួម​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ណាមួយ ហើយ​ក៏​ព្រមាន​ប្រើ​កម្លាំង​ដែរ ប្រសិនបើ​ចាំបាច់​។

ដោយឡែក ការិយាល័យ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​បាន​កត់​សម្គាល់ថា នេះ​គឺជា​ការ​លក់​អាវុធ​លើក​ទី​បី​ហើយ ដែល​អា​មេ​រិ​កល​ក់មក​ឲ្យ​តៃវ៉ាន់ ចាប់តាំងពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) ចូល​កាន់​តំណែង ហើយ​បាន​បង្ហាញ​ពី​លក្ខណៈ​នៃ​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​។

អ្នកនាំពាក្យ​កោះ​តៃវ៉ាន់ លោក ហ្សា​វៀរ ចាង (Xavier Chang) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​កោះ​តៃវ៉ាន់​នឹង​បន្ត​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ដើម្បី​ការពារ​ខ្លួន និង​បន្ត​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ដែល​មានគំនិត​ដូច​គ្នា​" ។ កោះ​តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ នឹង​បង្ហាញ​ពី​ប្រសិទ្ធភាព ក្នុង​រយៈពេល​មួយ​ខែ ខណៈ​ដែល​សហរដ្ឋអាមេរិក គឺជា​អ្នក​ផ្គត់ផ្គង់​អាវុធ​អន្តរជាតិ ដ៏​សំខាន់​របស់​កោះ​តៃវ៉ាន់​៕

អត្ថបទ​៖ ម៉ុន សុកែវ

None



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបស្នើសុំឱ្យដាក់បម្រាមនាំចូលធ្យូងថ្មរបស់រុស្ស៊ីនៅក្នុងទណ្ឌកម្មថ្មី

មេដឹកនាំសហភាពអឺរ៉ុប បានស្នើកាលពីថ្ងៃអង្គារ សុំឱ្យមានការហាមឃាត់លើការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី។ ការស្នើនេះ ត្រូវបានគេមើលឃើញថា គឺនឹងក្…

ជប៉ុនសម្លឹងឃើញអាស៊ាន ជាតំបន់ត្រូវជំរុញបច្ចេកវិទ្យាចាប់យកកាបូន

ប្រទេសជប៉ុនគ្រោងនឹងចាប់ដៃគូរជាមួយសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីបង្កើតបច្ចេកវិទ្យាប្រទេសជប៉ុនគ្រោងនឹងចាប់ដៃគូរជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ