ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗ​របស់អាមេរិក​

លោក Elon Musk ថានាយកប្រតិបត្តិ Apple ធ្លាប់បដិសេធកិច្ចពិភាក្សាទិញក្រុមហ៊ុន Tesla តម្លៃ ៦០ពាន់លានដុល្លារ


មហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បាននិយាយនាពេលថ្មីៗនេះថា នាយកប្រតិបត្តិក្រុមហ៊ុន Apple គឺ លោក Tim Cook ធ្លាប់បានបដិសេធជំនួបមួយកាលពីប៉ុន្មានឆ្នាំមុន ដោយជំនួបនោះ គឺលោក Musk មានបំណងពិភាក្សាស្វែរកកិច្ចព្រមព្រៀងលក់ភាគហ៊ុន Tesla Inc ទៅឲ្យក្រុមហ៊ុន Apple។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
លោក Elon Musk ថានាយកប្រតិបត្តិ Apple ធ្លាប់បដិសេធកិច្ចពិភាក្សាទិញក្រុមហ៊ុន Telsa តម្លៃ ៦០ពាន់លានដុល្លារ
ដោយ

លោក Musk បាន​បញ្ជាក់​នៅលើ​បណ្ដាញ​ Twitter​ថា លោកបាន​ទាក់ទង​ទៅក្រុមហ៊ុន Apple នៅអំឡុង​ពេល​ដ៏លំបាក នៃការ​អភិវឌ្ឍ​ក្រុមហ៊ុន​របស់លោក ក្នុង​ម៉ូដែល​ទី៣ នៃការផលិត​រថយន្ដ​អគ្គិសនី។  ការទំនាក់ទំនង​ទៅ Apple នាពេលនោះ គឺ​ដើម្បី​ពិភាក្សាអំពីលទ្ធភាព​ក្នុងការ​ស្វែងរក​កិច្ចព្រមព្រៀង​រួមគ្នាមួយ​ជាមួយ Apple។

មហាសេដ្ឋីអាមេរិក រូបនេះ បាន​បន្ថែមថា លោកធ្លាប់​​មាន​គម្រោង ពិភាក្សា​ពីលទ្ធភាព​ក្នុងការ​លក់​ក្រុមហ៊ុន​ Tesla ទៅឲ្យ Apple ក្នុង​តម្លៃ​ប្រហែល ១ភាគ១០ នៃ​តម្លៃ​បច្ចុប្បន្នរបស់​ក្រុមហ៊ុននេះ ដែល​ត្រូវបាន​ប៉ាន់ប្រមាណថា​ប្រហែល​នឹង ៦០ពាន់លាន​ដុល្លារ (តម្លៃសរុប​ក្រុមហ៊ុន​ Tesla មានប្រមាណ ៦០០ពាន់លាន​ដុល្លារ)។

នៅក្នុង​ឆ្នាំ២០១៧ ក្រុមហ៊ុន​ Tesla បាន​ចាយ​​អស់ដើមទុន នៅពេលដែល​ក្រុមហ៊ុន បាន​បង្កើន​លទ្ធភាព​​នៃទីផ្សារដ៏​ធំ សម្រាប់​គំរូទី៣ នៃការ​ផលិត​រថយន្ដ​ប្រើថាមពល​អគ្គិសនីរបស់ខ្លួន។ លោក Musk បាន​ប្រាប់​ទៅកាន់​បុគ្គលិក​ថា រោងចក្រ​របស់​ក្រុមហ៊ុននៅ​ទីក្រុង Frenmont រដ្ឋ California ប្រឈម​នឹង​​ កាលៈទេសៈ ​​នៃ​ការមាន​ផលិតកម្មដ៏​អាក្រក់បំផុត​សម្រាប់​រយៈពេល ៦ខែ ឬ​អាច​យូរជាងនេះ។ ប៉ុន្មាន​សប្ដាហ៍ក្រោយ​ពីបាន​ចេញសេចក្ដីថ្លែងការណ៍នេះ លោកបាន​ Musk ក៏បាន​ផុស​លើ​ Twitter ថា​ លោកបាន​ដេកលក់​នៅលើ​ដំបូលរោងចក្រ ដោយសារតែលោក​អស់កម្លាំងខ្លាំងពេក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែលជាប់គាំងទាំងនោះ។

ក្នុងពេលដ៏លំបាកនោះ ក្រុមហ៊ុន​ Apple បានសម្រេចចិត្ត​​​ផ្លាស់ប្ដូរ​ពីការ​អភិវឌ្ឍ​ដៃគូប្រជែង​របស់ខ្លួន ដែលមានសមត្ថភាពពេញលេញ ទៅជាការអភិវឌ្ឍ​រថយន្ដ​ដែល​មាន​ប្រព័ន្ធ​បើកបរ​ដោយស្វ័យប្រវត្តិ​ជារបស់ខ្លួនឯងវិញ ពោលគឺ​មិនបាន​​ជ្រើសយក​ការ​ចាប់ដៃ ដោយការ​ទិញយក​ភាគហ៊ុន​របស់​ Tesla នោះទេ។ 

នៅប៉ុន្មាឆ្នាំថ្មីៗនេះ ក្រុមហ៊ុន Apple បាន​ជួល​អតីត​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ Tesla ជាច្រើន ដែលសុទ្ធ​សឹង​​ជាអ្នកមាន​ជំនាញ​ខាង​ផ្នែក​បច្ចេកទេស លើកិច្ចការងារ​​ក្នុងការ​បង្កើតប្រព័ន្ធ​រថយន្ដ​បើកបរ​ដោយស្វ័យ​ប្រវត្តិ។ ក្រុមហ៊ុន Apple ក៏បាន​ទិញយក​ក្រុមហ៊ុន​ ដែល​​មានជំនាញ​ខាង​អភិវឌ្ឍ​រថយន្ដ​ប្រើប្រព័ន្ធ​​បើកបរ​ដោយស្វ័យ​ប្រវត្តិ​ផងដែរ។

អ្នកនាំពាក្យ​ក្រុមហ៊ុន Apple បាន​បដិសេធ​ការ​ផ្ដល់​អត្ថាធិប្បាយ​បន្ថែម​ ជុំវិញ​​​ការលើកឡើង​របស់​ នាយកប្រតិបត្តិ​ក្រុមហ៊ុន Tesla នេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Tesla ក៏មិនបាន​ផ្ដល់​ការឆ្លើយតប​ជុំវិញ​នឹង​ការអត្ថាធិប្បាយ​ អំពីពេលវេលាជាក់លាក់​ ចំពោះ​អ្វី​ដែល​លោក Musk បាន​លើកឡើង​នោះដែរ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple និង Tesla បានកើនឡើង​យ៉ាងខ្លាំង តាំងពី​ដើមឆ្នាំ២០១៧មក។ ក្រុមហ៊ុន Tesla កើនឡើង​ប្រហែល ១.៤០០% ប៉ុន្ដែ វា​នៅតែ​មានតម្លៃ​តិចជាង មួយភាគបី នៃមូលធនូបនីយកម្ម​ទីផ្សារ​របស់ក្រុមហ៊ុន Apple។  បើតាម​ការចុះផ្សាយ​របស់ Reuters ក្រុមហ៊ុន Apple មានគោលដៅ​នឹង​ផលិត​រថយន្ដ​​បើកបរ​ដោយស្វ័យប្រវត្តិ​នៅក្នុង​ឆ្នាំ ២០២៤ខាងមុខ៕ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែននៅក្នុងចិន រំពឹងថា នឹងជំរុញដោយកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ឬហៅថា Cross-border E-commerceនៅក្នុងប្រទេសចិន ត្រូវបានគេសង្ឃឹមយ៉ាងមុតមាំថា នឹងត្រូវប...

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបានការសាងសង់ ៣៥%ហើយ!

ព័ត៌មាន
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប សម្រេចបានការសាងសង់ ៣៥%ហើយ ដោយគម្រោងនេះ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ខាងម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ