 
      ការប្រកាសរបស់លោក អេឡុន ម៉ាស នេះ គឺស្របពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុន Tesla ដែលមានតម្លៃប្រហែល ១ ទ្រីលានដុល្លារ និង បន្ទាប់ពី លោក បានលក់ភាគហ៊ុន Tesla ដែលមានតម្លៃជិត ១៤ ពាន់លានដុល្លារចេញពីផ្សារភាគហ៊ុន។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla ត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងជំពាក់ពន្ធប្រហែល ១២ ពាន់លានដុល្លារនៅឆ្នាំនេះ។ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន Business Insider កាលពីសប្ដាហ៍មុន។
សូមបញ្ជាក់ថា កាលពីខែមិថុនា លោក Elon Musk បានបង់ពន្ធសរុបចំនួនតែ ៤៥៥ លានដុល្លារប៉ុណ្ណោះ គិតតាំងពី ២០១៤ រហូតដល់ត្រឹម ២០១៨ ហើយ មហាសេដ្ឋីអាមេរិករូបនេះ ក៏មិនបានបង់ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ២០១៨ ផងដែរ បើទោះបីជាទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងបន្ថែមចំនួនជិត ១៤ ពាន់លានដុល្លារក៏ដោយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក អេឡុន ម៉ាស គឺជាមហាសេដ្ឋីលំដាប់ពិភពលោក ដែលមានទ្រព្យសម្បត្តិ ២៤៣ ពាន់លានដុល្លារ ។ នេះបើយោងតាម Bloomberg Billionaires Index៕
អត្ថបទ៖ ស៊ើង និមល់
 
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              