សភាអាម៉េរិក

សភាអាម៉េរិកឈានដល់ការព្រមព្រៀងលើកញ្ចប់ថវិកាជាតិ១,៦ទ្រីលានដុល្លារ ដែលអាចឆ្ពោះទៅរកការអនុម័ត


ទីបំផុតតំណាងរាស្ត្រកំពូលៗមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៃសភាអាម៉េរិក បានឈានដល់ការព្រមព្រៀងគ្នាហើយលើកញ្ចប់ថវិកាចំណាយសរុបសម្រាប់ឆ្នាំ២០២៤ ចំនួន១,៦ទ្រីលានដុល្លារ។ កញ្ចប់ថវិកាដ៏ច្រើននេះ អាចឆ្ពោះទៅរកការអនុម័តជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីបញ្ចៀសការជាប់គាំងដំណើរការ នៃការិយាល័យផ្ដល់សេវាសាធារណៈសហព័ន្ធមួយចំនួនរបស់ រដ្ឋាភិបាលអាម៉េរិកនៅក្នុងខែនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សភាអាម៉េរិក
ដោយ

យោងតាមលោក ម៉ៃ ចនសុន (Mike Johnson) ប្រធានសភាអាម៉េរិក មកពីគណបក្សសាធារណរដ្ឋបានឱ្យដឹងថា តំណាងរាស្ត្រកំពូលៗមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានឈានដល់ការព្រមព្រៀងគ្នាហើយលើកញ្ចប់ថវិកាជាតិឆ្នាំ២០២៤ ក្នុងទំហំ១,៦ទ្រីលានដុល្លារ ដែលកញ្ចប់ថវិកានេះ រួមមាន ៨៨៦ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ និងជាង៧០៤ពាន់លានដុល្លារ សម្រាប់វិស័យមិនមែនការពារជាតិ។ ទោះជាយ៉ាងណា មានការខ្វែងគំនិតគ្នាខ្លះលើតួលេខចំណាយសរុបនេះ ខណៈការព្រមព្រៀងនេះនឹងត្រូវឆ្លងការអនុម័តជាផ្លូវការពីសភា និងព្រឹទ្ធសភាអាម៉េរិក ក្នុងពេលដ៏ខ្លីខាងមុខ។

ចាប់តាំងពីដើមឆ្នាំ២០២៣ គណៈកម្មាធិការចាត់ចែងថវិកានៃសភា និងព្រឹទ្ធសភាអាម៉េរិក បានបរាជ័យក្នុងការឈានដល់ការព្រមព្រៀងគ្នាលើសេចក្ដីព្រាងថវិកាប្រចាំឆ្នាំ ដែលត្រូវការជាចាំបាច់សម្រាប់ផ្ដល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលបានចាប់ផ្តើមនៅថ្ងៃទី១ តុលា ឆ្នាំ២០២៣ ដោយសារតែការខ្វែងគំនិតគ្នាលើទំហំចំណាយសរុប។

យោងតាមសេចក្តីថ្លែងការណ៍ពីលោក ហាឃីម ជេហ្វ្រីស (Hakeem Jeffries) ប្រធានសំឡេងភាគតិចមកពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា និងលោក ឆាក់ ស្គូម័រ (Chuck Schumer) ប្រធានសំឡេងភាគច្រើនមកពីគណបក្សសាធារណរដ្ឋ នៃព្រឹទ្ធសភាបានបង្ហាញថា ការចំណាយដែលបានព្រមព្រៀងគ្នាសម្រាប់វិស័យមិនមែនការពារជាតិ មានទំហំ៧៧២ពាន់លានដុល្លារ។

លោក ម៉ៃ ចនសុន (Mike Johnson) ប្រធានសភាអាម៉េរិកមកពីគណបក្សសាធារណរដ្ឋបានទទួលស្គាល់ថា ទំហំនៃកញ្ចប់ថវិកាចំណាយនេះនឹងមិនអាចបំពេញចិត្តគ្រប់គ្នាបាននោះទេ ហើយការកាត់បន្ថយចំណាយក៏មិនអាចកាត់ច្រើនតាមដែលចិត្តចង់បាននោះដែរ។ កិច្ចព្រមព្រៀងកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ក៏ផ្ដល់ការការពារកាន់តែច្រើនពីការកាត់បន្ថយអត្ថប្រយោជន៍នានា និងអត្ថប្រយោជន៍ផ្នែកសុខាភិបាលលផងដែរ ហើយនេះជាលក្ខខណ្ឌមួយ ដែលទាមទារដោយគណបក្សប្រជាធិបតេយ្យ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ប្រធានក្រុមប្រឹក្សាអឺរ៉ុប និយាយសម្រាលការរិះគន់ចំពោះផែនការលាលែងពីតំណែងមុនពេលកំណត់

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឆែល (Charles Michel) កាលពីថ្ងៃអាទិត្យកន្លងទៅបាននិយាយសម្រាលការរិះគន់ចំពោះផែនការលាលែងពីតំណែងមុនពេល…

តើមានកត្តាអ្វីខ្លះជំរុញឱ្យស្ថាប័នជំនាញព្យាករថា តម្លៃមាសលើទីផ្សារពិភពលោកនឹងហក់ឡើងដល់ខ្ទង់៣ពាន់ដុល្លារក្នុង១តម្លឹងនៅឆ្នាំនេះ?

ក្រុមហ៊ុន ប៊ីស៊ីអេ រីសឺច (BCA Research) ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យឈានមុខគេក្នុងពិភពលោកបានព្យាករថា វិបត្តិអតិផរណា ហានិភ័យភូមិសាស្ត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ