សភាអាមេរិក

សភាអាមេរិកបោះឆ្នោតបិទផ្លូវ ហាមឃាត់ការលក់ប្រេងបម្រុងទៅក្រុមហ៊ុនចិន


សភាអាមេរិក បានបោះឆ្នោតសម្រេចនៅថ្ងៃទី១២ខែមករាឆ្នាំ២០២៣ ដើម្បីរាំងខ្ទប់ប្រទេសចិនពីការទិញប្រេងស្តុកបម្រុងរបស់អាមេរិក។ ការបោះឆ្នោតនេះ បន្ទាប់ពីមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាល លោក ចូ បៃឌិន បានបញ្ចេញប្រេងបម្រុងលក់ និងប្រើប្រាស់ ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេង ដែលបង្កឡើងដោយការកាត់បន្ថយការផលិតប្រេងរបស់អង្គការប្រទេសអ្នកផលិតប្រេង OPEC រួមទាំងវិធានការបិទការទិញប្រេងរុស្ស៊ីផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
សភាអាមេរិក បោះឆ្នោតសម្រេចហាមមិនឱ្យលក់ប្រេងបម្រុងទៅចិន
ដោយ

ការបោះឆ្នោត​លើវិធានការថ្មីនេះ នឹងហាមប្រាម​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ពីការលក់​ប្រេងឆៅ​​ចេញពី​ស្តុក​បម្រុងយុទ្ធសាស្រ្ត​ ទៅឱ្យក្រុមហ៊ុន​ដែល​គ្រប់គ្រងដោយរដ្ឋ ឬ​មាន​ឥទ្ធិពលពី​រដ្ឋាភិបាលទី​ក្រុងប៉េកាំង។

លោកស្រី ខាធី មេកម៉ូរីសរ៉ូជឺ(Cathy McMorris Rodger) ប្រធានគណៈកម្មាធិការថាមពល និង​ពាណិជ្ជកម្ម​របស់​សភាអាមេរិក បា​ន​និយាយថា ច្បាប់​នេះ​នឹងទៅ​បញ្ចប់​អ្វីដែលលោកស្រី ហៅថា ជា​ការ​អនុវត្តគោលនយោបាយបំពានលើ ​ប្រេងបម្រុងយុទ្ធសាស្រ្ត ដោយ​ប្រធានាធិបតី លោក ចូ បៃឌិន។ លោកស្រីបាន​ចោទប្រកាន់​លោកបៃឌិនថា បាន​ប្រើ​ប្រាស់​ប្រេងបម្រុងនេះ ទៅបិទបាំង​នូវគោលនយោបាយ​បរាជ័យ​របស់លោក ហើយ​បានបណ្តាល​ឱ្យ​តម្លៃថាមពលឡើងថ្លៃ និង​អតិផរណាកើនឡើង។

តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ​រូបនេះ បាន​អះអាងទៀតថា ការលក់​ប្រេង​បម្រុង​ឱ្យចិន គឺ​បាន​គំរាម​ដល់​សន្តិសុខ​ជាតិ និងសន្តិសុខ​ថាមពល​​របស់​អាមេរិក ហើយសកម្មភាពនេះ​ត្រូវបញ្ឈប់ជាបន្ទាន់។

គួររំលឹក​ថា កាលពីឆ្នាំ២០២២ ប្រេង​ប្រមាណ ១៨០លានបារ៉ែល​ត្រូវបាន​ដកចេញពីស្តុកបម្រុងយុទ្ធសាស្រ្តរបស់អាមេរិក ដោយ​រដ្ឋបាលលោក​ ចូ បៃឌិន ដើម្បីបង្អាក់​ការកើនឡើង​តម្លៃ​ប្រេង​ ដោយ​សារតែអង្គការ OPEC កាត់​បន្ថយការផលិត​ប្រេង និងនៅបន្ទាប់ពីអាមេរិកបាន​ហាមឃាត់​​លើការនាំចូល​ប្រេង​របស់​រុស្ស៊ី ក្រោយ​ការឈ្លានពានទៅ​លើអ៊ុយក្រែន។ ការធ្វើបែបនេះ បណ្តាល​ឱ្យកម្រិតស្តុកប្រេង​របស់អាមេរិក បានធ្លាក់ចុះទាបបំផុត​ចាប់តាំងពីទសវត្សរ៍​ទី៨០មក។ ជុំវិញបញ្ហានេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន បាន​បញ្ជាក់​កាលពីខែមុនថា ខ្លួននឹងចាប់ផ្តើម​បង្កើន​ការស្តុកប្រេងរបស់ខ្លួនឡើងវិញ ខណៈ​តម្លៃប្រេង​បានថយចុះ។

យ៉ាង​ណាមិញ ក្រសួងថាមពល​បាន​បញ្ជាក់ថា រដ្ឋបាល​លោក ចូ បៃឌិន គឺមានសិទ្ធិ​ក្នុងការ​ប្រើប្រាស់​ប្រេងបម្រុងយុទ្ធសាស្រ្តនេះ ដើម្បី​ដោះស្រាយ​បញ្ហា​អាក់ខាន​នៃការផ្គត់ផ្គង់ ក៏ដូចជាជួយ​សម្រាល​បន្ទុក​របស់​គ្រួសារអាមេរិក។ បើតាម​ការប៉ាន់ស្មាន ការបញ្ចេញ​ប្រេង​ពីស្តុកបម្រុងនេះ គឺបានបន្ទាបតម្លៃ​ប្រេងលើទីផ្សាររហូតដល់ ៤០%។ គិត​ចាប់តាំងពីឆ្នាំ​២០១៧​មក ប្រេង​ភាគច្រើន ដែល​យកចេញពី​ប្រេងបម្រុងទុក គឺ​ត្រូវបាន​លក់ទៅឱ្យក្រុមហ៊ុនអាមេរិកតែប៉ុណ្ណោះ ចំណែក​ការលក់ទៅប្រទេសចិននោះ គឺមានតិចជាង ៣%៕




អត្ថបទបន្ទាប់


IMF រក្សាការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ នៅ២,៧% ទោះបានព្រមានពីស្ថានភាពអាចយ៉ាប់យ៉ឺនជាងឆ្នាំមុនក្ដី

ទោះបីជាទើបតែបានព្រមានថាចំៗថា សេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣ អាចនឹងយ៉ាប់យ៉ឺនជាងឆ្នាំ២០២២ក៏ដោយចុះ ប៉ុន្ដែ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (…

ភាពប្រេះឆារវាងចិន និងអូស្រ្តាលីកំពុងបង្ហាញពីពន្លឺផ្សះផ្សាគ្នាឡើងវិញ ឬយ៉ាងណា?

ដំណើរទស្សនកិច្ចរបស់ប្រេសិតជាន់ខ្ពស់ចិនទៅកាន់តំបន់ភាគខាងលិចអូស្ត្រាលី ដែលជាកន្លែងប្រមូលផលនិងនាំចេញបង្កងអូស្ត្រាលីដ៏ធំបំផុតនៅដើមសប្តាហ៍នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ