គម្រោងបន្ថយពន្ធទប់ទល់អតិផរណា

ទីប្រឹក្សាសេតវិមានបង្ហាញ៖ អាមេរិកអាចនឹងបន្ថយពន្ធសម្រាប់ចិនដើម្បីទប់ទល់អតិផរណា


មន្ត្រីសន្តិសុខជាតិរបស់សេតវិមានបាននិយាយ ថា ទីក្រុងវ៉ាស៊ីនតោនកំពុងថ្លឹងថ្លែងពីការកាត់បន្ថយពន្ធគយលើទំនិញ ដែលមិនមែនជាយុទ្ធសាស្ត្រនាំចូលមកពីប្រទេសចិនដូចជាកង់ និងសម្លៀកបំពាក់ជាដើម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ដែលកំពុងតែកើនឡើងឥតឈប់ឈរនៅអាមេរិក។ នេះបើយោងតាមប្រភពព័ត៌មានពី South China Morning Post។
អាមេរិកអាចនឹងគ្រោងបន្ថយពន្ធសម្រាប់ចិនដើម្បីទប់ទល់អតិផរណា
ដោយ

លោក ដេលីប ស៊ីង (Daleep Singh) ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកទទួលបន្ទុកសេដ្ឋកិច្ចអន្តរជាតិបាននិយាយពាក់ព័ន្ធនឹងបញ្ហាពន្ធគយ ដែលបានដាក់ទៅលើការនាំទំនិញនាំចូលពីប្រទេសចិនក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្ម ដែលបានចាប់ផ្ដើមនៅឆ្នាំ២០១៨ថា ទោះបីជាអាមេរិក និងចិនអាច បង្កើតលទ្ធភាពសម្រាប់ការចរចាគ្នាបាន ប៉ុន្ដែពួកគេគ្មានគោលបំណងជាយុទ្ធសាស្ត្រណាមួយនោះទេ។

អនុទីប្រឹក្សាសន្ដិសុខជាតិអាមេរិក បានគូសបញ្ជាក់ទៀតថា ឱកាសរបស់សហរដ្ឋអាមេរិកនៅពេលនេះ គឺត្រូវកំណត់ជាថ្មីនូវគោលបំណងយកពន្ធគយជាថ្មីទៅលើទំនិញរបស់ចិន ដើម្បីឱ្យប្រទេសចិនអាចជួយពន្លឿននូវអ្វីដែលជាបញ្ហាអាទិភាពយុទ្ធសាស្ត្រពិតប្រាកដរបស់សហរដ្ឋអាមេរិក។

អនុទីប្រឹក្សារូបនេះបានបន្តទៀតថា ចំណាត់ការបែបនេះនឹងរក្សាការយកពន្ធលើទំនិញពាក់ព័ន្ធនឹងចង្វាក់ផ្គត់ផ្គង់សំខាន់ៗ បច្ចេកវិទ្យាមូលដ្ឋាន និងសន្តិសុខជាតិ ប៉ុន្តែនឹងកាត់បន្ថយពន្ធលើទំនិញដូចជាកង់ សំលៀកបំពាក់មួយចំនួនជាដើម។

មន្ត្រីជាន់ខ្ពស់របស់អាមេរិករូបនេះ ក៏បានបង្ហាញដែរថា ការរៀបចំបែបនេះត្រូវមានធាតុផ្សំបំពេញឱ្យគ្នាទៅវិញទៅមក ដែលប្រទេសចិនអាចកាត់បន្ថយពន្ធគយលើទំនិញមិនមែនយុទ្ធសាស្ត្របស់ខ្លួនមួយចំនួនដែលនាំចូលពីសហរដ្ឋអាមេរិកដូចគ្នាដែរ ព្រោះថាទីក្រុងប៉េកាំង «ក៏កំពុងព្រួយបារម្ភអំពីបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងររបស់ខ្លួន»ដែលបណ្តាលមកពីការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែគោលនយោបាយគ្មានកូវីដរបស់ខ្លួន។

ជាមួយវិធានការមួយចំនួនទៀតទាក់ទងនឹងប្រទេសចិនដែរនោះ គឺរដ្ឋការរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានរក្សាទំនាក់ទំនងធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ដែលអាមេរិកបានទទួលមរតកពីអតីតប្រធានាធិបតីលោក Donald Trump រួមទាំងពន្ធលើការនាំចូលទំនិញរបស់ចិនដែលមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិកផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាមេរិកទស្សនកិច្ចនៅកោះសូឡូម៉ុង ក្រោយកោះនេះមានកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន

មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិក លោក ឃឺត ខាមបេល (Kurt Campbell) បានទៅដល់កោះ សូឡូម៉ុងហើយនៅថ្ងៃសុក្រនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោក ធ្វើ…

អង់គ្លេសគ្រោង នឹងជួយឥណ្ឌាផលិតយន្ដហោះចម្បាំងផ្ទាល់ខ្លួន ដើម្បីទាញឥណ្ឌាចេញពីរុស្ស៊ី

ប្រទេសអង់គ្លេសនឹងផ្ដល់នូវការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសឥណ្ឌាដូចជាជំនួយក្នុងការផលិតយន្តហោះចម្បាំងផ្ទាល់ខ្លួន និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ