តម្លៃប្រេងឆៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្ដិចវិញ ក្រោយស្ដុកប្រេងឆៅនៅអាមេរិកកើនឡើងលើសការរំពឹងទុក


តម្លៃប្រេងនៅថ្ងៃពុធសប្ដាហ៍នេះបានបន្ដធ្លាក់ចុះបន្តិចវិញហើយ បន្ទាប់ពីទិន្នន័យឧស្សាហកម្មប្រេងបង្ហាញថា ស្ដុកប្រេងឆៅមានការកើនឡើងលើសការរំពឹងទុក ហើយស្ដុកប្រងឥន្ធនៈក៏មានការកើនឡើងនឹកស្មានមិនដល់ដែរ នៅក្នុងទីផ្សារអាមេរិកកាលពីសប្ដាហ៍មុននេះ ខណៈដែលអាមេរិក គឺជាអ្នកដែលមានការប្រើប្រាស់ប្រេងធំជាងគេបំផុតនៅក្នុងពិភពលោក។ នេះបើតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កន្លែងស្ទុកប្រេង
ដោយ

តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​បាន​បន្ដ​រអិល​ធ្លាក់​ចុះ​បន្តិចទៀត នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ ជាក់ស្ដែង ទីផ្សារ​ប្រេង​នៅ​អង់គ្លេស​បាន​រអិល​ធ្លាក់​ចុះ ២៥​សេន ដែល​មាន​តម្លៃ ៨៦​ដុល្លារ ១៥​សេន នៅ​ក្នុង​មួយ​ធុង​បារ៉ែល​។ ទន្ទឹម​គ្នា​នេះ ទីផ្សារ​ប្រេង​នៅ​អា​មេ​រិ​ក​ឯណោះ​វិញ ក៏​បាន​ធ្លាក់​ចុះ ២៦​សេន​ដែរ  ដែល​តម្លៃ​៨៤​ដុល្លារ ៣៩​សេន​ក្នុង​មួយ​ធុង​បារ៉ែល​។

បើ​តាម​ការ​បញ្ជាក់​ពី​ស្ថាប័ន​ប្រេងឥន្ធនៈ​អា​មេ​រិ​ក តម្លៃ​ប្រេង​មានការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​តែ​ស្ដុក​ប្រេង​ឆៅ​នៅ​អា​មេ​រិ​កបាន​កើនឡើង ២​លាន​៣​សែន​បារ៉ែល ក្នុង​ស​ប្ដា​ហ៍​មុន​នេះ  ពោល​គឺ​ស្ដុក​ឆៅ​មានការ​កើន​ខ្ពស់​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​ត្រឹមតែ ១​លាន​៩​សែន​បារ៉ែល​ប៉ុណ្ណោះ ខណៈ​ស្ដុក​ប្រេងសាំង​វិញ ក៏​បាន​កើនឡើង​៥០​ម៉ឺន​បារ៉ែល​បន្ថែម​ទៀត​ដែរ​។

អ្នកវិភាគ​និយាយ​ថា ដោយសារ​តែ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អង់គ្លេស​កើនឡើង​អស់​រយៈពេល​ជាង ៨​ស​ប្ដា​ហ៍ និង​ទីផ្សារ​អា​មេ​រិ​ក ឡើង​ជាង ១០​ស​ប្ដា​ហ៍​កន្លង​មកនេះ កំពុង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ចាប់ផ្ដើម​មើលទៅ​ដូច​ជា​មានការ​ទិញ​ច្រើន​ហួសប្រមាណ​។

បើ​ទោះបីជា តម្លៃ​ប្រេង​នៅ​ថ្ងៃ​ពុធ​នេះ មានការ​ថយ​ចុះ​តិចតួច​មក​វិញ​ក៏​ដោយ​ចុះ ប៉ុន្ដែ​តម្លៃ​របស់​វា​នៅ​តែ​មាន​ខ្ពស់​ខ្លាំង​នៅឡើយ ហើយ​តម្លៃ​ប្រេង​មាន​ខ្ពស់​នេះ គឺ​នៅ​គ្រា​ដែល​តម្រូវការ​ប្រេង​ចាប់​ផ្ដើ​មានការ​កើនឡើង​វិញ ក្រោយ​ពេល​ប្រទេស​ជា​ច្រើន​ចាប់ផ្ដើម​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​បណ្ដើរ​ៗ បន្ទាប់​ពេល​មានការ​រ​រាំងស្ទះ​មួយ​ចំនួន​ក្នុងអំឡុងពេល​ទប់ស្កាត់​កូ​វី​ដ​១៩​។ បន្ថែម​ពី​នេះ​ទៀត បញ្ហា​កង្វះ​ថាមពល​ជាស​កល នៅ​តែ​កត្តា​ចម្បង​មួយទៀត​ដែរ ដែល​នឹង​រុញ​ឲ្យ​តម្លៃ​ប្រេង​បន្ដ​ការ​កើនឡើង​៕

None



អត្ថបទបន្ទាប់


WTO យល់ព្រមបើកការសើបអង្កេតលើករណីចិនដាក់ពន្ធលើសលុបលើស្រានាំចូលពីអូស្ត្រាលី

នៅទីបំផុត អង្គការពាណិជ្ជកម្មពិភពលោក WTO បានយល់ព្រមបង្កើតឲ្យមានក្រុមប្រឹក្សាដោះស្រាយជម្លោះពាណិជ្ជកម្មមួយ ដើម្បីដោះស្រាយបណ្ដឹងរបស់ទីក្រុងកង់បេរ…

រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកការជួបជុំមនុស្សលើស ៥០នាក់ និងអាជីវកម្មមួយចំនួន

រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការ សម្រេចផ្អាកសកម្មភាពការងារ អាជីវកម្ម និងការជួបជុំមនុស្ស ដែលមានហានិភ័យខ្ពស់ដែល ងាយបង្កការឆ្លង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ