រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកការជួបជុំមនុស្សលើស ៥០នាក់ និងអាជីវកម្មមួយចំនួន


រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការ សម្រេចផ្អាកសកម្មភាពការងារ អាជីវកម្ម និងការជួបជុំមនុស្ស ដែលមានហានិភ័យខ្ពស់ដែល ងាយបង្កការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជាធានីភ្នំពេញ រយៈពេល១៤បន្ថែមទៀត។នេះបើយោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១។
សាលារាជធានីភ្នំពេញ រូបភាព៖ Cambonomist
ដោយ

នៅក្នុងសេចក្ដីប្រកាសនេះបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តការផ្អាកជាបណ្ដុះអាសន្ននូវចំពោះសកម្មភាពកាងារ មុខរបរ ឬអាជីវកម្មផ្សេងៗ ដែលវាងាយនឹងបង្កហានីភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងរាជធានីភ្នំពេញ។ ចំពោះការអនុវត្តន៍នូវសេចក្ដីប្រកាសនេះមានរយះពេល ១៤ថ្ងៃ ដោយ

គិតចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០២១ នេះតទៅ។

បន្ថែមទៀត នៅក្នុងអំឡុងពេលនៃការដាក់ចេញវិធានការនេះ គ្រប់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩និងការជួបជុំ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សលើពី៥០នាក់ និងបន្តផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពអាជីវកម្មដូចជា ខារ៉ាអូខេ រង្គសាល និងឌីស្កូជាតែក ផងដែរ។

យ៉ាងណាមិញសេចក្ដីប្រកាសដដែលនេះបានឲ្យដឹងថា រាល់ការជួបជុំទាំងអស់ដែលមានមនុស្សចូលរួមលើសពី ៥០នាក់ ត្រូវបានលើកលែងនៅក្នុងករណីការជួបជុំគ្រួសារ ពិធីសាសនា ឬពិធីប្រពៃណី ការជួបជុំស្ថានប័នសាធារណៈ និងបុគ្គលិកសុខាភិបាលលើការយកសំណាក និងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។

ខណៈចំពោះរាល់សកម្មភាពដែលមិនបានរៀបរាប់ខាងលើអាចដំណើរការដូចធម្មតាក៏ប៉ុន្តែត្រូវមានការអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ចាប់ខ្ចួន និងជាមានការត្រួតពិនិត្យការចេញចូលដោយមានការបង្ហាញកាតចាក់វ៉ាក់សាំងផងដែរ។ 

គួរបញ្ជាក់ផងដែរថា រាល់ការដាក់ចេញនូវវិធានការមួយនេះ គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលនៃជំងឺកូវីដ១៩ នៅប្រទេស ទន្ទឹមនិងនេះអាត្រានៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជាហាក់មានថយចុះជាបន្តបន្តាប់ផងដែរ។ ដោយគិតត្រឹមថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នេះ កម្ពុជារកឃើញករណីឆ្លងថ្មីចំនួន១០៩ នាក់ អ្នកជាសះស្បើយចំនួន ២៧២នាក់និងមានករណីស្លាប់ចំនួន០៨នាក់បន្ថែមទៀតផងដែរ។ សរុបអ្នកឆ្លងមានចំនួន ១១ម៉ឺន៨ពាន់ អ្នកជាសះស្បើយសរុប១១ម៉ឺន៤ពាន់នាក់ និងអ្នកស្លាប់សរុប ២ពាន់៧រយនាក់ នេះបើយោងតាមរយបាយការណ៍ក្រសួងសុខាភិបាល៕

អត្ថបទ៖ ហួន ស្រីនីត


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅធ្លាក់ចុះបន្ដិចវិញ ក្រោយស្ដុកប្រេងឆៅនៅអាមេរិកកើនឡើងលើសការរំពឹងទុក

ព័ត៌មាន
តម្លៃប្រេងនៅថ្ងៃពុធសប្ដាហ៍នេះបានបន្ដធ្លាក់ចុះបន្តិចវិញហើយ បន្ទាប់ពីទិន្នន័យឧស្សាហកម្មប្រេងបង្ហាញថា ស្ដុកប្រេងឆៅមានការកើនឡើងលើសការរំពឹងទុក ហ…

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បើកបង្ហាញនូវ​ខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមាន-Premium Lager

ព័ត៌មាន
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ