សេដ្ឋកិច្ចអាមេរិកត្រីមាសទី២បន្តកើនឡើង

តើសេដ្ឋកិច្ចសហរដ្ឋអាមេរិក មានកំណើនរឹងមាំ ឬក៏អន់ខ្សោយយ៉ាងណាខ្លះក្នុងត្រីមាសទី២ឆ្នាំនេះ?


សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានកើនឡើងវិញយ៉ាងរឹងមាំក្នុងត្រីមាសទី២ឆ្នាំ២០២១ ជាមួយអត្រាកំណើនដល់ទៅ ៦,៥% ដោយបានអូសទាញកម្រិតនៃផលិតផលក្នុងស្រុកសរុប កើនឡើងខ្ពស់លើសពីកម្រិតពេលមិនទាន់មានការឆ្លងរាលដាលកូវីដ១៩នៅក្នុងប្រទេសទៅទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានកើនឡើងវិញយ៉ាងរឹងមាំក្នុងត្រីមាសទី២ឆ្នាំ២០២១ ជាមួយអត្រាកំណើនដល់ទៅ ៦,៥%

ការ​ងើប​ហក់​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក​សម្រាប់​ត្រីមាស​ទី​២​នេះ អាច​កើតឡើង​ទៅ​បាន​ក៏​ដោយសារ​តែ​បាន ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ផ្តល់​ឲ្យ តាម​រយៈ​ជំនួយ​ដល់​វិស័យ​ឯកជន និង​សាច់ប្រាក់​ជូន​ពលរដ្ឋ គួប​ផ្សំ​នឹង​ការ​ចាក់​បញ្ចូល​សាច់ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ទៅ​ក្នុង​វិស័យ​នានា ដើម្បី​ជំរុញ​ចរន្ដ​សេដ្ឋកិច្ច​។

ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​អា​មេ​រិ​ក ក៏​បាន​រួមចំណែក​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ផង​ដែរ ដែល​វា​បាន​ធ្វើ​ឲ្យ​សកម្មភាព​របស់​ពលរដ្ឋ ក៏​ដូច​ជា សេដ្ឋកិច្ច​អាច​ដំណើរការ​ឡើង​វិញ ពលរដ្ឋ​អាច​ដើរ​ទិញ​ទំនិញ​ដូច​ពី​មុន គួប​ផ្សំ​នឹង​ការ​ប្រើប្រាស់​សេវា​សាធារណៈ​ផ្សេង​ៗ​ផង​ដែរ​។

ជាក់ស្តែង ផលិតផល​ក្នុងស្រុក​សរុប ឬ GDP ក្នុង​ត្រីមាស​ទី​២ របស់​អា​មេ​រិ​កបាន​កើនឡើង ៦,៥% ខណៈ​ត្រីមាស​ទី​១ មាន​ត្រឹម ៦,៣%​។ លើស​ពី​នេះ ស្ថាប័ន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ហៅ​កាត់​ថា IMF កាលពី​ពេល​ថ្មី​ៗ​នេះ ទើបបាន​បង្កើន​ការ​ព្យាករ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ជា​រួម​ក្នុង​ឆ្នាំ ២០២១ ថា នឹង​មាន​កំណើន​ដល់ ៧% កើនឡើង ០,៦% ពី​ការ​ព្យាករ​កាល​ខែមេសា​កន្លង​ទៅ​។ 

ការ​ចំណាយ​របស់​ពលរដ្ឋ ដែល​តំណាង​ឲ្យ​ពីរ​ភាគ​បី នៃ​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​ទាំងមូល​បាន​កើនឡើង​ក្នុង​អត្រា​ជិត ១២% ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ភាគច្រើន​ស្ថិត​ក្នុង​វិស័យ​សេវាកម្ម ស្រប​ពេល​ដែល​ការ​ចំណាយ​លើ​មុខទំនិញ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​រក្សា​បាន​ភាព​ធន់​របស់​ខ្លួន​។

គួរ​ជម្រាប​ថា បើ​គេ​រាប់​ទាំង​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ និង​ក្រោម​រដ្ឋបាល លោក ចូ បៃ​ឌិន សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​សាច់ប្រាក់​ដល់ ពលរដ្ឋ វិស័យ​ឯកជន និង​ដល់​ចរន្ត​សេដ្ឋកិច្ច​ទាំងមូល គិត​សរុប​ជា​រួម​មាន​ប្រមាណ​ជិត ៦​ទ្រី​លាន​ដុល្លារ​ហើយ ចាប់តាំងពី​មានការ​ផ្ទុះ​ឆ្លង​រាលដាល ជំងឺ​កូ​វី​ដ​១៩​ដំបូង​នៅ​សហរដ្ឋអាមេរិក កាលពី​ខែ​មិ​នា​ឆ្នាំ​២០២០៕

None



អត្ថបទបន្ទាប់


តើការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមដុនដាបកម្រិតណា ក្នុងអំឡុងពេលឆ្លងកូវីដ១៩ ខ្លាំងក្លានេះ?

នៅឆ្នាំ២០២១នេះ វៀតណាមដែលធ្លាប់តែគេចាត់ទុកថា ជាកូនក្រមុំដ៏ស្រស់សោភាមួយនៅអាស៊ី ក្នុងការទាក់ទាញការវិនិយោគពីបរទេសនោះ ហាក់មិនសូវធ្វើបាន…

តើអ្វីខ្លះនៅពីក្រោយ ពាណិជ្ជកម្មរវាងចិននឹងប្រទេសតំបន់អាស៊ានកើនឡើងដល់៨៥ដង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ?

ទិន្នន័យផ្លូវការពីរដ្ឋាភិបាលចិនបានបង្ហាញថា ពាណិជ្ជកម្មរវាងចិន និងប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន បានកើនឡើងយ៉ាងគំហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ