ប្រទេសលោកខាងត្បូងទាមទារឱ្យមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ

ប្លុកG77 និងចិន បើកកិច្ចប្រជុំនៅគុយបា អំពាវនាវឱ្យមានការផ្លាស់ប្តូរសណ្តាប់ពិភពលោក


ប្លុកក្រុមប្រទេសកំពុងអភិវឌ្ឍ និងកំពុងរីកចម្រើនលើពិភពលោក ឬហៅកាត់ G77 និងប្រទេសចិនបានបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសគុយបា កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា។
ប្រទេសលោកខាងត្បូងទាមទារឱ្យមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ
ដោយ

កិច្ចប្រជុំនៃប្លុកដែលតំណាងឱ្យប្រមាណ៨០%នៃប្រជាជនពិភពលោក រួមជាមួយនឹងប្រទេសចិននេះ មានកម្មវត្ថុសំខាន់ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាធំៗលើសកលលោក ដូចជា សង្គ្រាមនៅអ៊ុយក្រែន បញ្ហាបម្រែបម្រួលអាកាសធាតុ ប្រព័ន្ធសេដ្ឋកិច្ចសាកល ពិសេសការស្រែកអំពាវនាវឱ្យមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ ដឹកនាំដោយលោកខាងលិច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
គុយបាដែលជាសមាជិកមួយនៃប្លុកG77នេះ គឺជាប្រធានប្តូរវេននៅឆ្នាំនេះ។ កិច្ចប្រជុំកំពូល ដែលមានរយៈពេលពីរថ្ងៃនៅទីក្រុង Havana ប្រទេសគុយបា គេឃើញមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋភិបាល តំណាងប្រទេសជាសមាជិកជាង៣០ និងប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres ។ ដោយឡែក ប្រទេសចិន ដែលមិនមែនជាសមាជិកផ្លូវការនៃប្លុកនេះ ក៏បានបញ្ជូនតំណាងរបស់ខ្លួនគឺលោក Li Xi សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តចិន ឱ្យមកចូលរួមដែរ។

គួរជម្រាបថា ប្លុកG77 ត្រូវបានបង្កើតឡើង ដោយប្រទេសចំនួន៧៧ នៅលោកខាងត្បូងកាលពីឆ្នាំ១៩៦៤។ គោលបំណង នៃការបង្កើតប្លុកនេះ គឺដើម្បីរៀបចំ និងលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ច សមត្ថភាពចរចារួមគ្នា ក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍ និងកំពុងរីកចម្រើន។ បច្ចុប្បន្ន សម្ព័ន្ធនៃប្លុកនេះ បានកើនសមាជិកដល់ ១៣៤ប្រទេស បើទោះបីជាចិនមិនមែនជាសមាជិកក៏ដោយចុះ ប៉ុន្ដែ ប្រទេសសេដ្ឋកិច្ចធំបំផុតទី២ក្នុងលោកមួយនេះ បានដើរតួជាអ្នកគាំទ្រដ៏សំខាន់នៅក្នុងរបៀបវារៈនយោបាយ។
នៅក្នុងកិច្ចប្រជុំកំពូលកាលកាលពីសប្ដាហ៍មុន គេសង្កេតឃើញមានការពិភាក្សាស៊ីជម្រៅលើកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការសើរើចង់ឱ្យមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ដែលមិនស្មើភាព នៅចំពោះមុខពិភពលោកពហុប៉ូល។
អគ្គលេខាធិការ UN លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោករួមគ្នាឆ្លើយតបនឹងតម្រូវការប្រទេសកំពុងអភិវឌ្ឍ ដោយថា ពិភពលោកបច្ចុប្បន្នកំពុងជាប់ក្នុងអន្ទាក់នៃវិបត្តិសាកល។ ជាមួយគ្នានោះ តំណាងប្រទេសចិនលោក Li Xi បាននិយាយថា ចិននឹងនៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងប្រទេសលោកខាងត្បូងនឹងខាងត្បូង (South-South) ជាអាទិភាព ក្រៅតែពីកិច្ចសហការពិភពលោកផ្សេងទៀត។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានប្រាប់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំថា G77 និងចិនទំងងជា នឹងចេញសេចក្តីថ្លែងការណ៍រួមគ្នាអំពាវនាវឱ្យមានការវិវត្តស្មើភាព នៅចំពោះវិសមភាព អយុត្តិធម៌ និងការកេងបន្លំរបស់សណ្តាប់អន្តរជាតិបច្ចុប្បន្ន។ ហើយនៅចំពោះមុខឧបសគ្គទាំងនេះ សម្ព័ន្ធG77នឹងត្រូវអំពាវនាវឱ្យមានការបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកថ្មី។




អត្ថបទបន្ទាប់


មេធំក្រុមហ៊ុន ហ្វត និយាយថា សំណើសុំដំឡើងប្រាក់ខែរបស់កម្មករ អាចបង្ខំឱ្យក្រុមហ៊ុននេះ ឆ្ពោះទៅរកការក្ស័យធន

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តហ្វត ម៉ូទ័រ (Ford Motor) លោក ជីម ហ្វាលី (Jim Farley) បាននិយាយថា ការទាមទាររបស់សហជីពកម្មកររថយន្ត ថ្មីៗ…

ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ