សេដ្ឋកិច្ចអាមេរិក

ធនាគារកណ្តាលអាមេរិកគ្រោងដំឡើងអត្រាការប្រាក់គោលជាលើកទី៥ ដើម្បីទប់ទល់អតិផរណា


ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី១៧សីហា នៅតែបង្ហាញការប្តេជ្ញាចិត្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីទប់ទល់នឹងតម្លៃទំនិញ និងតម្រូវការរបស់អ្នកប្រើប្រាស់និយាយដោយឡែក ដែលនឹងឈានទៅដល់ការកាត់បន្ថយអតិផរណានៅអាមេរិកនិយាយជារួម ដោយអតិផរណានៅប្រទេសសេដ្ឋកិច្ចធំបំផុតទី១ក្នុងលោកមួយនេះ កំពុងជួបប្រទះក្នុងកម្រិតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងពេល ៤០ឆ្នាំចុងក្រោយ។
ធនាគារកណ្តាលអាមេរិកត្រៀមដំឡើងអត្រាការប្រាក់គោលជាលើកទី៥!

ធនាគារកណ្តាលនៃរដ្ឋសហព័ន្ធអាមេរិកសន្យាថា ការបន្តដំឡើងអាត្រាការប្រាក់ដូចនេះ ទោះបីមិនអាចបញ្ឈប់អតិផរណាបាន ប៉ុន្ដែវាក៏អាចបន្ថយល្បឿនមកនៅត្រឹមចំណុចណាមួយដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

ធនាគារកណ្តាលរបស់អាមេរិកបានដំឡើងអត្រាការប្រាក់គោល ចំនួនបួនដងរួចមកហើយនៅក្នុងឆ្នាំនេះ ក្នុងនោះរួមទាំងការដំឡើងចំនួន២ដងជាប់ៗគ្នាចំនួន៧៥ពិន្ទុ ឬក្នុងអត្រា០,៧៥% កាលពីខែមិថុនា និងខែកក្កដា។ មួយវិញទៀត ចំណាត់ការដ៏បន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីអតិផរណាប្រចាំឆ្នាំរបស់អាមេរិកបានកើនឡើងដល់ ៩,១%ក្នុងខែមិថុនា ដែលជាកំរិតមួយខ្ពស់បំផុត។ ទោះយ៉ាងណា ការដំឡើងអត្រាការប្រាក់គោលដល់ទៅ៤ដងហើយក៏ដោយ នៅមិនទាន់គ្រប់គ្រាន់ឱ្យគេពេញចិត្តនឹងអតិផរណាបច្ចុប្បន្ននេះដែរ។

គេនៅចាំបានអំឡុងកិច្ចប្រជុំគោលនយោបាយកាលពីខែកក្កដារបស់ធនាគារកណ្តាលបានឲ្យដឹងថា មន្ត្រីអាមេរិកមួយរូបបាននិយាយថា គេត្រូវចំណាយពេលខ្លះទៀត ដើម្បីធ្វើឱ្យអតិផរណា ដែលកើនខ្ពស់ខ្លាំង អាចធ្លាក់ចុះត្រឡប់មកវិញបានតាមដែលគេចង់បាន។ ធនាគារកណ្តាលរដ្ឋសហព័ន្ធបានដាក់គោលដៅធ្វើយ៉ាងណាឱ្យអតិផរណាធ្លាក់ចុះចំនួន២%។

ក្រៅតែពីធនាគារកណ្តាល អ្នកតាក់តែងច្បាប់និងគោលនយោបាយអាមេរិកជាច្រើននាក់កំពុងខ្នះខ្នែង ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ចៀសសេដ្ឋកិច្ចអាមេរិក ដែលជាសេដ្ឋកិច្ចដ៏ធំបំផុតលេខ១របស់ពិភពលោកនោះ ពីការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

គួររំឭកថា កាលពីប៉ុន្មានខែមុនសេដ្ឋកិច្ចអាមេរិកជួបនឹងភាពរង្គោះរង្គើស្ទើរតែធ្លាក់ទៅក្នុងវិបត្តិទៅហើយ ពោលគឺអត្រាអតិផរណាបានហក់ឡើងដល់អត្រា៩,១% ជាអត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រអស់ពេល៤០ឆ្នាំមកហើយ។ កាលនោះ មានកត្តាជាច្រើនដែលបង្កឲ្យអតិផរណាហក់ឡើងយ៉ាងដូច្នេះ ដូចជា ការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះខ្លាំងព្រោះពលរដ្ឋខំសន្សំប្រាក់មកវិញ បន្ទាប់ពីផលប៉ះពាល់នៃកូវីដ១៩ដ៏ធ្ងន់ធ្ងរនៅអាមេរិក។ ក្រោយមកទៀត សង្គ្រាមនៅអ៊ុយក្រែនក៏ផ្ទុះឡើង បានជះឥទ្ធិពលយ៉ាងដំណំដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

សូមបញ្ជាក់ថា វិធានការដំឡើងអត្រាការប្រាក់ទំនងជាមានប្រសិទ្ធភាពកាត់បន្ថយអតិផរណានៅអាមេរិកពិតមែន ជាក់ស្តែងអតិផរណាបានធ្លាក់ចុះវិញបន្តិចកាលពីខែកក្កដាកន្លងទៅ ពោលគឺបានធ្លាក់មកនៅត្រឹម ៨,៥%។ អ្នកជំនាញខ្លះអះអាងថា ការធ្លាក់ចុះនេះ គឺស្របពេលដែលតម្លៃប្រេងឆៅបានរអិលចុះដូចគ្នា។ ទោះយ៉ាងណា អ្នកជំនាញព្រមានថា គេមិនអាចពឹង និងរង់ចាំការធ្លាក់ថ្លៃប្រេងឆៅ ដើម្បីបន្ថយអតិផរណាទាំងមូលនោះទេ៕




អត្ថបទបន្ទាប់


អាមេរិក និងកោះតៃវ៉ាន់ ចាប់ផ្តើមចរចាពាណិជ្ជកម្មជាផ្លូវការក្រោមគំនិតផ្តួចផ្តើមថ្មី ទោះរងសម្ពាធពីចិនក្ដី

សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់កាលពីថ្ងៃពុធទី១៧សីហា បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មក្រោមគំនិតផ្តួចផ្តើមថ្មីមួយ ដោយភាគីទាំង…

រថយន្តអគ្គិសនីចុះបញ្ជីកើនឡើងជាង ១៣០០% ក្នុងរយៈពេល៧ខែឆ្នាំនេះ

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ នេះ មានរថយន្តប្រើប្រាស់ថាមពលអគ្គិសនីបានមកចុះបញ្ជីនៅក្រសួង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ