ចំនួនអ្នកមាន​នៅប្រទេសចិន

ប្រទេសចិន នាំមុខអាមេរិក ជាប្រទេសមានចំនួនអ្នកមានច្រើនជាងគេបំផុតក្នុងលោក


ប្រទេសចិន បានឈរលំដាប់ជួរមុខសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេស មានចំនួនប្រជាជនច្រើនបំផុត ដែលជាអ្នកមានទ្រព្យច្រើន នៅក្នុងពិភពលោក។ នេះបើតាមរបាយការណ៍ស្ទង់មតិអំពីទ្រព្យសម្បត្តិប្រចាំឆ្នាំ ២០១៩ របស់ស្ថាប័នស្រាវជ្រាវដែលមាន ឈ្មោះថា Credit Suisse ។
ប្រទេសចិន នាំមុខអាមេរិក ជាប្រទេសមានចំនួនអ្នកមានច្រើនជាងគេបំផុតក្នុងលោក (រូបភាព៖ https://www.smh.com.au)
ដោយ

យោងតាមរបាយការណ៍ ចំនួនជនជាតិចិន ដែលជាប់ក្នុងចំណាត់ថ្នាក់​ជាអ្នកមានទ្រព្យសម្បត្ដិច្រើន នោះ មានរហូតដល់​ទៅ ១០០ លាននាក់ ក្នុងចំណោម​ ១០% នៃចំនួន​ប្រជាជន​មានទ្រព្យច្រើន​បំផុត​ទូទាំង​សកលលោក ធៀបនឹងទៅនឹង​សហរដ្ឋអាមេរិកវិញ មានចំនួន​ប្រជាជន​ ដែលជាអ្នក​មានទ្រព្យសម្បត្តិ​ច្រើន ត្រឹមតែ ៩៩ លាននាក់​។

របាយការណ៍បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស​របស់​ប្រទេសចិន ពីប្រទេស​មានការផ្លាស់ប្តូរ​ការីកចម្រើន ទៅជា​សេដ្ឋកិច្ចទីផ្សារ​ពេញលេញ បានជួយ​ឲ្យ​ប្រទេសនេះ បង្កើតបាននូវ​ចំនួន​ប្រជាជន​មានទ្រព្យសម្បត្តិធូរធា​កាន់តែ​ច្រើនឡើង ទោះបីជា​សេដ្ឋកិច្ច​សកល​កំពុង​ថមថយល្បឿន និងការកើនឡើង​នៃភាពតានតឹង​ផ្នែកពាណិជ្ជកម្ម​ក៏ដោយ។ 

អ្នកដែលអាច​ចាត់ទុកថា​ជាអ្នកមាន នៅ​ក្នុងចំណោម អ្នកមាន​ទ្រព្យច្រើនបំផុត ១០% នៃអ្នកមាន​បំផុត​ទូទាំង​សកលលោកនោះ ត្រូវ​តែមាន​ប្រាក់សន្សំ​ផ្ទាល់ខ្លួន​ ចំនួន ១០៩.៤៣០ ដុល្លារអាមេរិក។

ទោះបីជាត្រូវ ឈរនៅពីក្រោយចិន ក្នុងនាមជាប្រទេស​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត ដែលជាអ្នកមាន ក៏ដោយ ប៉ុន្ដែ អាមេរិក នៅតែជា​ប្រទេស ដែលមាន​ចំនួន​សេដ្ឋី​ប្រាក់លាន​ដុល្លារ មានប្រមាណ​៤០% នៃ​ចំនួន​សេដ្ឋី​ប្រាក់លាន​ដុល្លារ ទូទាំងពិភពលោក។ មានន័យថា អាមេរិក នៅតែជា​ប្រទេស​ដែលមាន​កំពូល​អ្នកមាន ច្រើនដដែល។

ចំនួន មហាសេដ្ឋី​ប្រាក់លាន​ដុល្លារអាមេរិក នៅសហរដ្ឋអាមេរិក បានកើនឡើង ៦៧៥.០០០ នាក់ គិតត្រឹម ពាក់កណ្ដាល​ឆ្នាំ២០១៩ ធ្វើឲ្យចំនួន សេដ្ឋី​ប្រាក់លានដុល្លារ របស់អាមេរិក កើនឡើងដល់​ទៅ ១៨,៦ លាននាក់។ មានន័យថា មាន​មនុស្សពេញវ័យម្នាក់ ក្នុងចំណោម​មនុស្សពេញវ័យ​១៤នាក់ គឺជា​សេដ្ឋី​ប្រាក់លាន​ដុល្លារ។ នេះបើតាម​ការអះអាង​នៅក្នុងរបាយការណ៍ របស់ ស្ថាប័ន Credit Suisse។ ទន្ទឹម​នឹងនេះ នៅឯប្រទេសចិនវិញ មានចំនួន​ប្រជាជន តែប្រមាណ ៤,៤ លាននាក់ប៉ុណ្ណោះ ដែលជា​សេដ្ឋី​ប្រាក់លាន​ដុល្លារ។ 

តាមការប៉ាន់ស្មាន​របស់​របាយការណ៍ ដដែលនេះ បាន​បញ្ជាក់ថា នៅពាក់ណ្ដាល​ឆ្នាំ២០១៩ មាន​សេដ្ឋី​ប្រាក់លាន​ដុល្លារ​នៅទូទាំងពិភពលោក​ចំនួន ៤៦,៨លាននាក់។ ក្នុងនោះ អាមេរិក មានចំនួន​សេដ្ឋី​ប្រាក់លានដុល្លារ ច្រើនជាងគេបង្អស់ ដែលមាន រហូតដល់ជាង ១៨,៦ លាននាក់ បន្ទាប់មកគឺចិន មាន ៤,៤ លាននាក់ ជប៉ុន មាន ៣ លាននាក់ ចក្រភពអង់គ្លេស មានប្រមាណ​២,៥ លាននាក់ អាល្លឺម៉ង់ មាន​ ២,២ លាននាក់ និង បារាំង មាន​២លាននាក់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រេចបានជាង ៩៣០ ពាន់លានដុល្លារ

ព័ត៌មាន
គិតត្រឹមត្រីមាសទី ៣ ដើមឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយនឹងបណ្តាប្រទេស ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានកើនឡើង…

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សាធារណ: នូវ​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០២០

ព័ត៌មាន
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម) នៅ​ថ្ងៃ​សុក្រ ទី២៥ ខែ​តុលា បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សាធារណ: នូវ​គម្រោង​ថវិកា​ជាតិ​ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ