ថ្លែងនៅក្នុងសុន្ទរកថាបើកសន្និសីទមួយអបអរសាទរខួបលើកទី១០០ឆ្នាំ នៃផ្នែកស្រាវជ្រាវ និងស្ថិតិរបស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាលអាម៉េរិក លោក ចេរុម ផូវ៉េល ប្រធានធនាគារកណ្តាលអាម៉េរិក បាននិយាយថា ការសន្និដ្ឋានប្រកបដោយហេតុផល ត្រូវតែរួមបញ្ចូលជាមួយនឹងភាពបត់បែន និងភាពរហ័សរហួន ដ្បិតស្ថានភាពសេដ្ឋកិច្ចតែងតែមានភាពផ្លាស់ប្តូរ។
ប៉ុន្តែលោកសង្កត់ធ្ងន់ថា សេដ្ឋកិច្ចអាម៉េរិក តែងមានភាពបត់បែន និងឆ្ពោះទៅមុខ ហើយជួនកាលទទួលរងនូវការភ្ញាក់ផ្អើល ដែលមិនអាចទាយទុកជាមុនបាន ដូចជាវិបត្តិហិរញ្ញវត្ថុសកល ឬជំងឺរាតត្បាត។ នៅពេលនោះ អ្នកព្យាករសេដ្ឋកិច្ចត្រូវតែគិតក្រៅប្រអប់។
យ៉ាងណាក៏ដោយ លោក ផូវ៉េល មិនបានបញ្ជាក់ឱ្យបានច្បាស់លើទស្សនវិស័យសម្រាប់គោលនយោបាយរូបិយវត្ថុ ឬសេដ្ឋកិច្ចអាម៉េរិកនោះទេ។គួរជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩មក ការព្យាករសេដ្ឋកិច្ចហាក់មានការពិបាកណាស់សម្រាប់ធនាគារកណ្តាលអាម៉េរិក។
គួរជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩មក ការព្យាករសេដ្ឋកិច្ចហាក់មានការពិបាកណាស់សម្រាប់ធនាគារកណ្តាលអាម៉េរិក។ មន្ត្រីនៅធនាគារសហព័ន្ធបានបន្តហៅការផ្ទុះឡើងនៃវិបត្តិអតិផរណាថា ជាពេលអន្តរកាលសម្រាប់ឆ្នាំ២០២១ រហូតវាបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រាជាង៧% នៅក្នុងខែមិថុនា ឆ្នាំមុន។
យ៉ាងណាក៏ដោយ បន្ទាប់ពីការបរាជ័យធនាគារជាច្រើនក្នុងខែមីនា ឆ្នាំ២០២៣ សេដ្ឋវិទូរបស់ធនាគារកណ្តាលអាម៉េរិក បានព្យាករថា វិបត្តិសេដ្ឋកិច្ចកម្រិតស្រាលកំពុងចាប់ផ្តើមនៅឆ្នាំក្រោយ តែការព្រមាននោះត្រូវបានលុបចោលវិញនៅបីខែក្រោយមក។ សេដ្ឋកិច្ចអាម៉េរិកបានកើនឡើងក្នុងរង្វង់អត្រានិន្នាការរយៈពេលវែងរបស់ខ្លួនក្នុងអត្រាប្រចាំឆ្នាំ២,១% នៅក្នុងត្រីមាសទីពីរឆ្នាំនេះ ហើយបន្ទាប់មកបានកើនឡើងក្នុងអត្រា៤,៩% នៅក្នុងត្រីមាសទីបី។
ទោះជាយ៉ាងណា ប្រធានធនាគារកណ្តាលអាម៉េរិក លោក ចេរុម ផូវ៉េល បានបន្ថែមថា អ្នកព្យាករនៅធនាគារសហព័ន្ធតែងទែត្រួតពិនិត្យមើលស្ថានភាពសេដ្ឋកិច្ចដោយយកចិត្តទុកដាក់ ព្រោះសេដ្ឋកិច្ចអាម៉េរិកជាញឹកញាប់ តែងធ្វើឱ្យមានការភ្ញាក់ផ្អើល។ គួររំលឹកថា មន្ត្រីធនាគារកណ្តាលនឹងប្រមូលផ្តុំគ្នានៅថ្ងៃទី១២និង១៣ខែធ្នូ ខាងមុខ ដើម្បីបង្ហាញពីរបាយការណ៍ថ្មីៗស្តីពីការលក់រាយ ការជួល និងអតិផរណា។
ទីផ្សារអនាគតកំពុងកំណត់តម្លៃស្ទើរតែគ្មានឱកាសក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត ខណៈដែលអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលបច្ចុប្បន្នមានអត្រាខ្ពស់បំផុតពី៥,២៥%ទៅ៥,៥%៕