ទីផ្សារអាមេរិក

អាមេរិកប្រកាសដាក់ពន្ធលើសម្បកកង់រថយន្ដនាំចូលពីប្រទេសមួយចំនួន ក្រោយរកឃើញថា បានលក់បង្ខូចថ្លៃ


គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (ITC) បានបញ្ជាក់ថា ក្រុមហ៊ុនផលិតសម្បកកង់រថយន្ដនៅក្នុងស្រុករបស់ខ្លួន កំពុងតែរងគ្រោះខ្លាំង ដោយសារតែការនាំចូលសម្បកកង់រថយន្ដពីកូរ៉េខាងត្បូង កោះតៃវ៉ាន់ ប្រទេសថៃ និង វៀតណាមជាដើម ដែលសម្បកកង់រថយន្ដនាំចូលមកពីប្រទេសទាំងអស់នេះ គឺលក់ទាបខុសធម្មតា ដែលជាការលក់បង្ខូចថ្លៃ ឬ ជាការលក់មិនស្មើភាពគ្នា។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មអាមេរិក នឹងដាក់ពន្ធទៅលើការនាំចូលផលិតផលសម្បកកង់រថយន្ដដែលនាំចូលមកពីប្រទេសទាំងនេះ ដើម្បីជួយការពារទីផ្សារសម្រាប់ផលិតផលនៅក្នុងស្រុករបស់ខ្លួន។
អាមេរិកប្រកាសដាកពន្ធលើសម្បកកង់រថយន្ដនាំចូលពីប្រទេសមួយចំនួន ក្រោយរកឃើញថា បានលក់បង្ខូចថ្លៃ (រូបភាព៖)
ដោយ

នៅក្នុងឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មអាមេរិកបានបើកការស៊ើបអង្កេត ក្នុងករណីសម្បកកង់នាំចូលពីប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ ប្រទេសថៃ និងវៀតណាម បន្ទាប់ពីមានការដាក់ញ្ញតប្ដឹងជំទាស់ពីសហជីព United Steelworkers របស់អាមេរិក ដែលតំណាងឲ្យកម្មករធ្វើការនៅក្នុងរោងចក្រផលិតសម្បកកង់រថយន្ដជាច្រើន។

ប្រធានសន្និសីទឧស្សហាកម្មកៅស៊ូ និងផ្លាស្ទិកនៃ សហជីព United Steelworkers គឺលោក Kevin Johnsen បាននិយាយថា ប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មនៅអាមេរិក គឺមានការបញ្ហាច្បាស់ណាស់។ លោកបន្ថែមថា ក្រុមហ៊ុនផលិតសម្បកកង់រថយន្ដក្នុងស្រុក ទម្រាំអាចទទួលបានការជួយពីរដ្ឋាភិបាលនានេះ ពួកគេបានបង្ហាញពីការជំទាស់ ក៏ដូចជាបង្ហាញពីផលប៉ះពាល់របស់ពួកគេ ពិសេសគឺការបាត់បង់ការងារធ្វើ និងការកាត់បន្ថយទីផ្សារនាពេលកន្លងមក ដោយសារតែការនាំចូលសម្បកកង់រថយន្ដលក់បង្ខូចថ្លៃទីផ្សារនេះ ហើយកន្លងមក កម្មករអាមេរិក ក៏បានរងទុក្ខមកជាច្រើនហើយដែរទាក់ទងនឹងរឿងនេះ។

កាលពីឆ្នាំ២០១៥ សហជីពតំណាងរោងចក្រផលិតសម្បកកង់រថយន្ដនៅអាមេរិក ក៏ធ្លាប់បានចេញមុខតវ៉ាយកឈ្នះលើការនាំចូលសម្បកកង់រថយន្ដមកពីប្រទេសចិនម្ដងហើយដែរ ដែលវាបានធ្វើឲ្យការលក់សម្បកកង់រថយន្ដនាំចូលពីចិននៅទីផ្សារអាមេរិក មានការធ្លាក់ចុះជាលំដាប់ ហើយវាបានអនុញ្ញាតឲ្យឧស្សាហកម្មក្នុងស្រុករបស់អាមេរិកមានការស្ទុះងើបឡើងជាថ្មី។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ បាននាំចូលសម្បកកង់រថយន្ដពីប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ ប្រទេសថៃ និងវៀតណាម ក្នុងតម្លៃជាង៤ពាន់៤រយលានដុល្លារ៕

None



អត្ថបទបន្ទាប់


បាតុកម្មទាមទារឲ្យលោកប្រយុទ្ធ ចាន់អូចាចុះចេញពីតំណែង ចាប់ផ្ដើមកម្រើកឡើងវិញទៀតហើយ!

ក្រោយពីបានស្ងប់ស្ងាតរលកបាតុកម្មអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ កំពុងប្រឈមមុខនឹងរលកបោកបក់ប…

វៀតណាមទាញទាញបាន FDI ១៥ពាន់លានដុល្លារ ត្រឹមពាក់កណ្ដាលឆ្នាំ២០២១

ប្រទេសវៀតណាម នៅពាក់កណ្ដាលឆ្នាំ២០២១នេះ បានស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសសរុបបានជាង ១៥ពាន់លានដុល្លារ តែមានការធ្លាក់ចុះប្រមាណជិត៣% ធៀប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ