យុទ្ធនាការបោសសម្អាតមេទ័ពកំពូលៗ

យុទ្ធនាការបោសសម្អាតមេទ័ពកំពូលៗរបស់​ប្រធានាធិបតីចិន បង្កជាមន្ទិលអំពីសមត្ថភាពធ្វើសង្រ្គាមរបស់ចិន


ចិន បានបោសសម្អាតមេបញ្ជាការយោធាដ៏មានឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ ដែលកំពុងបង្កជា​មន្ទិល​សង្ស័យ​ថា តើ​​មានអ្វីកើតឡើងនៅក្នុងជួរយោធាចិន ហើយ​ថា តើការរុះរើដ៏ធំ​ក្នុងជួរយោធា​នេះនឹង​ប៉ះពាល់ដល់សមត្ថភាពធ្វើសង្គ្រាមរបស់ចិន ឬយ៉ាងណា? ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាន់តែរឹតបន្តឹងការគ្រប់គ្រងលើកងទ័ពរំដោះប្រជាជនចិន ការបោសសម្អាតនេះ ក៏កំពុងបង្កការព្រួយបារម្ភថា ​នឹងមានការរឹតបន្តឹងវិន័យកាន់តែខ្លាំង ឬក៏បង្កភាពរង្គោះរង្គើនៅក្នុងយោធា ស្រប​ពេលចិនកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខកាន់តែស្មុគស្មាញ។
យុទ្ធនាការបោសសម្អាតមេទ័ពកំពូលៗ
ដោយ

បក្សកុម្មុយនីស្តចិន បានបណ្តេញឥស្សរជនយោធាកំពូលពីររូប គឺឧត្តមសេនីយ៍ ចាង យូស៊ា (Zhang Youxia) និងឧត្តមសេនីយ៍ លីវ ចិនលី (Liu Zhenli) ចេញពីបក្ស និងជួរកងទ័ពក្នុងយុទ្ធនាការបោសសម្អាតយោធាចុងក្រោយបំផុត ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង។ ការរុះរើនេះបានធ្វើឱ្យមុខតំណែងជាន់ខ្ពស់មួយចំនួននៅទំនេរ និងមានមន្ត្រីថ្នាក់ក្រោមចូលកាន់តំណែងជំនួសមេបញ្ជាការ ដែលមានបទពិសោធ។ ក្រុមអ្នកវិភាគខ្លះយល់ថា ស្ថានភាពនេះអាចប៉ះពាល់ដល់សមត្ថភាពរបស់ចិនក្នុងការដឹកនាំប្រតិបត្តិការយោធាដ៏ស្មុគស្មាញ រួមទាំងសេណារីយ៉ូផ្ទុះជម្លោះជុំវិញកោះតៃវ៉ាន់ផងដែរ។
ឧត្តមសេនីយ៍ ចាង យូស៊ា (Zhang Youxia) ជាឥស្សរជនយោធាដ៏សំខាន់ ព្រោះលោកជាមេបញ្ជាការជាន់ខ្ពស់បំផុតរបស់ចិន ដែលមានបទពិសោធក្នុងសមរភូមិប្រយុទ្ធពិតចាប់តាំងពីសង្គ្រាមជាមួយ
វៀតណាម ក្នុងឆ្នាំ១៩៧៩។ ប៉ុន្តែអ្នកវិភាគមួយចំនួនយល់ថា ការបោសសម្អាតនេះអាចជួយពង្រឹងការគ្រប់គ្រងរបស់លោក ស៊ី ជីនពីង លើយោធា។ អ្នកជំនាញសន្តិសុខ លោក ជេម ចា (James Char) ដែលមានមូលដ្ឋាននៅសិង្ហបុរី បានលើកឡើងថា លោក ស៊ី ជីនពីង ទំនងជានឹងបន្តគ្រប់គ្រងណែនលើកិច្ចការយោធា ព្រោះការគ្រប់គ្រងលើកងទ័ពរំដោះប្រជាជនចិន (PLA) គឺជាចំណុចស្នូលនៃការរក្សាអំណាចរបស់បក្សកុម្មុយនីស្តចិន។ ទន្ទឹមនេះ ចិន នៅតែបន្តធ្វើសមយុទ្ធយោធា សាកល្បងអាវុធ និងបង្កើនការដាក់ពង្រាយកងកម្លាំងជុំវិញកោះតៃវ៉ាន់ ព្រមទាំងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
សូមបញ្ជាក់ថា បច្ចុប្បន្នអាសនៈចំនួន៥ ក្នុងចំណោមអាសនៈទាំង៧ នៅក្នុងគណៈកម្មការយោធាមជ្ឈិមរបស់ចិន នៅទំនេរនៅឡើយ ហើយក្រុមអ្នកវិភាគមិនរំពឹងថា មុខតំណែងសំខាន់ៗទាំងនេះនឹងត្រូវបានបំពេញ ឬជំនួសរហូតដល់សមាជបក្សកុម្មុយនីស្តចិននៅចុងឆ្នាំ២០២៧។ ជាការពិតណាស់ការរុះរើដ៏ធំក្នុងជួរយោធានេះ ក៏អាចធ្វើឱ្យការទំនាក់ទំនងយោធារវាងចិន និងប្រទេសដទៃកាន់តែស្មុគស្មាញផងដែរ នៅពេលភាពតានតឹងក្នុងតំបន់កំពុងកើនឡើង៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ជាប្រទេសអាស៊ីតែមួយគត់ ដែល UN ​ជំរុញការកែច្នៃរ៉ែសំខាន់ៗក្នុងស្រុកជាជាងនាំចេញតែវត្ថុធាតុដើម

រ៉ែសំខាន់ៗកំពុងក្លាយជាធនធានយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរថាមពលសកល ហើយអង្គការសហប្រជាជាតិ (UN) កំពុងជំរុញឱ្យ​បណ្ដាប្រទេស ដែលសម្បូរធនធានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ