ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧៣នាក់ ខណៈ២១នាក់មិនទាន់មានកន្លែងសម្រាកព្យាបាល


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៧៣ករណី ដែលភាគច្រើនកើតនៅខេត្តព្រះសីហនុ។ ក្រសួងបានបញ្ជាក់ថា អ្នកជំងឺចំនួន២១នាក់នៅរាជធានីភ្នំពេញ មិនទាន់មានកន្លែងសម្រាកព្យាបាលនៅឡើយទេ។
រកឃើញអ្នកឆ្លងកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ក្នុងចំណោម​អ្នក​ជំងឺកូវីដ-១៩​ទាំង​៧៣នាក់ មាន៧១នាក់​ត្រូវបាន​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ខណៈពីរ​នាក់​ទៀតជា​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី។ អ្វីដែលគួរឲ្យកត់​សម្គាល់​ក្នុងចំណោម​អ្នកឆ្លងថ្មីទាំង​៧៣នាក់នោះ ខេត្តព្រះសីហនុ​បាន​រកឃើញ​ករណីឆ្លង​ ច្រើន​ជាងគេ​រហូតដល់​៣២​ករណី ខណៈរាជធានីភ្នំពេញ​ឈរលំដាប់ទីពីរ​មាន​អ្នកឆ្លង​ចំនួន​២៨នាក់ ខេត្តកំពង់​ធំ៥នាក់ កណ្តាល៣នាក់ សៀមរាប១នាក់ ព្រៃវេង១នាក់ ខេត្តកែប១នាក់ និងពីរនាក់​ទៀត​ជាស្ត្រីអ្នកដំណើរ​ជនជាតិឥណ្ឌូនេស៊ី។  

ក្រសួងសុខាបាល​បាន​បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន២១នាក់ ក្នុង​ចំណោម​អ្នកឆ្លង​ទាំង​២៨នាក់នៅ​រាជធានី​ភ្នំពេញ មិនទាន់​មាន​កន្លែង​សម្រាប់​សម្រាកព្យាបាល​នៅ​ឡើយទេ ខណៈក្រសួង​កំពុង​ស្វែងរកទីតាំង ដើម្បីដាក់អ្នកជំងឺទាំងនេះ។ នៅថ្ងៃនេះដែរ ក្រសួង ក៏បាន​ប្រកាស​ពីការព្យាបាលជា​សះស្បើយចំនួន១៧នាក់​ផងដែរ ដោយពួកគេ​សុទ្ធសឹង​ជាអ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ។

គិតត្រឹមព្រឹកថ្ងៃទី២២ មីនា កម្ពុជា​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ សរុប​ចំនួន១.៧៥៣នាក់, អ្នកជាសះស្បើយចំនួន៩៦៧នាក់, ស្លាប់៣នាក់ និង៧៨១នាក់កំពុងសម្រាកព្យាបាល៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មនៅភូមាពិបាកបើកប្រាក់ខែឲ្យបុគ្គលិកក្រោយធនាគារជាច្រើនបន្តបិទទ្វារ

ព័ត៌មាន
ធនាគារជាច្រើននៅក្នុងប្រទេសភូមា និងជាពិសេសធនាការនៅក្នុង និងជុំវិញតំបន់ដែលកំពុងមានអំពើហិង្សាកើតឡើងរវាងប៉ូលីស និងបាតុករភូមា បានបន្តបិ…

សហរដ្ឋអាមេរិកបង្កើនការនាំចូលស្វាយពីប្រទេសវៀតណាម

ព័ត៌មាន
បើទោះបីជាវៀតណាមទើបតែទទួលបានអាជ្ញាបណ្ណនាំចូឡស្វាយទៅអាមេរិកកាលពីឆ្នាំមុននេះក្ដី ប៉ុន្ដែប្រទេសវៀតណាមត្រូវបានគេដឹងថា គឺជាដៃគូផ្គត់ផ្គង់ផ្លែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ