លោកបៃឌិនមិនទាន់សម្រេចចិត្តរឿងលើកលែងពន្ធលើទំនិញចិនឡើយ!

លោកចូ បៃឌិន អាចនឹងសម្រេចចិត្តរឿងលើកលែងពន្ធលើទំនិញចិន នៅក្រោយកិច្ចប្រជុំ G7នៅសប្តាហ៍ក្រោយ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងពិចារណាដករនាំងពន្ធលើទំនិញចិនជាច្រើនប្រភេទ ដើម្បីទប់ស្កាត់អតិផរណានៅក្នុងស្រុក ប៉ុន្តែនឹងពុំទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយនោះទេ ប៉ុន្ដែ បើតាមប្រភពជិតស្និទ្ធនឹងរឿងនេះ បានឲ្យដឹងថា ការសម្រេចចិត្តរបស់លោកចូ បៃឌិន លើរឿងដករនាំងពន្ធនេះ អាចនឹងត្រូវធ្វើឡើងនៅក្រោយកិច្ចប្រជុំកំពូលក្រុមប្រទេសរីកចម្រើនខ្លាំងទាំងប្រាំពីរ ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយ ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកចូ បៃឌិន អាចនឹងសម្រេចចិត្តរឿងលើកលែងពន្ធលើទំនិញចិន នៅក្រោយកិច្ចប្រជុំ G7នៅសប្តាហ៍ក្រោយ

ត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រភពចំនួនបីរូបសុំមិនបញ្ចេញឈ្មោះ បានលើកឡើងស្រដៀងៗគ្នាថា សេតវិមានអាមេរិកបានបើកកិច្ចពិភាក្សាមួយកាលពីសប្ដាហ៍មុនជាមួយលោកប្រធានាធិបតីចូ បៃឌិន ផ្ទាល់តែម្តង ដើម្បីជជែកអំពីជម្រើសសម្រាប់ការកាត់បន្ថយកាតព្វកិច្ចដាក់ទណ្ឌកម្មពន្ធលើទំនិញចិន ដែលបានផ្តួចផ្តើមឡើងដោយអតីតប្រធានាធិបតី Donald Trump ចាប់ពីឆ្នាំ២០១៨មក។

មន្ត្រីពាក់ព័ន្ធបង្ហើបថា ការកាត់បន្ថយលើកនេះ គឺស្ថិតក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែពួកគេបានកត់សម្គាល់ថា វាគ្រាន់តែស្ថិតក្នុដំណាក់កាលពិចារណាប៉ុណ្ណោះ ការផ្លាស់ប្តូរចុងក្រោយណាមួយ មិនទាន់ត្រូវបានប្រធានាធិបតីសម្រេចចិត្តនៅឡើយទេ។

ដោយឡែក អ្នកនាំពាក្យសេតវិមានអាមេរិកវិញ បាននិយាយថា គោលដៅនៃកិច្ចពិភាក្សាកាលពីសប្ដាហ៍មុននោះ គឺដើម្បីតម្រឹមអត្រាពន្ធគយឱ្យសមាមាត្រជាមួយនឹងអាទិភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ការពារផលប្រយោជន៍របស់កម្មករ និយោជក និងឧស្សាហកម្មសំខាន់ៗ និងជារួមកាត់បន្ថយការចំណាយមិនចាំបាច់លើពលរដ្ឋអាមេរិកកាំង។

សរុបមកបញ្ហាកាត់បន្ថយពន្ធគយលើទំនិញចិន កំពុងស្ថិតក្នុងការពិចារណានៅឡើយ ហើយថាតើរដ្ឋបាលលោក ចូ បៃឌិន និងចាត់វិធានការនេះនៅពេលណា លើទំនិញអ្វីខ្លះ គឺស្ថិតក្នុងភាពមិនច្បាស់លាស់។ អ្វីដែលគេដឹងនៅពេលនេះ គឺលោកបៃឌិន គ្រោងនឹងពិនិត្យមើលលើការបន្ថយពន្ធលើឧស្ម័ននាំចូលពីចិនមុនគេ ដើម្បីកាត់បន្ថយតម្លៃថាមពលនៅក្នុងស្រុក ដែលកំពុងរីកប៉ោងឡើង។

យ៉ាងណាមិញ មន្ត្រីពាក់ព័ន្ធនឹងបញ្ហានេះ បានឱ្យដឹងហើយថា ពីពេលនេះទៅលោកបៃឌិន នឹងមិនមានការសម្រេចចិត្តផ្លូវការណាមួយឡើយ រហូតដល់ពេលដែលលោកចូលរួមប្រជុំក្រុមប្រទេសរីកចម្រើនខ្លាំងទាំង៧ ឬ G7 នៅសប្តាហ៍ក្រោយ។

សូមជម្រាបថា កិច្ចប្រជុំកំពូល G៧ លើកទី៤៨ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២២ នៅប្រទេសអាល្លឺម៉ង់។ ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន នឹងត្រូវជួបជាមួយថ្នាក់ដឹកនាំមកពី៦ប្រទេសផ្សេងទៀត រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស។ ប៉ុន្ដែ នៅក្នុងដំណើរទៅកាន់ប្រទេសនៅអឺរ៉ុបលោកនេះ លោកចូ បៃឌិន មិនមានផែនការនឹងទៅទស្សនកិច្ចប្រទេសអ៊ុយក្រែននោះឡើយ៕

None



អត្ថបទបន្ទាប់


ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈនាពេលខាងមុខ ខណៈការនាំចូលឧស្ម័នធម្មជាតិរាវឡើងថ្លៃខ្ពស់

ប្រទេសថៃកំពុងកំពុងធ្វើការទប់ស្កាត់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដោយសារតម្លៃរបស់វាហក់ឡើងថ្លៃខ្ពស់ពេក ដែលកត្តានេះ នឹងត្រូវឲ្យប្រទេសថៃនឹ…

សមាគម វិនិយោគិននុវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association(IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ស្វែងរកឱកាសវិនិយោគជាមួយ វិនិយោគិនម៉ាឡេសុី

នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ