អាមេរិកនៅតែព្រួយបារម្ភអំពីបំណុលដែលប៉ាគីស្ថានជំពាក់ចិន

អាមេរិកនៅតែព្រួយបារម្ភអំពីបំណុលដែលប៉ាគីស្ថានជំពាក់ចិន និងប្រទេសកូនបំណុលផ្សេងទៀត


សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីបំណុលដែលគីស្ថាន និងប្រទេសដទៃទៀតជំពាក់ប្រទេសចិន។ នេះបើតាមការលើកឡើងរបស់ ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក Derek Chollet អំឡុងទស្សនកិច្ចទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ក្នុងបំណងពិភាក្សារកជំនួយសម្រាប់ប្រទេសមួយនេះ។
មេរិកព្រួយបារម្ភអំពីបំណុលដែលប៉ាគីស្ថានជំពាក់ចិន!

ប្រទេសប៉ាគីស្ថានដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាប្រវត្តិសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន បច្ចុប្បន្នហាក់កាន់តែមានភាពស្និទ្ធស្នាលជាមួយប្រទេសចិន។ ចិន ដែលបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ និងជាម្ចាស់បំណុលតែមួយដ៏ធំបំផុតរបស់រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ។ ប្រទេសប៉ាគីស្ថានកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ជាមួយនឹងអតិផរណាខ្ពស់ និងទុនបំរុងរូបិយបណ្ណបរទេស ធ្លាក់ចុះ សល់កម្រិតទាប ហើយរឹតតែត្រូវបានកាត់បន្ថយ ដោយសារការបន្តកាតព្វកិច្ចសងបំណុល។

«ពួកយើងបានដឹងយ៉ាងច្បាស់អំពីកង្វល់របស់យើង មិនត្រឹមតែនៅប៉ាគីស្ថាន ប៉ុណ្ណោះទេ ប៉ុន្តែកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក អំពីបំណុលចិន ឬបំណុលដែល ជំពាក់ចិន។» នេះជាអ្វីដែលទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Chollet បានប្រាប់អ្នកសារព័ត៌មាន នៅស្ថានទូតអាមេរិកក្នុងក្រុងអ៊ីស្លាម៉ាបាដ។

ធនាគារពាណិជ្ជ និងរដ្ឋាភិបាលចិនកាន់កាប់ប្រហែល៣០%នៃបំណុលបរទេស សរុបរបស់ប៉ាគីស្ថាន ដែលមានប្រហែល១០០ពាន់លានដុល្លារ។ បំណុលភាគច្រើនស្ថិតនៅក្រោមច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថានដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋអំណាចទីក្រុងប៉េកាំង។

ទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាជាមួយទីក្រុងអ៊ីស្លាម៉ាបាដ អំពីគ្រោះថ្នាក់នៃទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ប៉ុន្តែអាមេរិកមិនបានស្នើសុំឱ្យប៉ាគីស្ថានជ្រើសរើសរវាងអាមេរិកឬចិននោះទេ។ អាមេរិកសន្យាថានឹងធ្វើការ ជាមួយប៉ាគីស្ថានដើម្បីឆ្លងផុតពីវិបត្តិផ្សេងៗក្នុងពេលបច្ចុប្បន្ននេះ។

ការអះអាងបែបនេះរបស់អាមេរិក ធ្វើឡើងស្របពេលដែល ខ្លួន និងសមាជិក G7 ឯទៀតកំពុងជំរុញការងារជាមួយក្រុមម្ចាស់បំណុកផ្សេងទៀត ក្នុងការសម្រួលបន្ទុកបំណុល របស់ប្រទេសក្រីក្រ។

ទោះយ៉ាងណា ទំនាក់ទំនងរវាងអាមេរិក និងប៉ាគីស្ថាន ត្រូវបានគេមើលឃើញថា ប្រសើរឡើងវិញខ្លះ អមជាមួយនឹងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់ ក្រោយពេលដែលរដ្ឋាភិបាលទាំងពីរល្អក់កករនឹងគ្នា ក្នុងសំណុំរឿងសង្គ្រាមអាមេរិក នៅអាហ្វហ្កានីស្ថាន៕




អត្ថបទបន្ទាប់


ហូឡង់ប្រកាសបិទស្ថានកុងស៊ុលរបស់ខ្លួននៅរុស្ស៊ី ព្រមទាំងរឹតត្បិតចំនួនអ្នកការទូតរុស្ស៊ីនៅទីក្រុងឡាអេ

រដ្ឋាភិបាលប្រទេសហូឡង់ នៅថ្ងៃទី ១៨ ខែកុម្ភៈ បាននិយាយថា ខ្លួននឹងបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង Saint Petersburg នៅក្នុងប្រទេសរុស្ស៊ី ហើយក៏…

កូរ៉េខាងជើងបញ្ជាក់ថា ខ្លួនពិតជាបានបាញ់មីស៊ីលអន្តរទ្វីបចូលដែនទឹកកៀកនឹងកោះរបស់ជប៉ុនពិតមែន

នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ប្រទេសកូរ៉េខាងជើង បានចេញមកបញ្ជាក់ថា ខ្លួនពិតជាបានបាញ់មីស៊ីលអន្តរទ្វីបមួយគ្រាប់ ធ្លាក់ចូលក្នុងដែនទឹក កៀកនឹងប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ