កំណែប្រែច្បាប់ឯកជនភាពនៅហុងកុង

កំណែប្រែច្បាប់​ឯកជនភាព អាចនឹងធ្វើឲ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិក ដើរចេញពីទីផ្សារនៅហុងកុង?


ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យាប្រចាំតំបន់អាស៊ីបានព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ហ្គូហ្គល (Google) ហ្វេសប៊ុក (Facebook) និង ធ្វីតធឺ (Twitter) ជាដើម នឹងបញ្ឈប់ប្រតិបត្តិការ ព្រមទាំងឈប់ផ្តល់សេវាកម្មរបស់ពួកគេនៅក្នុងក្រុងហុងកុងតទៅទៀត ប្រសិនបើរដ្ឋាភិបាលចិន ពិតជាផ្លាស់ប្តូរច្បាប់ទាក់ទងនឹងឯកជនភាពទៅតាមការគ្រោងទុកមែននោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិក អាចនឹងដើរចេញពីទីផ្សារនៅហុងកុង
ដោយ

ក្រុមឧស្សាហកម្មបច្ចេកវិទ្យាមានឈ្មោះថា «សម្ព័ន្ធអ៊ិនធឺណិតអាស៊ី» ដែលមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនជាសមាជិកផងដែរនោះ បានចេញលិខិតមួយច្បាប់ទៅកាន់រដ្ឋបាលក្រុងហុងកុង ដោយព្រមានចំៗថា គម្រោងកែប្រែច្បាប់ទាក់ទងនឹងឯកជនភាពរបស់ហុងកុង អាចប៉ះពាល់ដល់ក្រុមហ៊ុនធំៗដែលកំពុងមានប្រតិបត្តិការក្នុងតំបន់ស្វយ័តពិសេសក្រុងហុងកុងមួយនេះ។

លិខិតដដែលបន្តព្រមានទៀតថា ដើម្បីជៀសផុតពីផលប៉ះពាល់ ដែលបង្កឡើងពីការកែប្រែច្បាប់ឯកជនភាពនេះ ក្រុមហ៊ុនមានតែជម្រើសដើរចេញពីទីផ្សារ និងឈប់ផ្តល់សេវាកម្មនៅហុងកុងតទៅទៀតហើយ។ ប្រការនេះនឹងធ្វើឲ្យរងការប៉ះទង្គិចដល់អ្នកប្រើប្រាស់ និងបង្កើតឧបសគ្គថ្មីមួយដល់ការធ្វើពាណិជ្ជកម្ម និង អាជីវកម្មរបស់អ្នកជំនួញផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុនធំៗដូចជា ហ្គូហ្គល (Google) ហ្វេសប៊ុក (Facebook) និង ធ្វីតធឺ (Twitter) បានបដិសេដក្នុងការធ្វើអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះ សម្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។

គួររំឭកថា ដើមចមនៃគម្រោងផ្លាស់ប្តូរច្បាប់ស្តីពីឯកជនភាពនៅក្រុងហុងកុងនេះ ធ្វើឡើងនៅបន្ទាប់ពីមានការគំរាមកំហែងនៅតាមបណ្តាញសង្គម ទៅលើក្រុមប៉ូលីសបង្រ្កាបបាតុករកាលពីអំឡុងមានបាតុកម្មដ៏ខ្លាំងក្លាមួយ នៅហុងកុងកាលពីឆ្នាំ២០១៩។

គេនៅចាំបានថាគ្រានោះ ក្រោយមានការប៉ះទង្គិចគ្នា ក្រុមប៉ូលីសហុងកុងត្រូវបានក្រុមបាតុករយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេរួមមានទីកន្លែងស្នាក់នៅ និងសាលារៀនកូនៗរបស់ពួកគេ មកបង្ហោះនិងធ្វើការគំរាមកំហែងជាសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុងហុងកុងមិនមានចលនាបាតុកម្មប្រឆាំងរបបក្រុងប៉េកាំងណាមួយត្រូវបានធ្វើឡើងទៀតនោះទេ ពោលគឺហុងកុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងពេញលេញពីច្បាប់សន្តិសុខជាតិហុងកុងដែលតាក់តែង ដោយរដ្ឋាភិបាលចិន ជាមួយនឹងការកែប្រែច្បាប់បោះឆ្នោតថ្មីទៀតផង។ ជារឿយៗចិន តែងតែរងការរិះគន់ពីសហគមន៍អន្តរជាតិ ថាបានប្រើប្រាស់ច្បាប់ទាំងនេះ ដើម្បីបំបិទសិទ្ធិ និង​សម្លេងប្រជាធិបតេយ្យនៅហុងកុង។ 

ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលបុរសខ្លាំងរបស់ចិនគឺលោក ស៊ី ជីងពីងបាន ច្រានចោលម្តងហើយម្តងទៀតថា អ្វីដែលចិនធ្វើទាំងអស់គឺដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងភាពរីកចម្រើនរបស់ពលរដ្ឋហុងកុង ក្រោមគោលការណ៍ចិនតែមួយ។

យើងនឹងរង់ចាំតាមដានថា តើច្បាប់ឯកជនភាពនេះ នឹងត្រូវបានគេកែប្រែទៀត ឬយ៉ាងណា? ហើយថាតើក្រុងហ៊ុនធំៗរបស់អាមេរិកទាំងនោះ ពិតជានឹងត្រូវចាកចេញពីហុងកុងពិតមែនដែរឬទេ?

None



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងវិស័យលក់រាយនិងស្ទុះងើបឡើងវិញ ក្រោយពីធ្លាក់ចុះនៅអំឡុងកូវីដ-១៩

អ្នកជំនាញនៅក្នុងវិស័យលក់រាយ និង អចលនទ្រព្យបានលើកឡើងថា ស្របពេលដែលវិស័យលក់រាយមានការដាំក្បាលចុះនៅអំឡុងពេលកូវីដ-១៩នេះ វាក៏បានធ្វើឲ្យការច…

ក្រុមហ៊ុនចិនចុះបញ្ជីផ្សារភាគហ៊ុននៅអាមេរិក រងចំណាត់ការក្ដៅពីអាជ្ញាធរចិនជាបន្ដបន្ទាប់

ទើបតែបានបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំចិនរបស់ចិន ឈ្មោះ Didi ថ្មីៗ ឥឡូវនេះ អាជ្ញាធរចិនបានប្រកាសថា កំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុនច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ