អាមេរិកនឹងបន្តអនុញ្ញាតឱ្យនាំចេញបន្ទះឈីបរបស់តៃវ៉ាន់

សហរដ្ឋអាមេរិកនឹងបន្តអនុញ្ញាតឱ្យនាំចេញបន្ទះឈីបរបស់តៃវ៉ាន់ និងកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន


អាមេរិកបានសម្រេចទុកពេលឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង និងតៃវ៉ាន់អាចបន្តនាំយកបច្ចេកវិទ្យាបន្ទះឈីបទំនើបនិងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតទៅកាន់ប្រទេសចិនជាបន្តទៀត។ វិធានការនេះអាចធ្វើឱ្យខូចដល់ការខំប្រឹងប្រែងរបស់អាមេរិកក្នុងការទប់ស្កាត់មហិច្ឆិតារបស់ចិននៅក្នុងវិស័យបច្ចេកវិទ្យាប៉ុន្តែវាក៏នឹងការពារការរំខានទូលំទូលាយដល់ខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបជាសកលផងដែរ។ នេះបើតាមប្រភពឧស្សាហកម្មជាច្រើនបានប្រាប់សារព័ត៌មានជប៉ុន នីកេអេស៊ា។
អាមេរិកនឹងបន្តអនុញ្ញាតឱ្យនាំចេញបន្ទះឈីបរបស់តៃវ៉ាន់
ដោយ

ការសម្រេចទុកពេលឱ្យក្រុមហ៊ុនតៃវ៉ាន់ និងកូរ៉េខាងត្បូងក្នុងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិនេះបានធ្វើឡើងបន្ទាប់ពីលោក អាឡេន អេស្តេវ៉េស (Alan Estevez) អនុរដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មទទួលបន្ទុកឧស្សាហកម្ម និងសន្តិសុខអាមរិកបាននិយាយពីលទ្ធភាពនៃការពន្យារពេលការនាំចេញនេះក្នុងអំឡុងពេលព្រឹត្តិការណ៍ឧស្សាហកម្មកាលពីខែមិថុនា។

សូមរំលឹកថា សហរដ្ឋអាមេរិកកាលពីខែតុលាបានដាក់ការរឹតបន្តឹងភ្លាមៗទៅលើការនាំចេញបន្ទះឈីបទំនើបៗ និងឧបករណ៍ផលិតបន្ទះឈីបទៅកាន់ប្រទេសចិន ហើយអាមេរិកក៏បានហាមពលរដ្ឋអាមេរិកមិនឱ្យជួយអភិវឌ្ឍ ឬផលិតបន្ទះឈីបនៅតាមរោងចក្ររបស់ចិនដោយគ្មានការអនុញ្ញាតឡើយ។
ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន SK Hynix របស់កូរ៉េ និងក្រុមហ៊ុន Semiconductor Manufacturing Co. របស់តៃវ៉ាន់ដែលសុទ្ធសឹងតែមានមជ្ឈមណ្ឌលផលិតកម្មធំៗរបស់ពួកគេនៅក្នុងប្រទេសចិននោះបានបញ្ចុះបញ្ចូលឱ្យជំទាស់នឹងវិធានការទប់ស្កាត់នេះដោយអះអាងថាវានឹងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មមួយចំនួន។ ប៉ុន្តែក្រោយមកអាមេរិកក៏បានលើកលែងការរឹតបន្តឹងរយៈពេល១ឆ្នាំដល់ក្រុមហ៊ុនទាំងនេះដែលអនុញ្ញាតឱ្យពួកគេអាចបន្តប្រតិបត្តិការធម្មតានៅមុនពេលអាមេរិកចាប់ផ្ដើមអនុវត្តការរឹតបន្តឹង។
ហើយកាលពីថ្ងៃពុធ ទី២៣ ខែសីហា អាមេរិកក៏បានសម្រេចចិត្តធ្វើការពន្យារការលើកលែងការរឹតបន្តឹងរយៈពេល១ឆ្នាំនោះជាបន្តទៀតខណៈដែលវានឹងត្រូវចូលជាធរមាននៅក្នុងខែតុលាឆ្នាំនេះប៉ុន្តែអាមេរិកមិនបានកំណត់ពីការពន្យារពេលនៃការលើកលែងនេះទេ។
ការពន្យារពេលនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េខាងត្បូង និងតៃវ៉ាន់អាចនាំយកបរិក្ខារផលិត បន្ទះឈីបរបស់អាមេរិក និងការផ្គត់ផ្គង់សំខាន់ៗទៀតទៅកាន់រោងចក្ររបស់ពួកគេនៅក្នុងប្រទេសចិនដែលអនុញ្ញាតឱ្យបន្តផលិតកម្មដោយគ្មានការរំខានអ្វីឡើយ។
ការលក់បន្ទះឈីបជាសកលមានចំនួនសរុបប្រហែល៥៧០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ដែលក្នុងនោះចំនួនទឹកប្រាក់ជិតមួយភាគបីគឺបានមកពីប្រទេសចិនដែលជាមជ្ឈមណ្ឌល ផលិតកម្មដ៏សំខាន់សម្រាប់ទូរស័ព្ទ iPhone និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ ប្រទេសចិនក៏បានវ៉ាដាច់ប្រទេសជប៉ុនក្នុងសមត្ថភាពផលិតបន្ទះសៀគ្វីនៅឆ្នាំ២០២១ដោយក្លាយជាតួអង្គដ៏ធំបំផុតនៅពីក្រោយផលិតកម្មរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង និងតៃវ៉ាន់៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


វិនិយោគិនថៃកំពុងរង់ចាំគោលនយោបាយថ្មីរបស់រដ្ឋាភិបាល

ព័ត៌មាន
ក្បាលម៉ាស៊ីនរដ្ឋបាលថៃថ្មីបានទទួលការយល់ព្រមពីសភា និង ឆ្លងកាត់ការឯកភាពពីមហាក្សត្រថៃហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងស្ថានភាពបច្ចុប្បន្ន …

វៀតណាម បើកចំហរឱកាសបន្ថែមទៀតដល់ជនបរទេសមានសិទ្ធិទិញផ្ទះ ខណៈដែលវិស័យនេះកំពុងដាំក្បាលចុះ

ព័ត៌មាន
ដើម្បីឆ្លើយតបទៅនឹងបរិយាកាសដ៏ស្រពិចស្រពិលពាក់ព័ន្ធនឹងទីផ្សារអចលនៈទ្រព្យនៅក្នុងប្រទេសវៀតណាម ដែលមានប្រជាពលរដ្ឋជាង១០០ លាននាក់ ពេលនេះកំពុងតែស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ