ភាពជាប់គាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មចិនអាមេរិក

មន្ត្រីពាណិជ្ជកម្មអាមេរិកនិយាយថា ចិនបានបរាជ័យក្នុងការបំពេញតាមការប្ដេជ្ញាចិត្តក្នុងដំណោះស្រាយពាណិជ្ជកម្មដំណាក់កាលទី១


តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនបានបរាជ័យក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដំណោះស្រាយពាណិជ្ជកម្ម ដំណាក់កាលទី១សម្រាប់រយៈពេលពីរឆ្នាំ ដែលវាបានផុតកំណត់រួចទៅហើយកាលពីចុងឆ្នាំ២០២១។ យ៉ាងណាក៏ដោយ ភាគីអាមេរិកសន្យាថា នឹងលើកយកបញ្ហានេះទៅពិភាក្សាបន្តទៀតជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ភាពជាប់គាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មចិនអាមេរិក
ដោយ

លោកស្រី Sarah Bianchi អនុ​តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​អាស៊ី​បាន​កត់​សម្គាល់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ចិន​មិន​ធ្លាប់​បំពេញ​បាន​គ្រប់​ជ្រុងជ្រោយ តាម​ការ​សន្យា​ស្រប​តាម​កិច្ចព្រមព្រៀង​អា​មេ​រិ​ក​-​ចិន​នោះ​ទេ​។ យ៉ាងណាមិញ លោកស្រី Sarah និយាយ​ថា អា​មេ​រិ​ក​នឹង​បន្ត​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​ភាគី​ចិន ទោះបី​ក្រុង​ប៉េ​កាំ​ង​ហាក់​ចង់​គេចវេស​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ក៏​ដោយ​។

ជា​កិច្ចព្រមព្រៀង​ដែល​បន្សល់​ទុក​ពី​ជំនាន់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​កាលពី​ខែមករា​ឆ្នាំ​២០២០ ចិន​មាន​តួនាទី​បង្កើន​ការ​បញ្ជា​ទិញ​ទំនិញ​ពី​រោងចក្រ ផលិតផល​កសិកម្ម និង​ថាមពល​ពី​សហរដ្ឋអាមេរិក ឲ្យ​បាន​ក្នុង​តម្លៃ ២០០​ពាន់​លាន​ដុល្លារ​លើស​ពី​ការ​បញ្ជា​ទិញ​ក្នុង​ឆ្នាំ​២០១៧ សម្រាប់​រយៈពេល​២​ឆ្នាំ ពោល​គឺ​ត្រូវ​អនុវត្ត​ពី​ឆ្នាំ​២០២០ ដល់​២០២១​។

ប៉ុន្តែ​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​២០២១​ទៅ​ហើយ ប្រទេស​ចិន​សំរេច​បាន​តែ​ប្រហែល ៦០%​នៃ​គោលដៅ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​។ មែនទែន​ទៅ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​មហាអំណាច​ទាំង​ពីរ​ព្រមព្រៀង​គ្នា​បង្កើត​ឡើង ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​អូស​បន្លាយ​អស់​ពេល​ជិត​៣​ឆ្នាំ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទាំង​ពីរ​នេះ​។ 

នៅ​ចំពោះ​មុខ​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ឌិន ធ្លាប់​បាន​អះអាង​ហើយ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​មិន​ដក​រនាំង​ពន្ធគយ​ពី​ប្រទេស​ចិន​លឿន​ពេក​ឡើយ ពិសេស​គឺ​នៅ​ក្រោយ​ពេល​ដែល​ចិន មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​សន្យា​ថែម​ទៀត​។ ក្រុមហ៊ុន​បាន​ស្នើ​ទៅ​រដ្ឋបាល​ក្រុង​វ៉ា​ស៊ី​ន​តោន បច្ចុប្បន្ន ឲ្យ​ទម្លាក់​ចោល​វិញ​នូវ​អត្រាពន្ធគយ​ចំនួន ២៥% ដែល​បាន​ដាក់​លើ​ទំនិញ​របស់​ប្រទេស​ចិន កាលពី​ជំនាន់​លោក​ដូ​ណា​ល់​ត្រាំ​នៅ​ជា​ប្រធានាធិបតី​។

គួរ​កត់​សម្គាល់ថា ទោះបីជា​រនាំង​ពន្ធគយ​ក្នុង​ការ​ដោះ​ដូរ​ទំនិញ​រវាង​មហាអំណាច​ទាំង​ពីរ​មិន​ទាន់​ត្រូវ​បាន​ដក​ចេញ​វិញ​ក្តី ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​បន្ត​កើនឡើង​ឥត​ឈប់​ឈរ​។ ជាក់ស្ដែង នៅ​ពេញ​មួយ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន​មាន​ទឹកប្រាក់​សរុប​ជាង ៧០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​៣០% បើ​ធៀប​នឹង​ឆ្នាំ ២០២០​។ នេះ​បើ​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​អាជ្ញាធរ​គយ​របស់​ចិន​៕

None



អត្ថបទបន្ទាប់


អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូងសង្ស័យថា ការលេចឡើងនូវមេរោគកូវីដបំប្លែងថ្មីៗ កើតចេញពីទំនាក់ទំនងរវាងមេរោគកូវីដ និងមេរោគអេដស៍

ក្រុមអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង គ្រោងនឹងធ្វើការស៊ើបអង្កេតលើមេរោគកូវីដ១៩ និងមេរោគអេដស៍ក្នុងពេលជាមួយគ្នា ពោលគឺចំពេលដែលមានភស្តុតាងជាច្…

បំណុលជាតិអាមេរិកកើនដល់៣០ទ្រីលានដុល្លារ ជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

បំណុលជាតិអាមេរិកបានបំបែកនូវតួលេខកំណត់ត្រាថ្មី នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបានកើនឡើងដល់៣០ទ្រីលានដុល្លារអាមេរិក។ នេះបើតាមតួលេខពីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ