រូបិយប័ណ្ណជប៉ុន

រដ្ឋមន្ត្រីរតនាគារអាម៉េរិក ប្រាប់ឱ្យបង្កើនការប្រុងប្រយ័ត្នលើការអន្តរាគមន៍រូបិយប័ណ្ណ ក្រោយលុយយ៉េនរបស់ជប៉ុនធ្លាក់ថ្លៃ


ស្របពេលលុយយ៉េនជប៉ុន ហើមស្រកៗ សហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនបានតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់។ លោកស្រី ជេណេត យេឡែន រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានប្រាប់ក្រុមអ្នកជំនាញឱ្យប្រុងប្រយ័ត្ន ហើយតាមដានឲ្យបានខ្ជាប់ខ្ជួនលើដំណើរវិវត្តន៍ និងការប្រែប្រូលរបស់លុយយ៉េន ដែលជារូបិយប័ណ្ណដ៏សកម្មមួយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល។
រូបិយប័ណ្ណជប៉ុន
ដោយ

លោកស្រី ជេណេត យេឡែន (Janet Yellen) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានទទួលស្គាល់ពីការប្រែប្រួលខ្លាំងនៃតម្លៃប្រាក់យ៉េនរបស់ជប៉ុន ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចនៅអាស៊ីរបស់ខ្លួនក្នុងសប្តាហ៍នេះ តែលោកស្រីបដិសេធមិននិយាយពាក់ព័ន្ធនឹងការអន្តរាគមន៍របស់រដ្ឋាភិបាលចំពោះការហើមឡើង ឫស្រកចុះនៃតម្លៃលុយយ៉េនរបស់ជប៉ុននោះទេ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំរូបនេះ បានចាត់ទុកការលើកឡើងជុំវិញការអន្តរាគមន៍របស់រដ្ឋាភិបាលជប៉ុន ចំពោះការកើនឡើង ឬថយចុះតម្លៃលុយយ៉េន អាចជាពាក្យចចាមអារ៉ាម។

ទន្ទឹមនឹងនេះ លោកស្រី ជេណេត បានលើកឡើងថា តម្លៃលុយយ៉េនរបស់ជប៉ុន ដែលបានធ្លាក់ចុះកាលពីពេលថ្មីៗ មកទល់ពេលនេះមានស្ថានភាពល្អប្រសើរឡើងវិញបន្តិចហើយ ហើយលោកស្រីសង្ឃឹមថា ការប្រែប្រួលតម្លៃរបស់លុយយ៉េននេះ កើតចេញពីដំណោះស្រាយ ដែលមានការគិតគូរ និងផ្តល់យោបល់ដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលជប៉ុន។

គួរបញ្ជាក់ថា លុយយ៉េនរបស់ជប៉ុន បានហើមឡើងដល់១៦០យ៉េន ក្នុង១ដុល្លារ ដែលជាការធ្លាក់ថ្លៃអាក្រក់បំផុតក្នុងរយៈពេល៣៤ឆ្នាំចុងក្រោយនេះ តែបច្ចុប្បន្នលុយយ៉េន បានធ្លាក់មកនៅត្រឹម១៥៣យ៉េនក្នុង១ដុល្លារ ដោយគេសង្ស័យថា តម្លៃលុយយ៉េន មានការកើនឡើងនេះ អាចមានការជួយអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុន។

ការវិភាគរបស់អ្នកជំនាញទៅលើទិន្នន័យគណនីចរន្តរបស់ធនាគារកណ្តាលជប៉ុន បានបង្ហាញថា ប្រទេសជប៉ុន ប្រហែលជាបានចំណាយប្រាក់ជិត៦០ពាន់លានដុល្លារ ជួយធ្វើអន្តរាគមន៍ជុំវិញការកើនឡើង ឬថយចុះតម្លៃលុយយ៉េន។ តែយ៉ាងណាលោក ស៊ូនីជី ស៊ួស៊ូគី ( Sunichi Suzuki ) រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន បានបដិសេធមិនធ្វើការអត្ថធិប្បាយជុំវិញបញ្ហានេះ។

បច្ចុប្បន្នការធ្វើអន្តរាគមន៍លើកការហើម ឫស្រកចុះនៃតម្លៃរួបិយប័ណ្ណរបស់ក្រុមប្រទេស G7 គឺជាចំណុចរសើប ពីព្រោះក្រុមប្រទេសទាំងនេះមានកិច្ចព្រមព្រៀងរួមគ្នាលើការកំណត់អត្រាប្តូរប្រាក់។ ពាក់ព័ន្ធនឹងបញ្ហានេះលោកស្រី យេឡេន បាននិយាយផងដែរថា ការធ្វើអន្តរាគមន៍អាចអនុវត្តទៅបានលុះត្រាតែដំណើរការនេះប្រព្រឹត្តទៅដោយមានភាពយុត្តិធម៌ សំដៅជួយកាត់បន្ថយបញ្ហា ប៉ុន្តែមិនមានឥទ្ធិពលលើអត្រាប្តូរប្រាក់នោះទេ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ក្រុមប្រទេស BRICS គ្រោងបង្កើតធនាគារកណ្តាល និងចេញរូបិយប័ណ្ណផ្ទាល់ខ្លួន ដើម្បីទប់ទល់នឹងសម្ពាធហិរញ្ញវត្ថុពីបស្ចិមប្រទេស

ក្រុមប្រទេសសម្ព័ន្ធសេដ្ឋកិច្ចកំពុងមានការរីកចម្រើនខ្លាំង BRICS គ្រោងបង្កើតធនាគារកណ្តាលរបស់ខ្លួន ដើម្បីចេញរូបិយប័ណ្ណផ្ទាល់ខ្លួន ដែលជាផ្នែកមួយដើ…

តើមានកត្តាអ្វីធ្វើឱ្យកម្រិតអតិផរណា និងឱនភាពពាណិជ្ជកម្មរបស់ឡាវ ចេះតែកើនឡើង?

ប្រទេសឡាវ កំពុងខិតខំប្រឹងប្រែងដោះស្រាយវិបត្តិសេដ្ឋកិច្ច ចំពេលប្រទេសនេះកំពុងប្រឈមនឹងបញ្ហាកម្រិតអតិផរណា និងឱនភាពពាណិជ្ជកម្មចេះតែមានការកើនឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ