កិច្ចពិភាក្សាកំពូល

អាមេរិក និងអង់គ្លេសបើកកិច្ចពិភាក្សាកំពូលរួមគ្នាមួយ ស្ដីអំពីហានិភ័យកំពុងកើនឡើងខ្លាំងនៅកោះតៃវ៉ាន់


សហរដ្ឋអាមេរិកបានជួបពិភាក្សាថ្នាក់កំពូលជាមួយចក្រភពអង់គ្លេស អំពីការសហការកាន់តែជិតស្និទ្ធ ដើម្បីកាត់បន្ថយឱកាសនៃការកើតមានសង្គ្រាមវាយប្រហារពីសំណាក់ប្រទេសចិនទៅលើកោះតៃវ៉ាន់ និង ដើម្បីស្វែងរកផែនការបន្ទាន់ ឆ្លើយតបទៅនឹងស្ថានភាពកាន់តានតឹងរបស់កោះមួយនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
US meeting UK about taiwan

លោក Kurt Campbell អ្នកសម្របសម្រួល​សេត​វិមាន​សម្រាប់​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក និង​លោកស្រី​លូ​រ៉ា រ៉ូ​សិន​ប៊ឺ​ហ្គឺ (Laura Rosenberger) មន្ត្រី​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក បាន​ជួប​ប្រជុំ​ស្តី​ពី​កោះ​តៃវ៉ាន់​ជាមួយ​តំណាង​ចក្រភព​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​នេះ​។ កិច្ចប្រជុំ​បាន​កើតឡើង​រយៈពេល ២ ថ្ងៃ មានការ​ពិភាក្សា​ជា​ច្រើន​អំពី​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មាន​គោលបំណង​ចង់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​សម្ព័ន្ធមិត្ត​អឺរ៉ុប ដូច​ជា​ចក្រភព​អង់គ្លេស ដើម្បី​ឲ្យ​បានដឹង​កាន់តែ​ច្បាស់​ថា ពី​គោល​ជំហរ​ដ៏​រាំង​មាំ​របស់​ខ្លួន​ដល់​រដ្ឋបាល​ទីក្រុង​ប៉េ​កាំ​ង ដែល​តែងតែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ហើយ​បាន​គំរាមកំហែង ចំពោះ​កោះ ដែល​កាន់​លទ្ធិ​ប្រជាធិបតី​មួយ​នេះ​។ គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស​បាន​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ហើយ​ជា​ខ្នងបង្អែក​មួយ​សម្រាប់​កោះ​តៃវ៉ាន់​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ពី Nikkei បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​កោះ​តៃវ៉ាន់ បា​នប​ពង្រីក​អ្វី​ៗ​គ្រប់យ៉ាង ពី​របៀប​ដែល​ចក្រភព​អង់គ្លេស​អាច​ធ្វើ​ការទូត​បន្ថែម​ជាមួយ​ក្រុង​តៃប៉ិ ដើម្បី​ពិភាក្សា​អំពី​ការ​ជំរុញ​ការ​ទប់ទល់​នៅ​ក្នុង​តំបន់​អាស៊ី​។ កិច្ច​ពិភាក្សា​នេះ ក៏​បាន​ជជែក​អំពី​តួនាទី​របស់​ចក្រភព​អង់គ្លេស ប្រសិនបើ​អា​មេ​រិ​ក​ពិតជា​ត្រូវ​ចូល​លូកដៃ​នៅ​ក្នុង​សង្គ្រាម​រវាង​ចិន និង​កោះ​តៃវ៉ាន់​មែន​នោះ​។

គួរ​កត់​សម្គាល់ថា កិច្ច​សន្ទនា​ពី​បញ្ហា​កោះ​តៃវ៉ាន់​នេះ គឺ​មាន​គោលបំណង​បញ្ចា​ក់​ពី​ការ​ពិភាក្សា​កម្រិត​ខ្ពស់​បន្ថែម​ទៀត ដែល​សហរដ្ឋអាមេរិក​ក៏​ធ្លាប់​បាន និង​កំពុង​ធ្វើ​ជាមួយ​ជប៉ុន និង​អូស្ត្រាលី​ង​ផ​ដែរ ខណៈ​ដែល​ទីក្រុង​ប៉េ​កាំ​ង​វិញ ក៏​បាន​បង្កើន​សកម្មភាព​យោធា​នៅ​ក្បែរ​តំបន់​កោះ​តៃវ៉ាន់ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​បង្ក​ហានិភ័យ​កម្រិត​ខ្ពស់​ដល់​កោះ​មួយ​នេះ​។

លោក ច​ន អាក​ខ្វ័​លី​ណូ (John Aquilino) មេបញ្ជាការ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ករប​ស់អា​មេ​រិ​ក​កាលពី​ខែ​មុន​បាន​ប្រាប់​កាសែតFinancial Times ក្នុងអំឡុងពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ជជែក​ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​បាន​គូសបញ្ជាក់​ពី​ហានិភ័យ​ខ្ពស់​ចំពោះ​កោះ​តៃវ៉ាន់ ដែល​ចិន​អាច​បង្ក​ឡើង​ផង​ដែរ​។

គួរ​រំលឹក​ថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ ចិន​បាន​ហោះហើរ​យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ចម្បាំង​ផ្សេង​ទៀត​កាន់តែ​ច្រើន​នៅ​ក្បែរ​កោះ​តៃវ៉ាន់ ហើយ​ចិន​តែងតែ​ប្រាប់​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត កុំ​ឲ្យ​ប្រលែង​នឹង​ភ្លើង​ជុំវិញ​នឹង​រឿង​កោះ​តៃវ៉ាន់​នេះ ព្រោះថា​ចិន​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​ថា តៃវ៉ាន់ គឺជា​ដែន​ខេត្ត​មួយ​របស់​ប្រទេស​ចិន ហើយ​មិន​អាច​កាត់​ផ្ដាច់​ពី​ចិន​បាន​ឡើយ​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋបានចំណាយថវិកាជាង៦៥០លានដុល្លារ ជួយដល់ជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកម្មវិធីគាំពារសង្គមបានចំណាយថវិកាជាង ៦៥០លានដុល្លារអាមេរិកក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រនិ…

នាយករដ្ឋមន្ត្រីជប៉ុនបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ស្វែងរកការគាំទ្រទប់ទល់ឥទ្ធិពលចិន និងរុស្ស៊ី

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានមកបំពេញទស្សនកិច្ចមួយជុំតំបន់អាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃសុក្រទី២៩មេសាដល់ថ្ងៃទី០១ខែឧសភា មុននឹងប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ