ចិន-ពាណិជ្ជកម្មពិភពលោក

ប្រធានក្រុមហ៊ុនដឹកជញ្ជូនពិភពលោក DHL ព្រមានថា វិធានការបិទខ្ទប់របស់ចិនបង្កហានិភ័យសម្រាប់សេដ្ឋកិច្ចពិភពលោក


វិធានការបិទខ្ទប់អូសបន្លាយពេលកាន់តែយូរនៅក្នុងប្រទេសចិន នឹងបង្កហានិភ័យកាន់ខ្លាំងដល់ពាណិជ្ជកម្មពិភពលោក និងក្ដីរំពឹងពីកំណើនសេដ្ឋកិច្ច ពោលគឺបញ្ហានេះវាជះឥទ្ធិពលខ្លាំងជាងផលប៉ះពាល់ដោយសារសង្គ្រាមនៅអ៊ុយក្រែនទៅទៀត។ នេះបើយោងតាមនាយកប្រតិបត្តិនៃក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយនៅតំបន់អឺរ៉ុប គឺក្រុមហ៊ុន DHL ដែលអះអាងនៅក្នុងសារព័ត៌មានជប៉ុន Nikkei កាលពីពេលថ្មីៗនេះ។
សេដ្ឋកិច្ចចិន
ដោយ

លោក Frank Appel នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ឌុ​យ​ឆែ​ស ប៉ុ​សិ៍ ឌី​អេ​ច​អិ​ល គ្រុប​(Deutsche Post DHL Group) ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​និយាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា វិធានការ​បិទ​ខ្ទប់​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង និង​ជុំវិញ​ទីក្រុង​ស៊ា​ង​ហៃ​ប្រទេស​ចិន​នោះ បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​សម្រាប់​ខ្សែ​ចង្វាក់​ផលិតកម្ម​និង​ការ​ផ្គត់ផ្គង់​ទំនិញ​នៅ​ក្នុង​ពិភពលោក​។

លោក​បាន​បន្ថែម​ដោយ​លើក​ឡើង​ពី​ទស្សនៈ​របស់​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បូក​ផ្សំ​នឹង​ការ​សង្កេត​ផ្ទាល់ខ្លួន​របស់​លោក​ចំពោះ​ឧស្សាហកម្ម​មួយ​នេះ​ថា ប្រការ​នេះ​អាច​រារាំង​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក​ប្រសិនបើ​វិធានការ​បិទ​ខ្ទប់​នៅ​ទីក្រុង​នេះ​ចេះ​តែ​បន្ត​ធ្វើ​នៅ​ក្នុង​រយៈពេល​កាន់តែ​យូរ​ទៀត​មែន​នោះ​។

លោក Appel ក៏​បាន​និយាយ​ដែរ​ថា រូបភាព​នៃ​វិធានការ​បិទ​ខ្ទប់​របស់​ចិន​នេះ កំពុង​ប្រែប្រួល​រៀងរាល់ថ្ងៃ ដែល​វា​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ពាណិជ្ជកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​ចិន ហើយ​ផល​ប៉ះពាល់​លើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នេះ​នឹង​មាន​ធំធេង​ជាង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ទៅ​ទៀត ព្រោះថា​ចិន​ជាទី​ផ្សារ​ពាណិជ្ជកម្ម​ធំ​សម្បើម​ណាស់​។

ទីក្រុង​ស៊ា​ង​ហៃ​និង​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន ដែល​ជា​មជ្ឈមណ្ឌល​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នោះ នៅ​តែ​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់ ឬ​ក៏​ការ​គ្រប់គ្រង​ចរាចរណ៍​ដ៏​តឹងរ៉ឹង​នៅឡើយ ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​របស់​ខ្លួន​គឺ​«​បំបាត់​ជំងឺ​កូ​វី​ដ​»​។

ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​កួន​សាន (Kunshan) នៃ​ខេត្ត​ជាំ​ង​ស៊ូ ទទួល​បាន​ភ្លើង​ខៀវ​ឱ្យ​ដំណើរការ​ឡើង​វិញ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ប៉ុន្តែ​គ្រាន់តែ​គេ​បាន​រក​ឃើញ​រោគ​សញ្ញា​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជា​បន្ដបន្ទាប់​ឡើង​វិញ ភ្លាម​ៗ​អាជ្ញាធរ​ក៏​បាន​ដក​ការ​អនុញ្ញាត​នោះ​ចេញ​ភ្លែត​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​តែ​ម្ដង​។

ទោះជា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏​ដោយ​លោក Appel បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា សកម្មភាព​ផលិតកម្ម​នឹង​វិល​ត្រលប់​មក​វិញ​នៅ​ពេល​វិធានការ​បិទ​ខ្ទប់​ត្រូវ​បាន​បន្ធូរបន្ថយ​។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​នេះ​បាន​បង្ហាញ​ពី​ភាព​រហ័សរហួន​ក្នុង​ការ​ចាប់​យក​ឱកាស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​១៩​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត បន្ទាប់​ពី​វិធានការ​បិទ​ខ្ទប់​នេះ​បាន​បញ្ចប់​។

ប៉ុន្តែ​លោក Appel ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ក្រុម​អ្នក​សេដ្ឋកិច្ច​កំពុង​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ដែល​អាច​នឹង​កើត​មាន​ប្រសិនបើ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដ៏​តឹងរ៉ឹង​មាន​រយៈពេល​យូរ​ជាង​ការ​រំពឹង​ទុក ឬ​ក៏​ប្រសិនបើ​តម្លៃ​ថាមពល​ចេះ​តែ​បន្ត​កើនឡើង​គ្មាន​ឈប់​ឈរ​មែន​នោះ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋប្រមាណ៦០% ទៅ៨០% នៅអាមេរិក និងអឺរ៉ុប បានឆ្លងកូវីដ១៩ ខណៈវិធានការរឹតត្បិតបានបន្ធូរបន្ថយកាន់តែច្រើន

ព័ត៌មាន
ស្របពេលដែល ពិភពលោកចាប់ផ្ដើមរស់នៅជាមួយកូវីដ១៩ឡើងវិញ ការបន្ធូរបន្ថយវិធានការរឹតត្បិតក៏ត្រូវបានធ្វើឡើងកាន់ច្រើនដែរ ប៉ុន្ដែ ករណីឆ្លងថ្មី ក៏ន…

ម៉ាឡេស៊ីដំឡើងប្រាក់ឈ្នួលកម្មករ ៣៥% ខណៈអ្នកឃ្លាំមើលថា ជាការស្រូបទាញប្រជាប្រិយភាពរបស់អ្នកនយោបាយមុនការបោះឆ្នោត

ព័ត៌មាន
ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលម៉ាឡេស៊ីបានគិតគូរដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករហូតដល់ទៅ៣៥% ពោលគឺកើនឡើងពីប្រាក់ឈ្នួលចន្លោះព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ