អាមេរិកជំរុញឲ្យចិនបញ្ចប់«ឥរិយាបទបង្កហេតុ»នៅសមុទ្រចិនខាងត្បូង

អាមេរិកជំរុញឲ្យចិនបញ្ឈប់«ឥរិយាបទបង្កហេតុ»នៅសមុទ្រចិនខាងត្បូង និងគោរពច្បាប់អន្តរជាតិនៃផ្លូវសមុទ្រ


ក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចនៅប្រទេសថៃ មន្ត្រីការបរទេសអាមេរិក លោកអាតូនី ប្លីនខេន (Antony Blinken) បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងការពារសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន គឺហ្វីលីពីន ប្រសិនបើយោធាជើងទឹកហ្វីលីពីនត្រូវបានវាយប្រហារ ដោយប្រទេសណាមួយនៅសមុទ្រចិនខាងត្បូង ហើយលោកក៏បានជំរុញឱ្យប្រទេសចិនអនុវត្តស្របតាមច្បាប់អន្តរជាតិ និងបញ្ឈប់ «អាកប្បកិរិយាបង្កហេតុ» នៅក្នុងដែនសមុទ្រដ៏ធំធេងនេះតទៅទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អាមេរិកជំរុញឲ្យចិនបញ្ឈប់«ឥរិយាបទបង្កហេតុ»នៅសមុទ្រចិនខាងត្បូង និងគោរពច្បាប់អន្តរជាតិនៃផ្លូវសមុទ្រ

លោក Blinken បាន​ធ្វើការ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​ខួប​លើក​ទី​ប្រាំមួយ​នៃ​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ ដែល​សម្រេច​ចាត់​ទុក​សមុទ្រ​ចិន​ខាងត្បូង​ជា​ដែនទឹក​អន្តរជាតិ ដែល​ជា​ផ្លូវទឹក​មួយ​ដ៏​សំខាន់​មាន​តម្លៃ​ប្រហែល ៣​ទ្រី​លាន​ដុល្លារ បើ​គិត​ពី​ពាណិជ្ជកម្ម​តាម​កប៉ាល់​ឆ្លងកាត់​ផ្លូវ​សមុទ្រ​នេះ​ជា​រៀង​រាល់​ឆ្នាំ​។

យ៉ាងណា​ក្តី ប្រទេស​ចិន​បាន​ទាត់​ចោលការ​សម្រេច​របស់​តុលាការអន្តរជាតិ ហើយ​តែង​ចាត់​ទុក​ថា សមុទ្រ​ចិន​ខាងត្បូង​នេះ គឺជា​ដែនទឹក​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​តាំងពី​បុរាណ​មក​។

មួយវិញទៀត លោក Blinken បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​សង្កត់ធ្ងន់​ទៅ​លើ​កិច្ចព្រមព្រៀង​នៃ​សន្ធិសញ្ញា​ការពារ​ទៅ​វិញ​ទៅ​មករ​វាង​សម្ព័ន្ធមិត្ត​របស់​ខ្លួន គឺ​ហ្វី​លី​ពី​ន ជាមួយ​អា​មេ​រិ​ក​តាំងពី​ឆ្នាំ ១៩៥១ ថា​៖ «​សហរដ្ឋអាមេរិក​សូម​បញ្ជាក់​ជា​ថ្មី​ថា បើ​មានការ​វាយប្រហារ​ណាមួយ​ទៅ​លើ​យោធា​ហ្វី​លី​ពី​ន នោះ​នឹង​មានការ​អំពាវនាវ​ឲ្យ​អា​មេ​រិ​ក​ឆ្លើយ​តប​ទៅ​វិញ​ជា​មិន​ខាន​»​។

លោក​បញ្ជាក់​ច្បាស់​ៗ​ថា «​អា​មេ​រិ​កបាន​អំពាវនាវ​ម្តងទៀត​ឱ្យ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន (PRC) គោរព និង​អនុវត្ត​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ និង​បញ្ឈប់​អាកប្បកិរិយា​បង្ករឿង​របស់​ខ្លួន​ជា​បន្ទាន់​»​។

ទោះបីជា​បែន​នេះ​ក្តី គេ​ចាំ​មិន​ភ្លេច​ទេ​ថា ការ​សង្គ្រប់​យក​របស់​ចិន​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង ដោយ​ទីក្រុង​ប៉េ​កាំ​ង​តែង​លើក​ឡើង​ពី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ផែនទី​ប្រវត្តិសាស្ត្រ​នោះ បាន​ធ្វើ​ឲ្យ​មាន​ជម្លោះ ក៏​ដូច​ជា​ភាព​តានតឹង​ឥត​ស្រាក់​ស្រាង​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ដែល​បាន​ហៅ​ការ​ការ​ទាមទារ​របស់​ចិន​នេះ គឺជា​ការ​បំពាន​នឹង​ច្បាប់​អន្តរជាតិ​យ៉ាង​ពិតប្រាកដ​។

សូន​ជម្រាប​ថា សេចក្តីថ្លែងការណ៍​ខ្លាំង​ៗ​របស់​លោក Blinken រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​តែ​មួយ ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) នៅ​រដ្ឋធានី​ឥណ្ឌូ​នេ​ស៊ី ដោយ​បាន​ព្រមាន​ថា ប្រទេស​ក្នុង​តំបន់​អាស៊ី​គួរតែ​ជៀសវាង​ត្រូវ​គេ​យក​ធ្វើ​ជា «​កូនអុក​» ដោយ​មហាអំណាច​ពិភពលោក បើ​ទោះបីជា​លោក​វ៉ាង យី បាន​បញ្ចេញ​ឈ្មោះ​ឲ្យ​ចំ​ថា​មហាអំណាច​នោះ​ជា​ប្រទេស​ណា ក៏​គេ​អាច​ដឹង​ថា គឺ​លោក ចង់​សំដៅ​ទៅ​សហរដ្ឋអាមេរិក​តែ​ម្តង ដោយសារ​តែ​កន្លង​មក​អា​មេ​រិ​ក ហើយ​និង​ចិន​តែងតែ​មានការ​ប្រជែង​ឥទ្ធិពល​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​៕




អត្ថបទបន្ទាប់


IMF ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចអាមេរិកមកនៅត្រឹម២,៣%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២២

មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF កាលពីថ្ងៃអង្គារបានព្រមានថា សេដ្ឋកិច្ចអាមេរិកកំពុងប្រឈមកាន់តែខ្លាំងនៃការធ្លាក់ចូលទៅក្នុងវិបត្តិ។…

ប្រធានាធិបតីស្រីលង្កាភៀសខ្លួនទៅប្រទេសម៉ាល់ឌីវ ចំថ្ងៃនៃការសន្យាចុះចេញពីដំណែងបានមកដល់

បើតាមប្រភពច្បាស់ការពីររបស់រដ្ឋាភិបាលស្រីលង្កាបានឲ្យដឹងថា ប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាស្កា (Gotabaya Rajapaksa) បានរត់ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ